បច្ចេកវិទ្យា
បុគ្គល១០រូប ក្លាយជាអ្នកមានដោយសារ Live Stream
គ្នាយើងប្រហែលជាមិនជឿទេថា យើងអាចហ្នឹងក្លាយទៅជាអ្នកមាន ដោយសារតែការ Live Stream លើអ៊ីនធើណែត។ ប្រាកដជាមានមនុស្សតិចណាស់ដែលព្រមជឿលើរឿងនេះ ប៉ុន្តែដើម្បីជាការបង្ហាញនូវឧទាហរណ៍ជាក់ស្ដែង សូមមកស្គាល់មនុស្ស ទាំង១០នាក់ដែលល្បីល្បាញលើ Live Stream ព្រមទាំងអាចរកប្រាក់យ៉ាងច្រើនពីអ៊ីនធើណែត។
១០. លោកMOONMOON_OW

លោក MOONMOON_OW អាចរកប្រាក់ចំណូលពីការ លេងហ្គេមវីដេអូនៅកម្មវិធី Twitch បានរហូតដល់១លាន៧សែនដុល្លារអាមេរិក ព្រមទាំងមានអ្នកគាំទ្រ៨លាននាក់។ បុរសម្នាក់នេះពិតជាមានប្រជាប្រិយខ្លាំងនៅពេលដែលកម្មវិធីហ្គេមឈ្មោះ Over watch ត្រូវបានដាក់ឲ្យដំណើរការ ហើយក៏បានទាញយកទស្សនិកជនពីកម្មវិធីTwitch មកបន្ថែម។
៩. Dr Disrespect

សម្រាប់បុរសម្នាក់នេះវិញ ក៏ពិតជាអស់អស្ចារ្យខ្លាំង។ គាត់អាចរកប្រាក់ចំណូលបានរហូតដល់បីលានដុល្លារអាមេរិកទោះបីជាអ្នកគាំទ្ររបស់គាត់មានតែបីលាននាក់ MOONMOON_OW ក៏ដោយ។
៨. Mr. PhantomL0rd

បុរសម្នាក់នេះកាន់តែអស្ចារ្យ! គាត់ចូលប្រលូកក្នុងសង្គម Streamer តាំងពីឆ្នាំ២០១៦ មកម្ល៉េះ។ចំពោះអ្នកគាំទ្ររបស់គាត់គឺមានប្រហែលជា ១លាននាក់ តែ ហ្គេមដែលគាត់លេងគឺមាន CS:GO ហើយនឹង League Of Legends. ។ដោយធ្លាប់ត្រូវបានដកសិទ្ធិពី Twitch នៅពេលដែលខ្លួនមានកើតរឿងចម្រូងចម្រាសពាក់ព័ន្ធហ្នឹងការលេងល្បែងស៊ីសងគាត់បានបាត់មុខអស់៦០០ថ្ងៃ។ មុនពេលដែលត្រូវប្រឈមនឹងការដកសិទ្ធិ គាត់អាចរកប្រាក់ចំណូលបានរហូតដល់ ៤លានដុល្លាររួចទៅហើយ ឯណោះ។
៧. Mr. Shroud
បុរសម្នាក់នេះវិញរិតតែអស្ចារ្យទៀតហើយ គាត់អាចរកប្រាក់ចំណូលពីការ Live Stream នៅលើកម្មវិធី Twitch បានរហូតដល់ ៤លាន។ គាត់គឺជាមនុស្សដែលមានប្រជាប្រិយក្នុងចំណោមអ្នកលេងហ្គេមល្បីៗបំផុតរបស់ពិភពលោក។ Mr Shroud បានទាក់ទាញអ្នកគាំទ្ររហូតដល់៦លានកន្លះ ឯណោះ។
៦. Mr. TFUE
សម្រាប់បុរសម្នាក់នេះ កាន់តែភ្ញាក់ផ្អើល ព្រោះគាត់អាចរកប្រាក់ចំណូលពីការ Live Stream របស់គាត់នៅលើបណ្ដាញអ៊ីនធើណែត បានរហូតដល់ $១០លានដុល្លារអាមេរិក ។ TFUEមិនត្រឹមតែជា Streamer ដ៏ល្បីនោះទេ គាត់ថែមទាំងman ជំនាញ ទៅលើ កីឡាកាយសម្បទាទៀត។ បុរសនេះអាចទាញចំណូលអ្នក subscribers បានរហូតដល់១១លាននាក់ នៅលើ Chanel You tuber របស់គាត់។
៥. Mr. NightBlue3
បុរសម្នាក់នេះមានប្រវត្តិចេញពីហ្គេមដ៏ល្បីមួយឈ្មោះ League Of Legends ដែលគាត់អាចរកចំណូលបាន៦លានដុល្លារ អាមេរិក។ គាត់បានធ្វើឲ្យអ្នកគាំទ្រនៅលើ twitch ដែលមានចំនួន ២៥លាននាក់រអ៊ូរទាំ អំពីការចាកចេញរបស់ខ្លួន។
៤. Mr. Summit1G

ចំណែកបុរសម្នាក់នេះ គាត់អាចរកប្រាក់ចំណូលបានលើសពី ៦លានដុល្លារអាមេរិក។ មានមនុស្សជាច្រើនស្គាល់គាត់ដោយសារតែគាត់ មានប្រជាប្រិយខ្លាំងជាងគេក្នុងកម្មវិធីហ្គេម CS:GO។
៣. Mr. TimTheTatman

កាន់តែភ្ញាក់ផ្អើល ចំពោះបុរសម្នាក់នេះ គឺគាត់អាចរកប្រាក់ចំណូលពីការ Live Stream បានរហូតដល់៦លានកន្លះឯណោះ រួមជាមួយអ្នកគាំទ្រ មានរហូតដល់ ៣លាន៨សែន នាក់នៅលើកម្មវិធី twitch។ ហ្គេមដែលគាត់លេងគឺ Fortnite ។
២. Mr. Ninja
សម្រាប់បុរសម្នាក់នេះវិញ គាត់អាចរកចំណូលបានរហូតដល់ ១០លានដុល្លារអាមេរិក រួមជាមួយអ្នកគាំទ្ររហូតដល់ ១៤លាន៥សែននាក់ ។ គាត់ចាប់ផ្តើមល្បីល្បាញនៅពេលដែលគាត់បានណែនាំឲ្យ gamer ទាំងឡាយមកសំគាល់កម្មវិធីហ្គេមឈ្មោះ Halo ។
១. Mr. PewDiePie
PewDiePie គឺជាជនជាតិស៊ុយអែត គាត់អាចរកប្រាក់ចំណូលពីការ Live Stream បានច្រើនជាមនុស្សទាំង ៩នាក់ល្បីៗខាងលើគឺ២០លានដុល្លារអាមេរិក រួមជាមួយអ្នកគាំទ្ររហូតដល់ ១០២លាននាក់ក្នុង Chanel Youtube ។ ទោះបីជាគាត់អាចរកប្រាក់បានច្រើនយ៉ាងនេះក៏ដោយ ក៏គាត់នៅតែមិនបញ្ឈប់ការរកប្រាក់ចំណូលបន្ថែមទៀតពីការលេងហ្គេមនេះដែរ៕
ប្រែសម្រួល៖សន ផានិត

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៣ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់