បច្ចេកវិទ្យា
ABA បន្ដមាគ៌ាកំណើនយ៉ាងរឹងមាំនៅក្នុងឆមាសទីមួយនៃឆ្នាំ2024
ធនាគារ ABA បន្តនាំមុខគេនៅលើទិដ្ឋភាពហិរញ្ញវត្ថុជាមួយនឹងលទ្ធផលដ៏ល្អប្រសើរនៅក្នុងឆមាសទី១ ឆ្នាំ2024។ ធនាគារបានរាយការណ៍អំពីកំណើនដ៏ល្អប្រសើរនៅគ្រប់សូចនាករ (ម៉េតទ្រិក) សំខាន់ៗដោយពង្រឹងជំហររបស់ ខ្លួនក្នុងនាមជាតួអង្គចម្បងមួយដែលចូលរួមជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា។
សន្ទុះនៃកំណើនអតិថិជន ជំរុញដោយនិន្នាការឌីជីថល៖ ធនាគារមានមោទនភាពក្នុងការរាយការណ៍ អំពីកំណើន អតិថិជនថ្មីៗគួរឲ្យកត់សម្គាល់នៅក្នុងឆមាសទីមួយ ឆ្នាំ 2024។ ចំនួនអ្នកប្រើអេបធនាគារ បានកើនឡើង 34% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលឆ្លុះបញ្ចាំងឲ្យឃើញថា អតិថិជនមានការពេញចិត្តកាន់តែខ្លាំងឡើង ចំពោះសេវាធនាគារឌីជីថលរបស់ ABA។ ការកើនឡើងនៃនិន្នាការប្រើប្រាស់ឌីជីថលនេះ ត្រូវបានគូសបញ្ជាក់ឲ្យឃើញបន្ថែមទៀត តាមរយៈកំណើនមូលដ្ឋានអតិថិជនទាំងមូលរបស់ខ្លួនដល់ 32% ដែលសម្រេចឈានដល់ជិត 4 លានគណនី។ ក្រៅពីកំណើននេះ ប្រតិបត្តិការ ABA PAY ក៏មានការកើនឡើងយ៉ាងគំហុកប្រមាណ 126% ធៀបនឹងឆមាសទីមួយ ឆ្នាំ2023។ ការកើនឡើងនៃការទូទាត់បែបឌីជីថល (រួមទាំង KHQR ថេរ និង KHQR ចរន្ដ, ការទូទាត់តាមម៉ាស៊ីន POS និងប្រតិបត្តិការតាមវិបសាយ) បង្ហាញពីឌីជីថលុនីយកម្មកំពុងពន្លឿនទៅមុខនៅក្នុងទីផ្សារកម្ពុជា − ជានិន្នាការដែល ABA កំពុងឈរនៅជួរមុខ ក្នុងការជំរុញវឌ្ឍនភាព។
![](https://www.kampucheathmey.com/wp-content/uploads/2024/08/fb3@2x-1024x1024.jpg)
កំណើនប្រាក់បញ្ញើ៖ ទំនុកចិត្តរបស់អតិថិជនមកលើ ABA បានកើនឡើង ជាមួយនឹងប្រាក់បញ្ញើសរុប កើនដល់ 20% ដែលសម្រេចបាន 9.8 ពាន់លានដុល្លារអាមេរិក នៅក្នុងត្រីមាសទីពីរ ឆ្នាំ2024 ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមាន 8.2 ពាន់លានដុល្លារ។ ការកើនឡើងគួរឲ្យកត់សម្គាល់នេះ ស្ដែងឲ្យឃើញពីទំនុកចិត្តរបស់អតិថិជនថ្មីរាប់លាននាក់ កំពុងគ្រប់គ្រងហិរញ្ញវត្ថុរបស់ពួកគាត់ប្រកបដោយភាពជឿជាក់ជាមួយធនាគារ ABA ដែលរំលេចពីការបន្តពង្រីកវិសាលភាពរបស់ធនាគារយើង។
ជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា៖ ABA បន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រសកម្មភាពសេដ្ឋកិច្ចរបស់កម្ពុជា។ កំណើនប្រាក់កម្ចីបន្ដមានស្ថិរភាពក្នុងអត្រា 14% ដែលសរុបជាទឹកប្រាក់ 8.3 ពាន់លានដុល្លារក្នុងត្រីមាសទី 2 ឆ្នាំ2024។ តួលេខនេះ ឆ្លុះបញ្ចាំងពីកំណើននៅក្នុងឆមាសទី1 ដែលបង្ហាញពីតម្រូវការ ឥណទានដ៏ខ្លាំងក្លា ពីសំណាក់អាជីវកម្ម និងរូបវន្ដបុគ្គល។ ប្រាក់កម្ចីទាំងនេះ ជំរុញដល់ការខិតខំប្រឹងប្រែងរបស់បណ្ដាសហគ្រាស និងសមត្ថភាពរបស់ប្រជាពលរដ្ឋកម្ពុជា ដោយរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយថាមវន្ដ។
