Connect with us

បច្ចេកវិទ្យា

របាយការណ៍របស់ក្រុមហ៊ុនVisa សង្កេតឃើញការឆបោកតាមប្រព័ន្ធអនឡាញទូទាំងសកលលោក ហាក់មានការកើនឡើង ដែលអាចបង្ករផលប៉ះពាល់ដល់អ្នកប្រើប្រាស់ និងអាជីវករ  ពិសេសប្រភេទ Ransomware ឬ ​ការវិនិយោគឆបោក (Pig butchering) ជាដើម

បានផុស

នៅ

ក្រុមហ៊ុន Visa ជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមរយៈប្រព័ន្ធឌីជីថល​ឈានមុខគេនៅក្នុង​ពិភពលោក បានចេញផ្សាយរបាយការណ៍ស្តីពីការគំរាមកំហែងនិទាឃរដូវឆ្នាំ ២០២៤ (the Spring 2024 Edition )​ របស់ខ្លួន ដោយបានរៀបរាប់លម្អិតអំពីការគំរាមកំហែងលើប្រព័ន្ធទូទាត់ ដែលអាចបង្ករផលប៉ះពាល់ដល់អ្នកប្រើប្រាស់ និងអាជីវក​ទូទាំងសកលលោក។ របាយការណ៍សកលនេះបង្ហាញពីនិន្នាការកើនឡើងនៃឧក្រិដ្ឋជនតាមប្រព័ន្ធអុីនធើណិតដែលពួកគេមានការរៀបចំខ្ពស់ និងមានលក្ខណៈស្មុគស្មាញ ដោយផ្តោតលើចំណុចដែលងាយរងគ្រោះបំផុតនៅក្នុងប្រព័ន្ធអេកូឡូស៊ីរបស់ប្រព័ន្ធទូទាត់៖ នោះគឺ កត្តាមនុស្ស។

Visa Cambodia Risk Forum
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Paul Fabara ប្រធាននាយកផ្នែកហានិភ័យ និងសេវាកម្មអតិថិជន (Chief Risk and Client Services Officer) របស់ក្រុមហ៊ុន Visa បានលើកឡើងថា៖ “ជាមួយការប្រើប្រាស់បញ្ញាសិប្បនិមិ្មត (Generative AI)និងបច្ចេកវិទ្យាទំនើបៗ កំពុងតែមានការរីកចម្រើន  រូបភាពនៃការឆបោក ក៏វិវត្តទៅមុខកាន់តែប្រត្យក្ស និងមានភាពស្មុគស្មាញខ្លាំងជាងពេលមុនៗទៅទៀត ដែលនិន្នាការនេះអាចបង្ករឱ្យមានការខាតបង់ដែលមិនបានព្រៀងទុកសម្រាប់អ្នកប្រើប្រាស់” ។  លោកបន្តទៀតថា៖ “ក្រុមហ៊ុន Visa ឈរនៅក្នុងតួនាទីដ៏ពិសេសមួយ ក្នុងការដោះស្រាយលើការគំរាមកំហែងទាំងនេះ តាមរយៈការវិនិយោគលើបច្ចេកវិទ្យា និងការច្នៃប្រឌិត រហូតដល់ជាង ១០ពាន់លានដុល្លារ ក្នុងរយៈពេល ៥ឆ្នាំ ចុងក្រោយនេះ។ ការវិនិយោគទាំងនេះ បន្ថែមលើកិច្ចខិតខំប្រឹងប្រែងក្នុងការអប់រំដែលកំពុងបន្ត រួមជាមួយភាពប៉ិនប្រសព្វកំពូលរបស់យើង អនុញ្ញាតឱ្យយើងអាចប្រយុទ្ធប្រឆាំងនឹងការឆបោកដែលកំពុងតែមានការវិវត្ត និងអាចការពារអ្នកប្រើប្រាស់របស់យើងបានយ៉ាងសកម្ម។”

