បច្ចេកវិទ្យា
ល្អឥតខ្ចោះខាងសំឡេងនិងការកម្សាន្តត្រូវចិត្តឥតដែនកំណត់ – Sony ប្រកាសចេញ បាសនិងកាសឥតខ្សែទំនើបថ្មីគុណភាពអស់ស្ទះ ស៊េរីULT POWER SOUND
- ស៊េរី ULT POWER SOUND ច្នៃប្រឌិតនិងរចនាឡើងសម្រាប់ផ្គាប់ចិត្តអ្នកចូលចិត្តស្ដាប់តន្ត្រីដែលមានគុណភាពខ្ពស់ ពិរោះងំ រណ្ដំបេះដូង
- បាសស៊េរី ULT POWER SOUND មាន ៣ជម្រើសទៅតាមទំហំនិងតម្រូវការដូចជា ULT TOWER 10, ULT FIELD 7 and ULT FIELD 1 – និងកាសឥតខ្សែ ULT WEAR
- Sonyសហការជាមួយកំពូលតារាចម្រៀងជួរមុខលំដាប់ពិភពលោក ឈ្នះពានរង្វាន់ GRAMMY® លោក Peso Pluma ក្នុងយុទ្ធនាការ “For The Music” ដោយផ្ដោតសំខាន់លើការផ្សព្វផ្សាយស៊េរីបាសនិងកាសឥតខ្សែ ULT POWER SOUND។

Sony ទើបតែប្រកាសចេញកំពូលឧបករណ៍បំពងសំឡេងនិងកាសឥតខ្សែក្ដៅៗ ស៊េរី ULT POWER SOUND®[i] series មុននេះបន្តិច ដើម្បីបំពេញចិត្តថ្លើមអ្នកស្រឡាញ់ចូលចិត្តស្ដាប់តន្ត្រី ដែលមិនចង់បាត់គុណភាពភ្លេង។ គុណភាពឧបករណ៍ថ្មីនេះ ដឹងតែកប់ស៊េរី ញ័របេះដូងអ្នកប្រើមិនខាន។
ឧបករណ៍បំពងសំឡេង ឬនិយមហៅខ្លីថា បាស សម្រាប់អ្នកចូលចិត្តបណ្ដែតអារម្មណ៍តាមរយៈដូរតន្ត្រី ចម្រៀងឮៗគុណភាពសំឡេងខ្ពស់ ក្នុងបរិយាកាសជួបជុំ ឬកម្មវិធីកម្សាន្តនានាជាក្រុម Sony ប្រកាស Wireless Speaker ខ្លួនដល់ទៅ ៣ជម្រើសតាមទំហំនិងតម្រូវការ ដូចជា ULT TOWER 10, ULT FIELD 7, ULT FIELD 1 និងកាសប្លូធូសឥតខ្សែ (wireless headphone) សម្រាប់អ្នកស្រឡាញ់ និយមស្ដាប់ចម្រៀងបែបឯកជន ឬបំពេញការងារនានា ម៉ូដែល ULT WEAR។
គ្រប់ម៉ូដែលទាំងអស់ទាំងបាសនិងកាសឥតខ្សែ សុទ្ធតែរចនាឡើងមានប៊ូតុង ULT ជាជំនួយគុណភាពសំឡេង បន្ថែមជម្រើស Sound Mode ដើម្បីផ្គាប់ចិត្តអ្នកស្ដាប់ទៅតាមស្ថានភាព ប្រភេទចម្រៀង ឬអារម្មណ៍អ្នកស្ដាប់។
ដំណឹងល្អមិនមែនតែការចេញលក់កំពូលឧបករណ៍ ULT POWER SOUND ប៉ុន្មានស៊េរីដូចបានរៀបរាប់ទេ ប៉ុន្តែ Sony ក៏យកឱកាសនេះប្រកាសពីជោគជ័យមួយផ្នែកទៀតពីកិច្ចសហប្រតិបត្តិការ ជាមួយកំពូលតារាចម្រៀងដ៏ល្បីល្បាញលំដាប់ពិភពលោក និងម្ចាស់ពានរង្វាន់ GRAMMY® លោក Peso Pluma ផង។ អាជីពជាសិល្បៈករ ជាអ្នកចម្រៀងដ៏ល្បី Peso បានលើកសរសើរនិងច្បិចពីគុណភាពរាល់ពេលចាក់ចម្រៀងបែបនេះថា “ULT POWER SOUND ជាបាសនិងកាសល្អបំផុត មិនឲ្យខ្ញុំខកចិត្តទេរាល់ពេលខ្ញុំចាក់ចម្រៀងស្ដាប់រាល់ដង។ ជាអ្នកចម្រៀងដូចខ្ញុំ គ្រប់គ្នាដឹងហើយថា ខ្ញុំពឹងផ្អែកលើបាសខ្លាំងប៉ុណ្ណាក្នុងការសរសេរបទចម្រៀងសរសេរភ្លេង ទម្រាំតែត្រូវចិត្តម្ដងៗ មិនងាយទេ។ បទពិសោធន៍ប្រើបាសច្រើនរាប់មិនអស់ ខ្ញុំច្បាស់ណាស់ថាបាស ULT POWER SOUND ផលិតឡើងដោយយកចិត្តទុកដាក់ខ្ពស់បំផុតក្នុងការផ្ដល់បទពិសោធន៍ល្អឥតខ្ចោះមិនធ្លាប់មានចំពោះហ្វេនរបស់ខ្ញុំ និងចូលចិត្តស្ដាប់តន្ត្រីផ្សេងទៀត។
សិល្បៈករដ៏មានទេពកោសល្យនិងប្រជាប្រិយភាពរូបនេះ នឹងចូលរួមជាមួយ Sony ក្នុងយុទ្ធនាការផ្សព្វផ្សាយ “For The Music” ដោយផ្ដោតសំខាន់លើការប្រម៉ូតស៊េរីបាសនិងកាសឥតខ្សែ ULT POWER SOUND។ វីដេអូសម្ដែងអាចចូលមើល ទីនេះ
ULT TOWER 10 – បាសល្អបំផុតសម្រាប់ច្រៀងផ្ទាល់ ត្រូវចិត្តសម្រាប់អ្នករៀបចំកម្មវិធីជួបជុំកម្សាន្តនៅផ្ទះ
ផ្ទះយើងក៏អាចសារ៉េកែច្នៃទៅជាមានប្រព័ន្ធបាសឲ្យពិរោះរណ្ដំ ឡូយ ហើយច្នៃចេញជាប្រព័ន្ធសំឡេង 360° ភ្លើងពណ៌ដេគ័រ360° ហើយសំឡេងចម្រៀងច្រៀងខារ៉ាអូខេផ្ទាល់ក៏ 360° ក៏បានដែរ សម្រាប់កម្មវិធីជួបជុំ។ សមត្ថភាពមិនធម្មតារបស់បាស ULT TOWER 10 មិនមែនសម្រាប់តែចម្រៀងទេ យើងក៏អាចភ្ជាប់ទៅឧបករណ៍ផ្សេងទៀតដូចជាទូរទស្សន៍ឆ្លាតវៃ ឬឧបករណ៍អេឡិចត្រូនិកផ្សេងៗណាក៏បាន។