មូលដ្ឋានគ្រឹះដ៏រឹងមាំ៖ ភាពរឹងមាំផ្នែកហិរញ្ញវត្ថុរបស់ ABA គាំទ្រដល់លទ្ធផលដ៏ល្អប្រសើររបស់ធនាគារ។ មូលធនរបស់ភាគហ៊ុនិកទទួលបានកំណើន 19% ដែលសម្រេចឈានដល់ 1.9 ពាន់លានដុល្លារក្នុងត្រីមាសទី2 ឆ្នាំ2024។ កំណើននេះបង្ហាញពីមូលដ្ឋានដើមទុនដ៏រឹងមាំរបស់ ABA ដែលពង្រឹងជំហររបស់ខ្លួនបានល្អឥតខ្ចោះ សម្រាប់កំណើនផលបត្រនាពេលអនាគត។
ការពង្រីកវិសាលភាពជារួម៖ ដោយឆ្លុះបញ្ចាំងពីយុទ្ធសាស្ត្រកំណើនពេញលេញរបស់ ABA ទ្រព្យសកម្មសរុបរបស់ធនាគារសម្រេចបានដល់ 12.3 ពាន់លានដុល្លារអាមេរិកក្នុងត្រីមាសទី 2 ឆ្នាំ 2024 ដែលកើនបាន 19% ធៀបនឹងត្រីមាសទី2 ឆ្នាំ2023។ កំណើននេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់ធនាគារ ABA ក្នុងការបម្រើសេវាជូនអតិថិជនកាន់តែច្រើនវិស័យ និងរួមចំណែកយ៉ាងសំខាន់ដល់ដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់កម្ពុជា។
ប្រាក់ចំណេញកើនឡើង៖ បន្ថែមលើសមត្ថភាពប្រតិបត្តិការប្រកបដោយភាពវិជ្ជមាន ប្រាក់ចំណេញសុទ្ធរបស់ ABA ក៏មានការកើនឡើង 21% ផងដែរ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលសម្រេចឈានដល់ 166.2 លានដុល្លារក្នុងត្រីមាសទី2 ឆ្នាំ2024។ កំណើននៃប្រាក់ចំណេញនេះបង្ហាញពីការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព និងសមត្ថភាពរបស់ធនាគារក្នុងការបង្កើតប្រាក់ចំណេញប្រកបដោយស្ថិរភាព។ ជាងនេះទៅទៀត ការដែលម្ចាស់ភាគហ៊ុនទាំងអស់របស់ធនាគារយើងខ្ញុំ មិនដែលដកប្រាក់ចំណេញមួយកាក់មួយសេន ហើយផ្ទុយទៅវិញរក្សាទុកប្រាក់ចំណេញទាំងអស់ មកវិនិយោគលើធនាគារ ABA វិញ បង្ហាញពីការប្តេជ្ញាចិត្ត និងទំនុកចិត្តជាបន្តបន្ទាប់របស់ម្ចាស់ភាគហ៊ុនទាំងអស់ចំពោះទិសដៅយុទ្ធសាស្ត្ររបស់ ABA ដោយសង្កត់ធ្ងន់លើការយកចិត្តទុកដាក់របស់ពួកគាត់ក្នុងការចូលរួមដល់ការរីកចម្រើនទៅមុខ និងការអភិវឌ្ឍឥតឈប់ឈររបស់កម្ពុជា។
![](https://www.kampucheathmey.com/wp-content/uploads/2024/08/PR-kh@2x-1024x574.jpg)
ដោយផ្តោតការយកចិត្តទុកដាក់ឥតងាករេលើនវានុវត្តន៍ សេវាបម្រើអតិថិជន បច្ចេកវិទ្យា និងស្ថិរភាព ABA ស្ថិតនៅក្នុងជំហរដ៏រឹងមាំ ជាមួយឱកាសច្រើនក្នុងការបម្រើ និងជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា។ ក្នុងនាមជាធនាគារពាណិជ្ជធំជាងគេ ABA គាំទ្រយ៉ាងសកម្មចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលដៅអភិវឌ្ឍសង្គម-សេដ្ឋកិច្ចបន្ថែមទៀត។ ការប្តេជ្ញាចិត្តឥតងាករេនេះ រួមបញ្ចូលគំនិតផ្តួចផ្តើមជាច្រើនរបស់រដ្ឋាភិបាល ដូចជា យុទ្ធសាស្ត្របញ្ចកោណ ជាមួយការគាំទ្រយ៉ាងម៉ឺងម៉ាត់របស់ ABA ចំពោះគោលដៅយុទ្ធសាស្ត្រនានារបស់រាជរដ្ឋាភិបាល។
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២៤ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២៣ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?