ក្នុងទិវាសន្តិសុខសាយប័រ ដែលរៀបចំឡើងដោយសមាគមធនាគារនៅកម្ពុជា (ABC) កាលពីខែឧសភា ឆ្នាំ ២០២៤ កន្លងទៅនេះ មានការពិភាក្សាយ៉ាងផុសផុលអំពីសុវត្ថិភាព និងសន្តិសុខសាប័រ ក្នុងការគាំទ្រនិងលើកកម្ពស់សន្តិសុខសាប័រតាមប្រព័ន្ធអនឡាញ។ លោកស្រី ម៉ារ អមរា ​សមាជិកក្រុមប្រឹក្សាភិបាល​ និងជាប្រធានគណៈកម្មាធិការទូទាត់ប្រាក់ នៃសមាគមធនាគារនៅកម្ពុជា បានមានប្រសាសន៍ថា៖ “ស្របពេលដែលបច្ចេកវិទ្យានាំមកនូវអត្ថប្រយោជន៍ និងភាពងាយស្រួលយ៉ាងច្រើនដល់អ្នកប្រើប្រាស់ និងធុរកិច្ច វាក៏បើកផ្លូវសម្រាប់ឧក្រិដ្ឋជនតាមអ៊ីនធឺណិតផងដែរ។ ដូច្នេះ អ្នកប្រើប្រាស់ និងធុរកិច្ចទាំងអស់ត្រូវមានវិធានការទប់ស្កាត់មួយរឹងមាំនិងបុរេសកម្ម ដោយអនុលោមតាមបទប្បបញ្ញត្តិរបស់ធនាគារជាតិនៃកម្ពុជា បង្កើនការយល់ដឹងអំពីសន្តិសុខសាយប័រ ដាក់ចេញយុទ្ធសាស្រ្តនានារួមមានដូចជា ការត្រួតពិនិត្យជាប្រចាំ ម៉ាស៊ីនសិក្សា (machine learning) និងការវិភាគឥរិយាបទអ្នកប្រើប្រាស់ជាដើម។ វិធានការទាំងអស់នេះ មានសារៈសំខាន់ណាស់ក្នុងធ្វើបុរេសកម្មទប់ស្កាត់ទៅនឹងការក្លែងបន្លំ ក្នុងគោលដៅការពារទាំងអាជីវកម្ម និងអតិថិជនរបស់ពួកគាត់។ កាលពីឆ្នាំ ២០២២ ក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់របស់ខ្លួននៅក្នុងប្រទេសកម្ពុជា ដែលបានដាក់ចេញនូវសសរស្តម្ភទាំងប្រាំមួយនៃការប្តេជ្ញាចិត្ត និងការវិនិយោគរបស់ខ្លួន ក្នុងការធ្វើឱ្យប្រសើរឡើងលើផ្នែកសុវត្ថិភាពប្រព័ន្ធទូទាត់។ ក្រុមហ៊ុន Visa បានលើកឡើងនៅក្នុងវេទិកា “ហានិភ័យ” (Risk Forum) នាពេលថ្មីៗកន្លងមកនេះ ពីសារៈសំខាន់នៃសុវត្ថិភាពទិន្នន័យ និងដំណោះស្រាយហានិភ័យដើម្បីធានាភាពធន់នៃប្រព័ន្ធអេកូឡូស៊ី។ ការទទួលយកសេវាសញ្ញាសម្ងាត់ Visa [Visa Token (VTS)] បានជួយជំរុញសេដ្ឋកិច្ចឌីជីថលរបស់អាស៊ីប៉ាស៊ីហ្វិក ចំនួនជាង ២ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២៣។

Visa Cambodia Risk Forum

អ្នកស្រី អ៊ីវ៉ាណា ត្រាហ្ស៊ីនី (Ivana Tranchini) នាយិកាគ្រប់គ្រងក្រុមហ៊ុន Visa ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖ “ក្រុមហ៊ុន Visa តែងតែផ្តោតលើសុវត្ថិភាពក្នុងការទូទាត់ជាអាទិភាពចម្បង ដោយសារប្រព័ន្ធទូទាត់បែបអេកូឡូស៊ីតាមរយៈឌីជីថលរបស់ប្រទេសកម្ពុជាកំពុងតែមានការកើនឡើងជាលំដាប់។ យើងប្រកាន់យកនូវតួនាទីឈានមុខគេក្នុងការបង្កើតភាពជាដៃគូសាធារណៈ និងឯកជនដ៏រឹងមាំ ដើម្បីជំរុញភាពជោគជ័យក្នុងការគ្រប់គ្រង និងកាត់បន្ថយហានិភ័យ”។ អ្នកស្រីបន្តទៀតថា៖ “ដើម្បីពង្រឹងសុវត្ថិភាពប្រព័ន្ធអេកូសាស្ត្រ នឹងជួយគាំទ្រដល់ការសម្រេចបានតាមផែនការយុទ្ធសាស្ត្រជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុ របស់ធនាគារជាតិនៃកម្ពុជា (NBC) ក្នុងការពង្រឹងចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការការពារអ្នកប្រើប្រាស់ ក្រុមហ៊ុន Visa បានរៀបចំវេទិកាជួបជុំអតិថិជនជាច្រើន ដោយផ្តោតលើប្រធានបទ ​ស្តីពីហានិភ័យ និងសុវត្ថិភាពរបស់ប្រព័ន្ធទូទាត់ ដើម្បីពង្រឹងសមត្ថភាព​ដល់​ស្ថាប័ន​ហិរញ្ញវត្ថុ​ក្នុង​ប្រទេស​កម្ពុជា​ឱ្យ​កាន់តែ​ប្រសើរ ​ក្នុង​ការ​គាំទ្រ​ដល់​សង្គម​ឌីជីថល​ ​ដែលប្រទេស​កម្ពុជាកំពុងតែបោះជំហានឆ្ពោះទៅរក ​»​។

បុគ្គល ជាគោលដៅចម្បងរបស់ការបោកបន្លំ

អ្នកប្រើប្រាស់បុគ្គលកាន់តែច្រើនឡើង បានក្លាយទៅជាគោលដៅរបស់ក្រុមអ្នកបោកប្រាស់តាមអ៊ិនធើណេត ដោយពួកគេប្រើប្រាស់មនោសញ្ចេតនាដើម្បីបង្កើតឱកាសក្លែងបន្លំ។ ខណៈដែលរបាយការណ៍លើចំនួនបុគ្គលដែលត្រូវបានគេបោកប្រាស់ ដោយរាប់ពីត្រឹមខែមិថុនា ដល់ ខែធ្នូ មានការថយចុះ ចំនួនទឹកប្រាក់សរុបដែលបាត់បង់ បែរជាមានការកើនឡើងទៅវិញ ដែលនេះឆ្លុះបញ្ចាំងថាជនបោកប្រាស់កំពុងកំណត់គោលដៅជនរងគ្រោះ ដោយប្រើវិធីសាស្ត្រក្លែងបន្លំដែលមានប្រសិទ្ធភាព និងចំណាយថ្លៃជាងមុន។ យោងតាមការស្ទង់មតិរបស់ ក្រុមហ៊ុន Visa ថ្មីមួយទៀត បានបង្ហាញថា មួយភាគបីនៃមនុស្សពេញវ័យដែលចូលរួមស្ទង់មតិ បានសម្រេចចិត្តមិនរាយការណ៍អំពីការឆបោក ដែលពួកគេបានរងគ្រោះនោះទេ នេះសបញ្ជាក់ឲ្យឃើញថា ការខាតបង់គឺមានចំនួនខ្ពស់ ជាងការរាយការណ៍។

Visa Cambodia Risk Forum – How Visa Can Support I Risk & Data Solutions by Julie Cheng, Risk Products, Visa Regional Southeast Asia

ការឆបោកអ្នកប្រើប្រាស់ដែលកើតឡើងញឹកញាប់ នៅក្នុងរបាយការណ៍ស្តីពីការគំរាមកំហែងនិទាឃរដូវ (the Spring Threats report) រួមមាន៖

  • ការឆបោកដោយដាក់ទុន​វិនិយោគ Pig butchering”៖ អ្នកបោកប្រាស់បានទាញយកប្រយោជន៍ពីថ្ងៃបុណ្យធំៗ ដូចជាថ្ងៃបុណ្យនៃក្តីស្រឡាញ់ និងថ្ងៃចូលឆ្នាំសកល ដើម្បីកំណត់គោលដៅជនដែលងាយរងគ្រោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម និងគេហទំព័រណាត់ជួប ដោយទាក់ទាញពួកគេឱ្យចូលទៅក្នុងទំនាក់ទំនងតាមអុីនធើណេតក្លែងក្លាយ ហើយបញ្ចុះបញ្ចូលពួកគេឲ្យវិនិយោគក្នុងថ្នាលក្លែងបន្លំនៃគម្រោង cryptocurrency។ ការប្រើប្រាស់បញ្ញាសប្បនិម្មិត្ត (AI) ដើម្បីបង្កើតយុទ្ធនាការដ៏គួរឱ្យជឿជាក់ ការ​ធ្វើ​វិនិយោគបោកប្រាស់ “Pig butchering” នេះ បង្កឱ្យមានការខាតបង់រាប់ពាន់លានដុល្លារសម្រាប់អ្នកប្រើប្រាស់។ តាមរយៈការសិក្សារបស់ក្រុមហ៊ុន Visa មានមនុស្សពេញវ័យប្រមាណ ១០ភាគរយ ដែលបានចូលរួមស្ទង់មតិ ធ្លាប់ជាគោលដៅរបស់ជនបោកប្រាស់ប្រភេទ pig butchering នេះ។
  • ការបោកប្រាស់ទាក់ទងនឹងមរតក៖ ជនរងគ្រោះត្រូវបានជូនដំណឹងអំពីមរតកដែលបន្សល់ទុកដោយសាច់ញាតិដែលបានបាត់បង់យូរមកហើយ ដែលជារឿយៗសារនេះមកពីក្រុមហ៊ុនច្បាប់ ដែលមើលទៅហាក់ដូចជាក្រុមហ៊ុនស្របច្បាប់ ឬអង្គភាពដែលមានវិជ្ជាជីវៈពាក់ព័ន្ធ។ សញ្ញាណព្រមាននៃការបោកប្រាស់ រួមមានការទាមទារឲ្យរក្សាការសម្ងាត់ សម្ពាធដើម្បីធ្វើសកម្មភាពឲ្យបានឆាប់រហ័ស សំណើសុំព័ត៌មានផ្ទាល់ខ្លួន និងតម្រូវការបង់ប្រាក់ជាមុនដើម្បីធានាប្រាក់ចំណេញនាពេលអនាគត។ មានមនុស្សពេញវ័យប្រមាណជា ១៥ភាគរយ នៃប្រជាជនអាមេរិក ដែលបានចូលរួមក្នុងការស្ទង់មតិដោយក្រុមហ៊ុន Visa ធ្លាប់ត្រូវបានជាគោលដៅ នៃជនបោកប្រាក់ដែលប្រើប្រាស់យុទ្ធសាស្ត្របោកប្រាស់ទាក់ទងនឹងមរតកបែបនេះ។
  • ការបោកប្រាស់ក្នុងរូបភាពជំនួយមនុស្សធម៌៖ អ្នកបោកប្រាស់ប្រើប្រព័ន្ធផ្សព្វផ្សាយសង្គមដើម្បីបញ្ឆោតមនុស្សឱ្យបរិច្ចាគ ដើម្បីបុព្វហេតុក្លែងក្លាយ ដោយទាញយកប្រយោជន៍ពីព្រឹត្តិការណ៍សោកនាដកម្មដែលកើតឡើងនាពេលបច្ចុប្បន្នកាល។
  • ការក្លែងបន្លំលក្ខណៈត្រីកោណ៖ ជនបោកប្រាស់ បង្កើតហាងអនឡាញមិនស្របច្បាប់ដែលផ្តល់ជូននូវផលិតផលតាមតម្រូវការក្នុងតម្លៃទាបដើម្បីប្រមូលព័ត៌មានអំពីការទូទាត់។ អាជីវករស្របច្បាប់ដឹកជញ្ជូនផលិតផលដោយមិនដឹងខ្លួនតាមហាងក្លែងក្លាយទាំងនេះ ដោយមិនដឹងថាព័ត៌មានការទូទាត់របស់អតិថិជនត្រូវបានគេលួចរួចទៅហើយ។ ការក្លែងបន្លំលក្ខណៈត្រីកោណនេះ ធ្វើឲ្យម្ចាស់អាជីវកម្មបាត់បង់រហូតដល់ ១ប៊ីលានដុល្លា រយៈពេលត្រឹមតែមួយខែប៉ុណ្ណោះ។