ចំណុចពិសេសរបស់បាស ULT TOWER 10 មានដូចជា៖
- ULT POWER SOUND -ចំណុចពិសេសបំផុតរបស់បាស ULT TOWER 10 គឺជំរុញកម្រិតហ្វ្រេកង់សំឡេងតន្ត្រីទាបឲ្យឮកាន់តែពិរោះរណ្ដំ។ បាស ULT TOWER 10 គឺអាចកំណត់ Sound Mode ២ផ្សេងគ្នាតាមការចង់បានដោយចុចប៊ូតុង ULT។ Sound Mode ទី១ គឺ ចុចប៊ូតុង ULT1 ដើម្បីផ្លាស់ប្ដូរសំឡេងហ្វ្រេកង់ទាប ឲ្យរាល់មុខងារតន្ត្រីកាន់តែពិរោះងំ។ ឯប៊ូតុង ULT2 ដើម្បីប្ដូរបរិយាកាសឲ្យសំឡេងបាសកាន់តែឮ សម្រាប់រាំជាដើម។
- Sound Field Optimisation – ជាមុខងារកាត់បន្ថយសំឡេងរំខាន (noise) ហើយប្ដូរការកំណត់សំឡេងដោយស្វ័យប្រវត្តិឲ្យសំឡេងកាន់តែឮច្បាស់ បើទោះជាមានសំឡេងរំខានច្រើនជុំវិញក៏ដោយ។
- 360° Party Sound and 360° Party Light – សំឡេង សម្រាប់ជួយឲ្យរលកសំឡេងពិរោះទៅគ្រប់បរិវេណក្នុងបន្ទប់ឬផ្ទះស្មើល្អ និងពន្លឺភ្លើងពណ៌រត់តាមចង្វាក់ភ្លេងចម្រុះពណ៌កម្រិត 360° ដែលញាំឲ្យកម្មវិធីជួបជុំកាន់តែរីករាយ។
- Karaoke, Guitar, and TV Sound Booster – ភ្ជាប់មេក្រូ(មីក្រូហ្វូន)ឥតខ្សែ គ្រប់គ្រងសំឡេង កម្រិតអេកូ(Echo) និងមុខងារនានានៅផ្នែកខាងលើ។ ភ្ជាប់រួចហើយ អ្នកក៏អាចភ្ជាប់មេក្រូ(មីក្រូហ្វូន) មួយទៀត ឬហ្គីតាដើម្បីប្រើ ULT TOWER 10 ជា Amplifier (amp) ជួយឲ្យការលេងហ្គីតាកាន់តែពិរោះ។ ដោយឡែកការការភ្ជាប់ទៅ ULT TOWER 10 ជាមួយទូរទស្សន៍ ឬ Smartphone សុទ្ធតែជួយឲ្យសំឡេងកាន់តែល្អ ហើយបើច្រៀងខារ៉ាអូខេវិញ ឮរឹតតែពិរោះ រៀបរាប់មិនអស់។
- Party Connect – ញាំងបរិយាកាសជប់លៀងឲ្យកាន់តែសប្បាយ ព្រោះអាចភ្ជាប់បាស ២គ្រាប់ ធ្វើឲ្យសំឡេងកាន់តែឮ កាន់តែពិរោះ ហើយនៅពន្លឺរត់តាមភ្លេងរបស់បាសស្រាប់ទៀត។

