បច្ចេកវិទ្យា
ក្រុមហ៊ុន Smart Axiata បង្ហាញសម្រស់របស់កម្ពុជាទៅកាន់ពិភពលោកក្នុងកម្មវិធីប្រគុំតន្រ្តី KCON LA 2024
ក្រុមហ៊ុន Smart Axiata មានមោទកភាពយ៉ាងខ្លាំងដែលបានចូលរួមឧបត្ថម្ភក្នុងកម្មវិធីប្រគំតន្រ្តី KCON LA 2024 ដែលជាកម្មវិធីប្រគំតន្រ្តី K-Pop មួយក្នុងចំណោមកម្មវិធីប្រគុំតន្រ្តីដ៏ល្បីបំផុតរបស់ពិភពលោកដែលមានការសម្ដែងពីសិល្បសិល្បការនីជាង20ក្រុម។
ក្រុមហ៊ុន Smart Axiata ក្នុងនាមជាអ្នកចូលរួមឧបត្ថម្ភផ្លូវការពីប្រទេសកម្ពុជា មានសេចក្តីរំភើបរីករាយណាស់ដែលបានបង្ហាញ «សម្រស់នៃតំបន់ទេសចរណ៍នានារបស់កម្ពុជានៅក្នុងកម្មវិធីប្រគុំតន្រ្តី KCON LA 2024» ទៅកាន់ពិភពលោក ក្នុងគោលបំណងបង្ហាញពីស្មារតី និងការយកចិត្តទុកដាក់យ៉ាងមុតមាំរបស់ខ្លួន ក្នុងការលើកកម្ពស់ការយល់ដឹងអំពីសម្បត្តិបេតិកភណ្ឌដ៏សម្បូរបែប និងគោលដៅទេសចរណ៍ដ៏អស្ចារ្យររបស់ប្រទេសកម្ពុជាទៅកាន់ពិភពលោកឱ្យគេស្គាល់កាន់តែច្រើនថែមទៀត។
ក្នុងអំឡុងពេលប្រគំុំតន្ត្រីដ៏រស់រវើករយៈពេលបីថ្ងៃ ដែលបានប្រារព្ធឡើងចាប់ពីថ្ងៃទី ២៦ ដល់ ២៨ ខែកក្កដា ឆ្នាំ២០២៤ នៅ Crypto.com Arena មជ្ឈមណ្ឌលសន្និបាត Los Angeles និង Gilbert Lindsay Plaza ក្រុមហ៊ុន Smart Axiata បានទាក់ទាញអ្នកទស្សនាពីកម្មវិធីនេះយ៉ាងច្រើនកុះករ តាមរយៈការបញ្ចាំងវីដេអូដ៏គួរឱ្យចាប់អារម្មណ៍បំផុត អំពី តំបន់ទេសចរណ៍ល្បីៗនានារបស់កម្ពុជា។ ប្រាសាទអង្គរវត្តដែលជាសម្បត្តិវប្បធម៌ខ្មែរ ក៏ត្រូវបានចាក់បញ្ចាំងនៅលើអេក្រង់ LED ដ៏ធំក្នុងអំឡុងពេលនៃការប្រគំុំតន្រ្តីដែលទាក់ទាញចំណាប់អារម្មណ៍អ្នកគាំទ្រ K-Pop ជុំវិញពិភពលោក។
បន្ថែមលើការចាក់បញ្ចាំងវីដេអូខ្លីស្តីពីគោលដៅទេសចរណ៍សំខាន់ៗរបស់ប្រទេសកម្ពុជានៅក្នុងកម្មវិធីនេះ ក្រុមហ៊ុន Smart Axiata ក៏បានផ្សាយបន្តផ្ទាល់នៅលើកម្មវិធី Pleng App ដ៏ពេញនិយមរបស់ខ្លួនផងដែរ
ដោយសង្ឈឹមថា ទស្សនិកជននៅប្រទេសកម្ពុជាអាចចូលរួមទស្សនាដោយរីករាយ និងបានផ្សាភ្ជាប់ទំនាក់ទំនងជាមួយនឹងបរិយាកាសនៃការប្រគុំតន្រ្តី K-Pop ដ៏រស់រវើកនេះផងដែរ។
សម្រាប់ទស្សនិកជនដែលមិនបានទស្សនាការផ្សាយបន្តផ្ទាល់កម្មវិធីនេះនៅលើ Pleng App ទស្សនិកជនក៏អាចទទួលបានភាពសប្បាយរីករាយជាមួយកម្មវិធីប្រគុំតន្រ្តី KCON LA 2024 តាមរយៈកម្មវិធី Watch Party ដែលនឹងរៀបចំដោយក្រុមហ៊ុន Smart នៅផ្សារទំនើប អ៊ីអនម៉ល ភ្នំពេញ ប្រទេសកម្ពុជាផងដែរ។
តស់! ចូលរួម Watch Party នៃកម្មវិធីប្រគុំតន្ត្រី KCON LA 2024 របស់ Smart ទាំងអស់គ្នាណា!
Smart នឹងរៀបចំកម្មវិធី Watch Party ដ៏ពិសេសដែលនឹងប្រព្រឹត្តទៅនៅ៖
- ផ្សារទំនើប អ៊ីអនម៉ល ភ្នំពេញ
- រោងភាពយន្ត Major Cineplex by Smart
- ថ្ងៃទី១៨ ខែសីហា ឆ្នាំ ២០២៤
- ចាប់ពីម៉ោង ២ រសៀល ដល់ ៧ យប់
ការចាក់បញ្ចាំង Watch Party នៃកម្មវិធិប្រគុំតន្ត្រី KCON LA 2024 លោកអ្នកក៏បានទស្សនាក្រុមតារា K-Pop ល្បីៗជាច្រើនរូប ដូចជា៖ BIBI, TAEMIN, P1Harmony, INI, BOYNEXTDOOR, Kep1er, NMIXX, JO YURI, TWS, ME:1, god, និង ENHYPEN, ZEROBASEONE, NCT 127, ZICO, STAYC, JEON SOMI, NCT 127, STAYC, ZICO, ZEROBASEONE និង តារាល្បីៗជាច្រើននាក់ទៀត។
ដើម្បីចូលរួមកម្មវិធី KCON LA 2024 Watch Party សូមចូលទៅទំព័រហ្វេសប៊ុក Smart Axiata, Pleng និង Leng by Smart សម្រាប់ព័ត៌មានបន្ថែម។
សម្រាប់អ្នកដែលមិនទាន់បានទាញយកកម្មវិធីទូរសព្ទដៃរបស់ Pleng App (សម្រាប់ទូរសព្ទដៃ Android ចុចត្រង់នេះ និងសម្រាប់ទូរសព្ទដៃ iOS ចុចត្រង់នេះ) លោកអ្នកអាចទាញយកកម្មវិធី Pleng App ឥឡូវនេះ ដើម្បីទទួលបានការកម្សាន្តឥតដែនកំណត់ គ្រប់ទីកន្លែង និងគ្រប់ពេលវេលា។
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពិតទេ ដែលថា កងទ័ពដីឥដ្ឋនៅផ្នូរអធិរាជ ឈិនស៊ី បង្កើតឡើងពីសាកសពមនុស្ស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ ឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
ចរាចរណ៍៤ ថ្ងៃ ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
ជាងច្នៃម៉ូដសម្លៀកបំពាក់ បទ «សែកមន្ត» ចេញមុខមកពន្យល់រឿងសម្លៀកបំពាក់ដែល ព្រាប សុវត្ថិ ស្លៀកថតក្នុង «MV»