Realme 7 series​បាន​ចេញលក់​នៅក្នុង​ទីផ្សារ​កម្ពុជា​ហើយ : សាក​លឿន​65W + កាមេរ៉ា Sony 4​គ្រាប់​64MP + អេក្រង់​90Hz តម្លៃ​ចាប់ពី $289 ឡើងទៅ​ – Kampuchea Thmey Daily
Connect with us

បច្ចេកវិទ្យា

Realme 7 series​បាន​ចេញលក់​នៅក្នុង​ទីផ្សារ​កម្ពុជា​ហើយ : សាក​លឿន​65W + កាមេរ៉ា Sony 4​គ្រាប់​64MP + អេក្រង់​90Hz តម្លៃ​ចាប់ពី $289 ឡើងទៅ​

Published

on

​នៅ​ថ្ងៃ​ទី​30​ ខែ​កញ្ញា realme ដែល​ជា​ម៉ាក​ស្មា​ត​ហ្វូ​ន ​ដែល​មាន​ការ​រីកចម្រើន​ឆាប់រហ័ស​បំផុត​បានដាក់​ប្រកាស​ជា​ផ្លូវការ​នូវ realme 7 Pro និង realme 7 នៅ​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា ហើយ​នេះ​ក៏​ជា​លើកដំបូង​ដែល​realme បាន​យក​បច្ចេកវិទ្យា សាក​ថ្ម​លឿន​65W និង​អេក្រង់ Super AMOLED មក​បំពាក់​នៅក្នុង​ Number series របស់​ខ្លួន ក៏ដូចជា​ពាក្យស្លោក​របស់​ក្រុមហ៊ុន​គឺ “ Capture Sharper, Charge Faster ” នៅ​ផ្នែក​ថតរូប​និង​បច្ចេកវិទ្យា​សាក​ថ្ម​របស់ ​realme 7 series មានការ​វិវត្តិន៍​កាន់តែ​ប្រសើរឡើង ថែមទាំង​នាំ​នូវ​បទពិសោធន៍​ដ៏​អស្ចារ្យ​និង​មានតម្លៃ​សមរម្យ​ដល់​អ្នកប្រើប្រាស់​វ័យក្មេង​។

​សម្រាប់​ផ្នែក​គ្រឿង​បំពាក់ realme 7 Pro ​មាន​បំពាក់​ជា​មួយ​នឹង ​Snapdragon 720 និង​មាន​ទំហំ​អង្គ​ផ្ទុក​ធំ 8GB+128GB បច្ចេកវិទ្យា​សាក​លឿន​ 65W SuperDart អេក្រង់ Super AMOLED បាស​បំពង​សំឡេង​ពីរ​គ្រាប់​Dolby Atmos និង​កាមេរ៉ា Sony 64MP ៤​គ្រាប់ ដែល​មាន​តម្លៃ $369 ។ រីឯ​realme 7 មាន​បំពាក់​បន្ទះ​ឈី​ប Gaming Helio G95 និង​មាន​សមត្ថភាព​ខ្លាំង​រប​ស់​Media Tek ដែល​បាន​ប្រកាស​ដំបូង​គេ មាន​ទំហំ​អង្គ​ផ្ទុក​ធំ 8GB+128GB ថាមពល​ថ្ម​ធំ​5000mAh​ជា​មួយនឹង​ការ​សាក​ថ្ម​លឿន​30W Dart កម្រិត​អេក្រង់​90Hz មានតម្លៃ $289 លោកអ្នក​អាច​ធ្វើ​ការ​កុម្ម៉ង់​បាន​ឥឡូវនេះ​។​

​ការ​សាក​ថ្ម​ដែល​មិន​ត្រូវ​ការរង់ចាំ ការ​សាក​ថ្ម​លឿន ​65W SuperDart គឺជា​ដំណោះស្រាយ​ដ៏​ល្អ​បំផុត​បច្ចេកវិទ្យា​សាក​ថ្ម​លឿន​នាំមុខគេ realme គឺជា​ម៉ាក​ស្មា​ត​ហ្វូ​ន​ដំបូង​គេ​ ដែល​បាន​យក​បច្ចេកវិទ្យា ​65W SuperDart បំពាក់​ទៅលើ​ស្មា​ត​ហ្វូ​ន​ក្នុង​ជួរ​តម្លៃ​ $300-$400 ធ្វើ​ឲ្យ​យុវវ័យ​កាន់​តែ​ច្រើន​ទទួល​បាន​បទពិសោធន៍​សាក​ថ្ម​ល្បឿន​លឿន​ដូច​រន្ទះ ។ បច្ចេកវិទ្យា​65W SuperDart ដែល​បំពាក់​នៅ​លើ realme 7 Pro អាច​សាក​បាន​13%​ក្នុង​រយៈពេល​3​នាទី ហើយ​ថាមពល​ថ្ម​នេះ​អាច​លេង​PUBG បាន 3​ប្រ​គួ​ត លេង​Instagram 2​ម៉ោង មើល​YouTube​បាន​2.5​ម៉ោង​ឬ​ទុក​StandBy​បាន​រយៈពេល​4​ថ្ងៃ ហើយ​វា​អាច​សាក​ថ្ម​បាន​100% ក្នុង​រយៈពេល​34​នាទី ក្លាយ​ជា​ស្មា​ត​ហ្វូ​ន​ដែល​មាន​ការ​សាក​លឿន​ក្នុង​ជួរ​តម្លៃ​ដូចគ្នានេះ ជួយ​អោយ​អ្នកប្រើប្រាស់​ចាកចេញ​ពី​ការ​រង់ចាំ​នៃ​ការ​សាក​ថ្ម​។​

​ការប្រើប្រាស់​កាន់តែ​មាន​សុវត្ថិភាព ជា​ស្មា​ត​ហ្វូ​ន​ដំបូង​គេ​ដែល​បាន​ទទួល​វិញ្ញាបនបត្រ​បញ្ជាក់​ពី​គុណភាព​ពី​ស្ថាប័ន TüV Rheinland

​ជា​មួយគ្នានេះដែរ realme 7 series គឺជា​ស្មា​ត​ហ្វូ​ន​ដំបូង​គេ​ ដែល​ទទួល​បាន​វិញ្ញាបនបត្រ​បញ្ជាក់​ពី​គុណភាព​ពី​ស្ថាប័ន TüV Rheinland ដែលជា​ស្ថាប័ន ត្រួតពិនិត្យ​គុណភាព​និង​សុវត្ថិភាព សីតុណ្ហភាព​នៃ​កំឡុង​ពេល​សាក​ថ្ម​ត្រូវ​បាន​កំណត់​ឲ្យ​នៅ​ត្រឹម​ក្រោម​40℃ បង្កើន​នូវ​ការ​ទុកចិត្ត​នៃ​ស្មា​ត​ហ្វូ​ន​មួយ​កម្រិត​ទៀត ធ្វើ​ឲ្យ​អ្នកប្រើប្រាស់​ទទួល​បាន​ភា​ព​រីករាយ​ដែល​នាំមក​ដោយ បច្ចេកវិទ្យា​ដែល​ពេញ​និយម​និង​ឈានមុខ​គេ​។​

​ថតរូប​កាន់​តែ​ច្បាស់ កាមេរ៉ា​៤​គ្រាប់​64MP

ដើម្បី​ជួយ​យុវវ័យ​ចាប់​យក​រូបភាព​នៃ​ការរស់នៅ​ប្រចាំថ្ងៃ​របស់​ពួកគេ​អោយ​កាន់តែ​ប្រសើរ realme 7 Pro បាន​បំពាក់​នូវ​កាមេរ៉ា​Sony 64MP ៤​គ្រាប់​។ រាល់​ពេល​ដែល​ប្រើ​មុខងារ​64MP​ ដើម្បី​ថតរូប រូបភាព​ដែល​បាន​មក ​គឺ​ច្បាស់​ជាង​រូប​ដែល​ថត​ដោយ​មុខងារ​ធម្មតា​2​ដង​។​

​កាមេរ៉ា​64MP​ដែល​មាន​កម្រិត​ពន្លឺ 1/1.73 ជា​ប្រភេទ​កាមេរ៉ា Sony IMX 682 ហើយ​វា​មាន​សមត្ថ​ភាពខ្លាំង​ស្រូបយក​ពន្លឺ​និង​ធ្វើឲ្យ​សាច់​រូបភាព​កាន់តែ​ម៉ត់​ល្អ ព្រមទាំង​មាន​កាមេរ៉ា​លេន​ទូលាយ​8MP លេន​ម៉ាក្រូ​2MP​និង​លេន​Portrait 2MP មិន​ត្រឹមតែ​ធ្វើ​ឲ្យ​អ្នកប្រើប្រាស់​រីករាយ​នៅក្នុង​ពិភព​ម៉ាក្រូ​នោះទេ ថែមទាំង​អាច​ចាប់យក​នូវ​រូបភាព​ដែលមាន​ភាព​ច្នៃប្រឌិត​ជាច្រើន​ផងដែរ​។​

​ក្រៅ​ពីនេះ realme 7 Pro មានមុខ​ងារ​Pro NightScape Mode , វីដេអូ​NightScape Mode និង​មុខងារ Starry Mode ជាដើម ថែមទាំង​មាន​Night filters ធ្វើអោយ​អ្នកប្រើប្រាស់​អាច​ចាប់យក​រូបភាព​ស្រស់ស្អាត​នាពេល​រាត្រី​បាន​យ៉ាង​ងាយស្រួល​។ realme 7 Pro ថែមទាំង​មាន​បំពាក់​កាមេរ៉ា selfie 32MP មិន​ថា​ស្ថិត​ក្នុង​ទី​ភ្លឺ​ឬ​ទី​ងងឹត ធានាបាន​ថា​នឹង​ទទួល​បានការ Selfie ដែល​ស្អាត​បំផុត​។​