ULT FIELD 7 – កន្លែងណាក៏អាចជប់លៀងបានដោយរីករាយ
អស់ពេលសេដ ថ្ងៃណាក៏រីករាយ ព្រោះបាសមានពន្លឺភ្លើងរត់តាមភ្លេងតូចស្រួលដាក់តាមខ្លួនមិនថាទៅដល់ណាកន្លែងណា។ បាស ULT FIELD 7 ចង់បង្កើតបរិយាកាសរីករាយ ជប់លៀងលែងពិបាក ហើយមានមុខងារការពារការជ្រាបទឹក ជ្រាបធូលី ថ្មកាន់ប្រើបានយូរ ហើយកម្មវិធីសប្បាយៗក៏រឹតតែសប្បាយបានយូរដែរ។ ត្រូវអត់? ULT FILED 7 ក៏អាចភ្ជាប់មេក្រូ សម្រាប់ច្រៀងខារ៉ាអូខេបានគ្រប់ពេលដែរ។

ចំណុចពិសេសរបស់បាស ULT FIELD 7 មានដូចជា៖
- ULT POWER SOUND -ផ្លាស់ប្ដូរមុខងារ ULT1 ស្ដាប់តន្ត្រីកាន់តែពិរោះ ឬមុខងារ ULT2 ប្ដូរបរិកាសឲ្យបាសកាន់តែបុក កាន់តែឮ។
- Sound Field Optimisation – ទទួលបានបទពិសោធន៍ស្ដាប់តន្ត្រីកាន់តែឡូយមិនធ្លាប់មានគឺមុខងារកាត់បន្ថយសំឡេងរំខាន ហើយផ្លាស់ប្ដូរការកំណត់ដោយស្វ័យប្រវត្តិ ធ្វើឲ្យសំឡេងតន្ត្រីកាន់តែពិរោះ នៅតែខ្លាំង ទោះជាមានសំឡេងរំខានបែបណាក៏ដោយ។
- Party for longer -ជួបជុំ ជប់លៀងនៅទីណាក៏ដោយ កម្មវិធីនៅតែបានយូរ ដោយតន្ត្រីកំដររហូតដល់ទៅ ៣០ម៉ោង។ បើ ៣០ម៉ោងមិនគ្រាន់ ULT FIELD 7 ប្រើពេលសាកលឿនតែ ១០នាទីទេ អាចប្រើបាន ៣ម៉ោងឯណោះ។ មិនទាន់អស់ទេ នៅមានមុខងារការងារ អាវក្រោះការពារការធូលីហុយ និងជ្រាបទឹក (IP67)។ កាន់តែឡូយគឺ កម្រិតនៃការពារជ្រាបទឹក មិនថាទឹកប្រៃឬទឹកសាបទេ ក៏គ្មានបញ្ហាសម្រាប់ ULT FIELD 7 ដែរ។ អ៊ីចឹង ទោះកម្មវិធីជប់លៀងនៅលើឆ្នេរសមុទ្រក៏អត់បញ្ហា។
- Carry anywhere – បាសខ្នាតកណ្ដាល ULT FIELD 7 អាចផ្លាស់ទីបានស្រួល ហើយពេលបើកដំណើរការដាក់ផ្ដេកក៏បាន បញ្ឈរក៏បាន។
- Karaoke and guitar input and lighting – ភ្ជាប់តែមេក្រូ(មីក្រូហ្វូន) ១ដើម អាចច្រៀងបានភ្លាម ហើយកាន់តែងាយស្រួលទៀត បើចង់គ្រប់គ្រងសំឡេងឡងរំខាន អេកូ(Echo) និងឧបករណ៍គ្រប់គ្រងផ្សេងទៀត។ ឬក៏ភ្ជាប់ហ្គីតា ហើយយកបាស ULT FIELD 7 ជា Amplifier (amp) វិញក៏បាន។ មិនទាន់អស់ទេ សូម្បីពន្លឺភ្លើងពណ៌ក៏អាចកំណត់តាមការចង់បាន ទៅតាមបរិកាសដែរ។
- Party Connect -រាល់កម្មវិធីជប់លៀងសប្បាយៗ ទាល់តែសំឡេងធុងបាសឮ ហើយបានភ្លើងឡូយ។ អ្នកអាចភ្ជាប់បាស ២គ្រាប់ ដើម្បីឲ្យកម្មវិធីកាន់តែអែម។

