បច្ចេកវិទ្យា
មកស្គាល់ App ទាំង៤ របស់ក្រសួងអប់រំ និងនិយមន័យនៃការប្រើប្រាស់
ដើម្បីសម្រួលដល់សិស្សានុសិស្ស អាចស្វ័យសិក្សា និងអាចតេស្តសមត្ថភាពខ្លួនឯងបាន ក្រសួងអប់រំ យុវជន និងកីឡា ដោយមានការសហការពីស្ថាប័នផ្សេងៗ បានផ្តួចផ្តើមបង្កើតកម្មវិធី (App) មួយចំនួនឡើង សម្រាប់ក្របខណ្ឌផ្ទៃក្នុង និងទូទៅ ចូលប្រើប្រាស់តាមតម្រូវការរៀងៗខ្លួន។ ត្រង់ន័យនេះ ចង់បញ្ជាក់ថា App ខ្លះ បង្កើតឡើងសម្រាប់បើកឱ្យសាធារណជនប្រើប្រាស់ទូទៅ តែApp ប្រើបានសម្រាប់តែសិស្សានុសិស្ស និងបុគ្គលិកវិស័យអប់រំប៉ុណ្ណោះ។
App ដែលសាធារណជនចូលប្រើប្រាស់បាន
១. MoEy E-Learning : ជាកម្មវិធីស្វ័យសិក្សា ដោយផ្តល់ការគាំទ្រដល់ដំណើរការអប់រំតាមបែប “ស្វ័យសិក្សា” សម្រាប់សិស្សានុសិស្សនៅគ្រប់ភូមិសិក្សា និងគ្រប់កម្រិតថ្នាក់ ក្រោមគំនិតផ្តួចផ្តើមរបស់ ក្រសួងអប់រំយុវជន និង កីឡា រួមនិងសហភាពសហព័ន្ធយុវជនកម្ពុជា។ សិស្សានុសិស្ស អាចទទួលបានព័ត៌មានអប់រំសំខាន់ៗ និងកម្រងសៀវភៅសិក្សាចាំបាច់សម្រាប់កម្មវិធីសិក្សាចំណេះដឹងទូទៅ ដោយគ្រាន់តែជ្រើសរើសតាមមាតិកាឌីជីថល ដែលមានស្រាប់ក្នុងកម្មវិធី។


២. TreyVisay : ជាកម្មវិធីផ្តល់ការប្រឹក្សាអេឡិចត្រូនិចតាមទូរស័ព្ទដៃឆ្លាតវៃមួយ ដែលត្រូវបានបង្កើតឡើង ក្នុងគោលបំណងគាំទ្រដល់សិស្សានុសិស្ស កម្រិតថ្នាក់ទី៩ ដល់ទី១២ ក្នុងការតម្រង់ទិសវិជ្ជាជីវៈ តាមរយៈការធ្វើស្វ័យវាយតម្លៃអំពីជម្រើស មុខរបរអាជីព និងការសិក្សា ដែលជាទុនបម្រុងមួយជួយពួកគេ ឱ្យមានមូលដ្ឋានក្នុងការរៀបចំផែនការសិក្សា និងអាជីព នាពេលអនាគតបានសមរម្យ។
កម្មវិធីនេះ នឹងផ្តល់ជូននូវមាគ៌ាឆ្ពោះទៅការជ្រើសរើសអាជីពដ៏ស័ក្តិសម នឹងសមត្ថភាពលោកអ្នក តាមរយៈកញ្ចប់ព័ត៌មានក្នុងមុខងារសំខាន់ៗ រួមមាន៖




៣. សុខភាពយុវជន
ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីអភិវឌ្ឍយុវជន និង ក្រសួងអប់រំ យុវជន និងកីឡា បានផ្តួចផ្តើមគំនិតបង្កើត App “សុខភាពយុវជន” ឡើងមក ដើម្បីឱ្យយុវជន-យុវតី អាចស្វែងយល់កាន់តែច្បាស់ពីសុខភាពផ្លូវភេទ ការបន្តពូជ និងព័ត៌មានជាច្រើនផ្សេងទៀត។ អានលម្អិត
App ក្របខណ្ឌផ្ទៃក្នុង (គ្រូ សិស្ស និងអង្គភាព ទើបចូលប្រើប្រាស់បាន)
១. MoEYS HRCPD (HR Management Information System)
ជាកម្មវិធីទូរស័ព្ទផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលគ្របដណ្តប់លើមុខងារធនធានមនុស្ស (ធនធានមនុស្ស) និងការអភិវឌ្ឍន៍វិជ្ជាជីវៈបន្ត (CPD) ។ លក្ខណៈពិសេសសំខាន់ៗរួមមាន:
– មើល និងផ្តល់យោបល់លើប្រវត្តិរូបបុគ្គលិក៖ បុគ្គលិកអប់រំបុគ្គលអាចមើលព័ត៌មានលម្អិតអំពីព័ត៌មានរបស់គាត់ និងផ្តល់យោបល់លើព័ត៌មានមិនត្រឹមត្រូវណាមួយ ស្នើទៅអ្នកគ្រប់គ្រងរបស់គាត់ ដើម្បីផ្ទៀងផ្ទាត់និងកែតម្រូវ។ នៅពេលដែលអ្នកគ្រប់គ្រងបានយល់ព្រមលើសំណើ ទិន្នន័យនឹងត្រូវបានធ្វើបច្ចុប្បន្នភាពដោយស្វ័យប្រវត្តិ នៅក្នុងមូលដ្ឋានទិន្នន័យ។
– ស្វែងរកការផ្តល់ជូន CPD៖ កម្មវិធីអនុញ្ញាតឱ្យបុគ្គលិកស្វែងរកការផ្តល់ជូន CPD ដែលអាចត្រូវបានប្ដូរតាមបំណងតាមប្រធានបទ របៀបបណ្តុះបណ្តាល និងទីតាំង។


-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង