Connect with us

បច្ចេកវិទ្យា

Bentley បង្ហាញរថយន្តស្ព័រ Continental GT Speed ដំបូងនៅកម្ពុជា ផ្លាស់ប្ដូរអ្វីដែលអ្នកធ្លាប់ដឹងពីប្រភេទរថយន្ត GT

បានផុស

នៅ

Continental GT Speed ជំនាន់ទី ៤ ៖ កំណត់និយមន័យថ្មីនៃកំពូលរថយន្ត GT

  • Continental GT Speed ជំនាន់ទីបួនក្លាយជារថយន្តដែលមានសមត្ថភាពខ្លាំងបំផុតសម្រាប់ការបើកបរលើផ្លូវថ្នល់ដែល Bentley បានបង្កើតឡើង
  • ប្រព័ន្ធ  ‘Ultra Performance Hybrid’ ថ្មីទាំងស្រុងដែលមានកម្លាំងរហូតដល់ទៅ 782 HP និង កម្លាំងរមួលដល់ទៅ 1000 Nm
  • រថយន្ត Continental GT Speed អាចប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធ បានរហូតដល់ 81 គ.ម និង បញ្ចេញឧស្ម័នកាបូនិចទាបត្រឹមតែ 29 ក្រាម/គ.ម
  • សន្ទុះស្ទុះពី 0-100 គ.ម/ក្នុងមួយម៉ោងចំណាយពេលត្រឹមតែ 3.2 វិនាទី
  • Continental GT Speed មានល្បឿនអតិបរមារហូតដល់ទៅ 335 គ.ម/ម៉ោង
  • ជំនាន់ថ្មីនេះត្រូវបានផ្លាស់ប្តូរ DNA ថ្មីនៃការរចនាដែលប្លែកជាងមុន ជាមួយនឹងចង្កៀងមុខប្រើតែម្ខាងមួយ ដែលខុសគ្នាពីម៉ូដែលមុនៗរបស់ Bentley
  • បើប្រៀបធៀបទៅរថយន្ត Bentley ជំនាន់ទី ៣​, ជំនាន់ថ្មីទី ៤ នេះគឺមានការផ្លាស់ប្តូរ​រចនា រូបរាង​ ថ្មីៗស្រឡាងស្ទើរតែ​ 68%
  • ការរួមបញ្ចូលបច្ចេកវិទ្យាថ្មីប្រព័ន្ធ Plug-in Hybrid ដើម្បីផ្តល់បទពិសោធន៍កាន់តែវិសេសវិសាល និង​ ភាពប្រណីតគ្មានគូប្រៀបជូនដល់អ្នកប្រើប្រាស់
  • ផ្នែកខាងក្នុងនៃរថយន្តនេះ បានយកលំនាំច្នៃម៉ូតទៅតាមប្រភេទរថយន្ត VIP កៅអី ៤ ទំនើបៗ និង បំពាក់បន្ថែមនូវបច្ចេកវិទ្យាកៅអីផាសុខភាព ងាយស្រួលក្នុងការជិះផ្លូវឆ្ងាយដោយមិនបង្កបញ្ហាចុករោយដល់អ្នកដំណើរ, កៅអីរថយន្តទាំងខាងមុខ​និងខាងក្រោយគឺជាកៅអីស្បែកដែលមានប្រព័ន្ធខ្យល់ចេញចូល​ អាចកំណត់សីតុណ្ហភាពក្តៅ ត្រជាក់ និង​ ការរចនា​តាបឡូ​ប្លែកបែប Dark Chrome ដ៏ស៊ីវិល័យ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមហ៊ុន Bentley Motors មានមោទនភាពក្នុងការបើកបង្ហាញនិងប្រកាសជាផ្លូវការនូវថយន្ត Continental GT Speed ជំនាន់ទីបួនរបស់ខ្លួន ដែលបន្តកេរ្តិ៍ដំណែលរយៈពេល 21 ឆ្នាំនៃគ្រួសាររថយន្ត Continental GT ។ ម៉ូដែលថ្មីនេះ ផលិតឡើងជាមួយការផ្សំបញ្ចូលគ្នារវាងសមត្ថភាពនៃរថយន្ត Supercar ភាពប្រណីតយ៉ាងផ្ចិតផ្ចង់ដែលធ្វើឡើងដោយដៃ និង មានគោលបំណងសម្រាប់ផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់ប្រចាំថ្ងៃ ។​ 