ULT FIELD 1 – មាឌតូច តែសំឡេងធំតាន់
កាន់តែតូច តែ Sony សម្រិតសម្រាំង ULT FIELD 1 មុខងារ ការរចនា និងសមត្ថភាព មិនធម្មតា។ តូច ងាយប្រើ ងាយកាន់ ការពារការជ្រាបទឹក ការពារធូលី ការពាររំញ័រខ្លាំង ហើយថ្មប្រើបានយូររាប់ម៉ោង។ តូចមែនសំឡេងពិរោះខ្លាំង តែមុខងារច្រើនញាក់សាច់។

ចំណុចពិសេសរបស់បាស ULT FIELD 1 មានដូចជា៖
- ULT POWER SOUND -សំឡេងកាន់តែឮ កាន់តែពិរោះ ចុចបើកមុខងារ ULT POWER SOUND។
- Anywhere, any way – មានកូនបាស ULT FIELD 1 ទៅណាក៏ដឹងតែអែមដែរ។ តូចស្រួលទុកដាក់។ អាយុថ្ម ប្រើបានដល់ទៅ ១២ម៉ោង ការពារការជ្រាបទឹក (IP67) ទាំងទឹកសាប ទឹកប្រៃ ការពារធូលី ការពាររំញ័រខ្លាំង។ ចឹងដាក់តាមខ្លួនយកទៅក្រៅ ទោះលើឆ្នេរក៏អត់ខ្លាចមានបញ្ហាខូចខាតដែរ។
- Colours to suit your style – ពណ៌ស្មៅ ស ប្រផេះ និងទឹកក្រូច។ Style អ្នកពណ៌ណា រើសបាន ច្រើនពណ៌ ច្រើនជម្រើស តែគុណភាពអែមដូចគ្នា។
- Choice of layout – បាស ULT FIELD 1 រចនាឡើងជាជម្រើសមិនថាដាក់បញ្ឈរ ឬដាក់ផ្ដេកក៏គ្មានបញ្ហា ព្រោះករណីខ្លះ កន្លែងចង្អៀត។
- Usability – ងាយប្រើ ងាយភ្ជាប់ជាមួយ (built-in) mic ក្នុងទូរស័ព្ទបន្ថយសំឡេងឡងរំខាន (Echo) ជួយឲ្យការសន្ទនាទូរស័ព្ទកាន់តែច្បាស់។

ULT WEAR – សំឡេងធ្ងន់ពិរោះ គ្មានការរំខានតាម Style អ្នក
គុណភាពអែមខ្លាំងបរិយាយមិនត្រូវ ពិរោះ កាត់បន្ថយសំឡេងរំខាន អ្នកអាចផ្ដោតលើចម្រៀង ឬតន្ត្រីដែលអ្នកបណ្ដែតអារម្មណ៍ផ្ចង់ស្ដាប់ ទោះនៅទីណាក៏ដោយ។