លោក Fabara បានលើកឡើងបន្ថែមថា៖ “ក្រុមហ៊ុន Visa មានក្រុមការងារដែលខិតខំប្រឹងប្រែងធ្វើការពេញ២៤ម៉ោង ក្នុងមួយថ្ងៃ និង ៧ថ្ងៃក្នុងមួយសប្តាហ៍ (២៤/៧) ទូទាំងសកលលោក ដើម្បីត្រួតពិនិត្យ និងបង្អាក់យុទ្ធសាស្ត្រដែលជនបោកប្រាស់ប្រើប្រាស់ដើម្បីប្រព្រឹត្តការក្លែងបន្លំ”។ ជា​មធ្យម យើងត្រូវការចំណាយ​ពេល​ប៉ុន្មាន​នាទីប៉ុណ្ណោះ មិន​យូរនោះទេក្នុងការកំណត់​អត្តសញ្ញាណ និង​បញ្ឈប់​ការ​ឆបោក​ទាំងនេះ នោះជាការប្តេជ្ញាចិត្តរបស់យើង ក្នុងការការពារសុវត្ថិភាពអ្នកប្រើប្រាស់។ យើងសង្ឃឹមថាតាមរយៈការបង្កើនការយល់ដឹងអំពីការបោកប្រាស់ប្រភេទថ្មីដែលកំពុងតែលេចឡើងទាំងនេះ នឹងអាចជួយដល់អ្នកប្រើប្រាស់ឲ្យអាចការពារខ្លួនប្រយុទ្ធប្រឆាំងនឹងការក្លែងបន្លំ ហើយនឹងអាចក្លាយជាខ្សែការពារមួយផ្សេងទៀតប្រឆាំងនឹងអ្នកបោកប្រាស់បានផងដែរ។”

Visa Cambodia Risk Forum – Payment Security Landscape by Jake Jiang, Head of Risk, Visa Cambodia & Philippines

អត្រាកំណើននៃក្រុមឆបោក

ក្រៅពីការគំរាមកំហែងលើម្ចាស់កាតហើយ គោលដៅរបស់ឧក្រិដ្ឋជនគឺធ្វើការតាមដានលើ ស្ថាប័ន និងបណ្តាញ ដោយស្វែងរកភាពស្មុគស្មាញនៃចំណុចខ្សោយ ហើយប្រើប្រាស់នូវបច្ចេកវិទ្យាថ្មីៗ ដើម្បីវាយប្រហារ ដែលនឹងបង្ករឲ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើសពីការរំពឹងទុក។

និន្នាការក្លែងបន្លំលើស្ថាប័ន ដែលប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ី រួមមាន៖

  • ជនបោកប្រាស់កំពុងផ្តោតកាន់តែខ្លាំងឡើងលើការវាយប្រហារលើខ្សែសង្វាក់ផ្គត់ផ្គង់ និងសេវាកម្មភាគីទីបី ជាមួយនឹងយុទ្ធសាស្ត្រដែលត្រូវបានរចនាឡើងដើម្បីបង្កការខូចខាតច្រើនបំផុតជាមួយនឹងការវាយប្រហារតែម្តង។
  • ជនបោកប្រាស់ កំពុងប្រើប្រាស់ភាពវៃឆ្លាតនៃបញ្ញាសិប្បនិម្មិត (AI) កាន់តែខ្លាំងឡើង ដើម្បីស្វែងរកចំនុចខ្សោយនៃវិធានការពារការក្លែងបន្លំដែលប្រើប្រាស់ដោយធនាគារ។
  • ការវាយប្រហារក្លែងបន្លំប្រតិបត្តិការសងត្រឡប់ពេលទិញទំនិញ (PRA) បានកើនឡើងគួរឱ្យកត់សម្គាល់ ប្រមាណជា ៨៣ភាគរយ ក្នុងរយៈពេល​ ៥ខែកន្លងមកនេះ ហើយការវាយប្រហារទាំងនេះបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ដោយការវាយប្រហារជោគជ័យនីមួយៗ អាចបណ្តាលឱ្យមានការខាតបង់ជាទឹកប្រាក់ប្រហែលជា ១១៥,០០០ដុល្លាសហរដ្ឋអាមេរិច ដែលធនាគារត្រូវបាត់បង់ទៅលើការក្លែងបន្លំទាំងនោះ ។
  • ករណី Ransomware បានកើនឡើង ៣០០ភាគរយ ចាប់ពី ខែមិថុនា រហូតដល់ ខែធ្នូ ឆ្នាំ ២០២៣ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២។ ក្រុមហ៊ុន Visa បានព្យាករណ៍ថា ឧក្រិដ្ឋជនដែលប្រើប្រាស់មេរោគ ransomware ដើម្បីធ្វើការគំរាមកំហែង នឹងបន្តផ្តោតការប្រហារលើរចនាសម្ព័ន្ធសំខាន់ៗ ក្នុងនោះរួមមានទាំងស្ថាប័នហិរញ្ញវត្ថុផងដែរ។