ការរចនាផ្ទៃខាងក្នុងនិង​​ផ្នែកខាងក្រៅរបស់រថយន្តដែលប្រកបទៅដោយការយកចិត្តទុកដាក់ ដើម្បីរំលេចនូវរូបរាងថ្មីបែបស៊ីវិល័យ​ ដោយទទួលបានការបំផុសគំនិតពីរថយន្ត Bentley Bacalar និង Batur ។​​ ហើយនេះក៏ជាលើកដំបូងដែលរថយន្ត Bentley ធ្វើការផ្លាស់ប្តូររូបរាងតួរថយន្តរហូតដល់ទៅ 68 ភាគរយ ដែលពិសេសនោះគឺការរចនាម៉ូតចង្កៀងមុខថ្មីស្រឡាងដោយប្រើប្រាស់ម៉ូតភ្នែកចង្កៀងតែមួយ ដែលនេះជាការឌីហ្សាញម៉ូតចង្កៀងប្លែកខុសពីរថយន្តនៃគ្រួសារBentleyដែលគិតតាំងពីឆ្នាំ 1950 មក ​។

រថយន្ត Continental GT Speed ជំនាន់ថ្មីគឺប្រើប្រព័ន្ធ ‘Ultra Performance Hybrid’ ដែលមានកម្លាំង រហូតដល់ទៅ 782 HP និងកម្លាំងរមួល 1000 Nm។ កម្លាំងម៉ាស៊ីនដ៏ខ្លាំងរបស់Continental GT Speed  នេះបានប្រើប្រាស់នូវម៉ាស៊ីន V8 ទំហំ 4.0 លីត្រ ជាមួយនឹងម៉ូទ័រអគ្គិសនី 190 HP ដែលអនុញ្ញាតឱ្យរថយន្តនេះបង្កើនល្បឿនពី 0-100 គ.ម/ម៉ោងប្រើប្រាស់ពេលត្រឹមតែ 3.2 វិនាទីប៉ុណ្ណោះ។

ប្រព័ន្ធ Hybrid អាចប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធបានរហូតដល់ 81 គ.ម ដែលរួមចំណែកជួយក្នុងការសន្សំសំចៃប្រេងឥន្ធនៈម៉ាស៊ីន រាល់ពេលបើកបរក្នុងចម្ងាយផ្លូវសរុបរហូតដល់ទៅ 859 គ.ម ព្រមទាំងការបញ្ចេញឧស្ម័នកាបូនិចទាបត្រឹមតែ 29 ក្រាម/គ.ម ប៉ុណ្ណោះ ។ សមត្ថភាពដ៏អស្ចារ្យនេះធ្វើឱ្យវាក្លាយជារថយន្តដែលមានសមត្ថភាពខ្លាំងបំផុតសម្រាប់ការបើកបរលើផ្លូវថ្នល់ដែល Bentley ធ្លាប់បានបង្កើត។

ការរចនាផ្នែកខាងក្នុងនៃរថយន្ត Bentley​ នេះនៅតែបន្តគុណភាពកម្រិតពិភពលោករបស់ខ្លួន ។ ផ្ទៃខាងក្នុងរថយន្តនេះ បានយកលំនាំច្នៃម៉ូតទៅតាមប្រភេទរថយន្ត VIP កៅអី ៤ ទំនើបៗ និង បំពាក់បន្ថែមនូវបច្ចេកវិទ្យាកៅអីផាសុកភាព ងាយស្រួលក្នុងការជិះផ្លូវឆ្ងាយដោយមិនបង្កបញ្ហារចុករោយដល់អ្នកដំណើរ, កៅអីរថយន្តទាំងខាងមុខ​និងខាងក្រោយគឺជាកៅអីស្បែកដែលមានប្រព័ន្ធខ្យល់ចេញចូល​ អាចកំណត់សីតុណ្ហភាពក្តៅ ត្រជាក់ និង​ ការរចនា​តាបឡូ​ប្លែកបែប Dark Chrome ដ៏ស៊ីវិល័យ។

លើសពីរូបរាងខាងក្នុងនិងខាងក្រៅដ៏ស្រស់ស្អាតទាំងនេះ Continental GT Speed ក៏មានបំពាក់នូវបច្ចេកវិទ្យាជំនួយការបើកបរជាច្រើន ប្រព័ន្ធកម្សាន្ត និង បច្ចេកវិទ្យាតភ្ជាប់ទៅនឹងប្រព័ន្ធឌីជីថលផ្សេងៗនៅក្នុងរថយន្ត ។ តួរថយន្តភ្លោះ រួមមាន ប៊ូមឡើងចុះ (Air Suspension) និង Bentley Dynamic Ride ដែលជួយបង្ការ​ និងទប់ស្កាត់ឡានពីការក្រឡាប់ មានកញ្ចប់អាគុយ 48V eLSD និង ការចែកចាយកម្លាំងបង្វិល ដែលធានាបាននូវការគ្រប់គ្រងតួរថយន្តនិងភាពងាយស្រួលក្នុងការធ្វើដំណើរដ៏ល្អឥតខ្ចោះតាមដងវិថី។

ជាលើកដំបូងក្នុងប្រវត្តិសាស្រ្តនៃ Continental GT រថយន្តដំបូលបើក Continental GTC ត្រូវបានដាក់ឱ្យដំណើរការក្នុងពេលដំណាលគ្នាជាមួយនឹងរថយន្ត Coupe ។ ផ្តល់ឱ្យអតិថិជននូវភាពបត់បែនក្នុងការរីករាយជាមួយនឹងការបើកបរទាំងដំបូលបើកនិងបិទ។ ម៉ូដែលទាំងពីរត្រូវបានផលិតនៅទីក្រុង Crewe រោងចក្ររបស់ Bentley ប្រទេសអង់គ្លេស ដោយផ្តល់នូវការកំណត់រចនាសម្ព័ន្ធស្ទើរតែគ្មានដែនកំណត់។

Bentley Phnom Penh សូមអញ្ជើញលោកអ្នកឱ្យមកទទួលយកនូវបទពិសោធន៍ជាមួយរថយន្ដ Continental GT Speed ជំនាន់ថ្មី និង​ សាកសួរព័ត៌មានលម្អិតបន្ថែម នៅទីតាំងអាគារតាំងបង្ហាញផ្ទាល់ ។

ព័ត៌មានទំនាក់ទំនង៖

ទូរស័ព្ទ៖ +855 95 666 921

Facebook៖ Bentley Phnom Penh

ទីតាំង៖ MX08 Phnom Penh City Center, បឹងកក់ សង្កាត់ស្រះចក រាជធានីភ្នំពេញ

Google Maps

អំពី Bentley Motors

Bentley Motors ត្រូវបានទទួលស្គាល់ថាជាម៉ាករថយន្តប្រណីតដែលមានតម្រូវការខ្ពស់បំផុតនៅលើពិភពលោក។ ដោយមានទីស្នាក់ការកណ្តាលនៅទីក្រុង Crewe ប្រទេសអង់គ្លេស Bentley បញ្ចូលរួមគ្នាក្នុងការផលិតរថយន្តដ៏ល្អឥតខ្ចោះដែលបានបន្តពីជំនាន់មួយទៅជំនាន់មួយ ជាមួយនឹងជំនាញផ្នែកផលិតរថយន្តនិងបច្ចេកវិទ្យាទំនើប។ ក្រុមហ៊ុនផលិតរថយន្តប្រាំម៉ូដែល៖ Continental GT, Continental GT Convertible, Flying Spur, Bentayga និង Bentayga EWB ដោយមានបុគ្គលិកប្រមាណ 4,000 នាក់នៅរោងចក្រ Crewe របស់ខ្លួន។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទី មុន

កម្ពុជា នឹងទទួលបានឥណទានសម្បទានប្រមាណ៥៥ លានដុល្លារ ពីជប៉ុន

ព័ត៌មានជាតិ៣២ នាទី មុន

ព្រឹកស្អែក ព្រឹទ្ធសភានឹងបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ មានរបៀបវារៈចំនួន៤

ព័ត៌មានជាតិ៤៨ នាទី មុន

កម្មករ​និយោជិត​រោងចក្រ​ស​ផ្លេ​ន​ឌើ​រ (Splendor) ចូលរួម​ថវិកា​ជាមួយ​រដ្ឋាភិបាល​ក្នុង​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​តាម​ព្រំដែន​

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋដាក់ឲ្យប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ ដើម្បីលុបបំបាត់ការក្លែងបន្លំ និងផ្ដល់ភាពងាយស្រួលដល់ពលរដ្ឋ

ព័ត៌មានជាតិ៣ ម៉ោង មុន

អាជ្ញាធរខេត្ត បើកវេទិកាពិគ្រោះយោបល់ លើកម្មវិធីវិនិយោគបីឆ្នាំរំកិល របស់រដ្ឋបាលខេត្តសៀមរាប

Sokha Hotels

ព័ត៌មានពេញនិយម