ចំណុចពិសេសរបស់កាស ULT WEAR មានដូចជា៖
- ULT POWER SOUND – ចុចប៊ូតុង ULT ពេលចង់បានសំឡេងកាន់តែអែម។ ULT1 ស្ដាប់តន្ត្រីកាន់តែពិរោះ ឬមុខងារ ULT2 ប្ដូរបរិកាសឲ្យបាសកាន់តែបុក កាន់តែឮ។
- Designed for power – ULT WEAR បំពាក់ដោយ Sony’s Integrated Processor V1 ជា Processor ដូចគ្នារបស់កាសឈ្នះពានស៊េរី 1000X និង Driver ដែលរចនាយ៉ាងសម្រិតសម្រាំងបំពាក់ឲ្យស៊េរី ULT POWER SOUND ដើម្បីរលកសំឡេងល្អ កម្លាំងបាសខ្លាំង និងបញ្ចេញមុខងារលម្អិតរបស់ឧបករណ៍ភ្លេចបានច្បាស់ល្អ។
- Noise cancelling – បំពាក់បច្ចេកវិទ្យាបន្ថយសំឡេងរំខានទ្វេរដង បំពាក់ Processor V1 ធ្វើឲ្យមុខងារកាត់បន្ថយសំឡេងរំខានរបស់កាស ULT WEAR កាន់តែល្អលើសគេ។ ស្ដាប់ចម្រៀងដែលអ្នកពេញចិត្ត ដោយលែងមានការរំខាន។ រីករាយពេលវេលាស្ដាប់តន្ត្រីរបស់អ្នកឲ្យអស់ដៃ។
- Comfortable design – ការរចនាក៏យកចិត្តទុកដាក់ខ្ពស់ទាំងបរិវេណស៊ុមទន់ល្មើយ ទូលាយមិនតឹងហប់ តែគុណភាពសំឡេងខ្លាំងពិរោះល្អ។ កាសអាចបត់បានពេលឈប់ប្រើ និងមានប្រអប់ដាក់ត្រឹមត្រូវ ការពារការខូចខាត។
- Everyday use – មុខងារនិងលក្ខណៈពិសេសរបស់កាស សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃដូចជា មុខងារឆ្លាតវៃស្កុប (pause) ចម្រៀងពេលអ្នកដោះកាសចេញ ហើយចម្រៀងបន្តចាក់ពីកន្លែងស្កុប។ ការភ្ជាប់ Bluetooth® យើងអាចភ្ជាប់ម្ដង ឧបករណ៍២ ក្នុងពេលតំណាលគ្នា ដោយមុខងារ Multipoint Connection ។ ចំពោះថ្មវិញ បើសាកពេញ យើងអាចប្រើបានដល់ទៅ ៣០ម៉ោង បើបើកដំណើរការមុខងារកាត់បន្ថយសំឡេងរំខាន (Noise Cancelling) ឬប្រើបាន ៥០ម៉ោងបើបិទមុខងារ (Noise Cancelling) ។ កាន់តែអស្ចារ្យពិសេសពេលយើងរវល់មិនមានពេលសាកថ្មគ្រប់គ្រាន់ មុខងារ Super Charge យើងប្រើពេលសាកតែ ៣នាទី កាស ULT WEAR ប្រើបានដល់ទៅ ៩០នាទី។

និរន្តរភាពក្នុងចិត្ត
ផលិតផល ULT POWER SOUND គ្រប់ស៊េរីមិនមែនផលិតឡើងផ្ដោតលើតែគុណភាពសំឡេងឲ្យល្អដាច់គេតែមួយមុខប៉ុណ្ណោះទេ ប៉ុន្តែ Sony ក៏យកចិត្តទុកដាក់ខ្ពស់បំផុតបរិស្ថានដូចគ្នា។ គ្រឿងបង្គុំប្លាស្ទិកដែលអាចយកទៅកែច្នៃឡើងវិញខាងក្រុមហ៊ុនក៏គិតគូរយ៉ាងល្អិតល្អន់ដូចគ្នា។ គុណតម្លៃរបស់ Sony គឺការប្ដេជ្ញាចិត្តខ្ពស់បំផុតក្នុងការកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថានពីសំណល់គ្រឿងបង្គុំដែលយើងបានផលិតក្រោយប្រើប្រាស់ដល់អាយុកាល។



ព័ត៌មានបន្ថែមឬចង់ស្វែងយល់ពីផលិតផល សូមចូលទៅកាន់៖
- ULT TOWER 10: https://www.sony-asia.com/wireless-speakers/products/ult-tower-10
- ULT FIELD 7: https://www.sony-asia.com/wireless-speakers/products/ult-field-7
- ULT FIELD 1: https://www.sony-asia.com/wireless-speakers/products/ult-field-1
- ULT WEAR Headphones: https://www.sony-asia.com/headphones/products/ult-wear
- ULT POWER SOUND Series: https://www.sony-asia.com/ult-power-sound-series

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?