ក្រុមហ៊ុន Visa បានធ្វើសមាហរណកម្ម ទាំងទៅលើជំនាញរបស់បុគ្គលិក និងបច្ចេកវិទ្យាទំនើប សម្រាប់បង្កើតបានរនាំងសុវត្ថិភាព ដើម្បីកាត់បន្ថយ ក៏ដូចជាការពារការវាយប្រហារលើប្រព័ន្ធទូទាត់ដ៏សកម្ម។ ក្រុមហ៊ុន Visa ធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីធានាបានថាទិន្នន័យងាយទទួលរងហានិភ័យ នឹងត្រូវបានកំណត់អត្តសញ្ញាណ ហើយគ្រប់ភាគីពាក់ព័ន្ធដែលរងផលប៉ះពាល់ នឹងត្រូវបានជូនដំណឹង។

ដើម្បីអានរបាយការណ៍បន្ថែម សូមចូលទៅកាន់គេហទំព័រ visa.com/security។ ដើម្បីស្វែងយល់បន្ថែមអំពីឧបករណ៍ដែលក្រុមហ៊ុន Visa ប្រើ ដើម្បីជួយគ្រប់ស្ថាប័ន ប្រយុទ្ធប្រឆាំងនឹងការក្លែងបន្លំ សូមចូលទៅទំព័រសន្តិសុខឆ្លាតវៃ (Intelligent Security)។

អំពីក្រុមហ៊ុន Visa

  • ក្រុមហ៊ុន Visa គឺជាក្រុមហ៊ុននាំមុខគេក្នុងបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមរយៈឌីជីថល ដែលជួយសម្រួលដល់ប្រតិបត្តិការរវាងអ្នកប្រើប្រាស់ ពាណិជ្ជករ ស្ថាប័នហិរញ្ញវត្ថុ និងស្ថាប័នរដ្ឋាភិបាលដែលពាក់ព័ន្ធ ច្រើនជាង ២០០ ប្រទេស និង តំបន់ ជារៀងរាល់ឆ្នាំ។ បេសកកម្មរបស់យើងគឺផ្សាភ្ជាប់ពិភពលោកទាំងមូល តាមរយៈការតភ្ជាប់បណ្តាញទូទាត់ប្រាក់ប្រកបដោយភាពច្នៃប្រឌិតថ្មី ងាយស្រួល អាចទុកចិត្តបាន និងមានសុវត្ថិភាពបំផុត ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ អាជីវករ និង​សេដ្ឋកិច្ចមានការរីកចម្រើន។ យើងជឿជាក់ថាសេដ្ឋកិច្ចដែលរួមបញ្ចូលមនុស្សគ្រប់រូប នៅគ្រប់តំបន់ នឹងជួយដល់ការអភិវឌ្ឍនៅគ្រប់ទីកន្លែង ហើយយើងមើលឃើញថា នេះគឺជាមូលដ្ឋានគ្រឹះនៃចរន្តសាច់ប្រាក់។ ស្វែងយល់បន្ថែមតាមរយៈ Visa.com ៕
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម