បច្ចេកវិទ្យា
Be Smart Online: ស្វែងយល់ពីការបន្លំលួចទិន្នន័យអនឡាញ (Phishing) និងរបៀបការពារ
ការរស់នៅរបស់យើងសព្វថ្ងៃ ត្រូវបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយប្រព័ន្ធអុីនធឺណិត។ នៅក្នុងសម័យឌីជីថល បច្ចេកវិទ្យាកាន់តែទំនើប វិធីបោកប្រាស់នៅលើប្រព័ន្ធអ៊ីនធឺណិតក៏កាន់តែសម្បូរបែប។ តើលោកអ្នកបានដឹងអ្វីខ្លះពីសុវត្ថិភាពលើប្រព័ន្ធអុីនធឺណិត? Be Smart Online ថ្ងៃនេះសូមមកបកស្រាយខ្លះៗអំពីការបោកបញ្ឆោតលួចទិន្នន័យអនឡាញ (Phishing) និងវិធីសាស្ត្រដែលលោកអ្នកអាចការពារពីវាបាន។
តើជនខិលខូចធ្វើយ៉ាងណាទើបអាចបន្លំលួចយកទិន្នន័យអនឡាញបាន?
Phishing គឺជាទង្វើដែលឧក្រិដ្ឋជនតាមប្រព័ន្ធអុីនធឺណិត ជនអនាមិក ឬជនខិលខូចបានបន្លំខ្លួនបោកបញ្ឆោតជនរងគ្រោះ ក្នុងគោលបំណងលួចយកទិន្នន័យសម្ងាត់ ឬព័ត៌មានសំខាន់ៗមួយចំនួនដែលរួមមាន ឈ្មោះពិតរបស់អ្នកប្រើប្រាស់ (Username) ពាក្យសម្ងាត់ (Password) និងព័ត៌មានទាក់ទងនឹងហិរញ្ញវត្ថុដូចជា គណនីធនាគារ និងលេខកាតធនាគារជាដើម។ ដើម្បីលួចយកទិន្នន័យទាំងនេះជនខិលខូចតែងតែក្លែងបន្លំខ្លួន ធ្វើដូចជាបុគ្គលិកផ្លូវការតំណាងឱ្យអង្គភាព ឬក្រុមហ៊ុនណាមួយ ហើយប្រើប្រាស់បច្ចេកទេស Phishing ដើម្បីអូសទាញជនរងគ្រោះឱ្យចុចលើតំណភ្ជាប់ (Malicious Link) ឬចុចលើឯកសារណាមួយ (Malicious Attachment) ដើម្បីចម្លងនូវមេរោគបច្ចេកវិទ្យា (Virus) ទៅក្នុងម៉ាស៊ីនកុំព្យូទ័រ ទូរសព្ទដៃ ឬឧបករណ៍ឌីជីថលផ្សេងៗទៀត។
របៀបការពារពីការបន្លំលួចទិន្នន័យអនឡាញ (Phishing) យ៉ាងណាមិញ ក្នុងការប្រើប្រាស់អុីនធឺណិតប្រកបដោយភាពឆ្លាតវៃ (Be Smart Online) ដើម្បីបញ្ចៀសពីការលួច ទិន្នន័យផ្ទាល់ខ្លួនតាមរយៈ (Phishing) លោកអ្នកត្រូវតែពិនិត្យអាសយដ្ឋានអុីមែ៉លរបស់អ្នកផ្ញើឱ្យបានច្បាស់លាស់ និងប្រុងប្រយ័ត្នជានិច្ចមុនពេលផ្ដល់ព័ត៌មានផ្ទាល់ខ្លួនណាមួយរបស់លោកអ្នក។ ក្រៅពីនេះសូមកុំចុចឱ្យសោះលើតំណភ្ជាប់ (link) ដែលលោកអ្នកមិនស្គាល់ ឬដោនឡូតឯកសារពីប្រភពដែលមិនច្បាស់លាស់។
ដើម្បីស្វែងយល់បន្ថែមអំពី Be Smart Online សូមចូលទៅកាន់ផេកហ្វេសប៊ុកផ្លូវការរបស់ Smart Axiata តាមរយៈតំណភ្ជាប់៖ https://web.facebook.com/SmartAxiata
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍១ សប្តាហ៍ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ចរាចរណ៍៣ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