​បទពិសោធន៍​មើល​ឃើញ​កាន់តែ​ឥត​ខ្ជោះ អេក្រង់ Super AMOLED + កម្រិត​អេក្រង់​90Hz

​សម្រាប់​បទពិសោធន៍​មើលឃើញ realme បាន​ប្រើប្រាស់​អេក្រង់​6.4​អ៊ីញ​FHD ដែល​លាតសន្ធឹង​90.8%​នៃ​តួរ​ខ្លួន​ស្មា​ត​ហ្វូ​ន ជាមួយ​អេក្រង់​Super AMOLED មិន​ថា​មើល​ភាពយន្ត​ឬ​មើល​ព័ត៌មាន សុទ្ធតែ​អាច​ធ្វើ​ឲ្យ​អ្នក​មើល​ឃើញ​ចំណុច​ល្អិត​កាន់តែច្រើន ពណ៌​កាន់តែច្បាស់​។ realme 7 មាន​កម្រិត​អេក្រង់​90Hz មិន​ថា​លេង​Facebook មើល​វីដេអូ​ឬក៏​លេង​ហ្គេម អ្នកនឹង​ទទួលបាន​បទពិសោធន៍​មើលឃើញ​យ៉ាង​រលូន​។

​សម្រាប់​រចនាបថ​ខាងក្រៅ realme មានការ​រចនា​រូបរាង​ស្អាត ហើយ​ការ​បំផុស​គំនិត​នេះ ​គឺ​ទទួល​បានមកពី​កញ្ជក់ ម៉ូ​ឌែ​ល​នីមួយៗ សុទ្ធ​តែមាន​ពីរ​ពណ៌​សម្រាប់​ជ្រើសរើស គឺ ពណ៌​ប្រាក់ (Mirror Silver) និង ពណ៌​ខៀវ (Mirror Blue)

​ក្នុងនាម realme ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ ដែល​មាន​ស្មារតី​ហ៊ាន​ឆ្ពោះទៅមុខ ដូច្នេះ realme 7 series បាន​បំពាក់​បច្ចេកវិទ្យា​លំដាប់​Flagship​ជាច្រើន​នៅលើ​វា និង​ជា​ជម្រើស​ស្មា​ត​ហ្វូ​ន​ល្អ​បំផុត​ក្នុង​ជួរ​តម្លៃ​នេះ។ ចាប់ពី​ថ្ងៃនេះ​រាល់​កា​រក​ម្ម៉​ង​realme 7 series នៅតាម​បណ្តា​ហាង​ទាំងអស់​មិន​ត្រឹមតែ​អាច​ទទួលបាន​កាដូ​បន្ថែម​នោះ​ទេ​ ថែមទាំង​ទទួល​បាន​កាដូ​កាបូប​កីឡា​យួរដៃ​ថែម​ទៀតផង ហើយនឹង​ដាក់លក់​ផ្លូវការ​នៅ​ថ្ងៃទី​9​ខែ​តុលា​នេះ​ហើយ​៕

អត្ថបទពាណិជ្ជកម្ម​

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ6 mins ago

សារព័ត៌មានអាជីពគួរតែទទួ​ល​បានការគាំទ្រ ព្រោះហេតុ​ផល​​ទាំងនេះ

កីឡា14 mins ago

​រៀបចំ​ប្រកួត​ពានរង្វាន់​កម្តៅ​សាច់ដុំ មុន​លី​គ​កំពូល​កម្ពុជា ដំណើរការ​រដូវ​កាល​ថ្មី​

ព័ត៌មានអន្ដរជាតិ17 mins ago

លោក ចូ បៃដិន ផ្លាស់ប្ដូរមធ្យោបាយធ្វើដំណើរទៅស្បថចូលកាន់តំណែង ដោយព្រួយបារម្ភពីសន្តិសុខ

សេចក្ដីជូនដំណឹង20 mins ago

អ្នកឧកញ៉ា ឃុន សៀ ផ្ញើសារអបអរសាទរ សម្ដេចតេជោ ហ៊ុន សែន នាឱកាសរំលឹកខួប ៣៦ឆ្នាំ ក្នុងមុខតំណែងនាយករដ្ឋមន្ដ្រី

សេចក្ដីជូនដំណឹង30 mins ago

ឯកឧត្តម សុខ​ សម្បត្ដិ ផ្ញើ​សារលិខិត​អបអរសាទរ និង​ជូនពរ សម្តេច​តេ​ជោ ហ៊ុន សែន នាឱកាស​ខួប​ ៣៦​ឆ្នាំ ក្នុងមុខតំណែង​​នាយករដ្ឋមន្ត្រី

ព័ត៌មានពេញនិយម