បច្ចេកវិទ្យា
ក្រុមហ៊ុនសែលកាត បង្ហាញពីការបញ្ចូលគ្នារវាង រចនាបទបែបប្រពៃណី ជាមួយបទពិសោធអតិថិជន ផ្នែកបច្ចេកវិទ្យាដ៏ទំនើប ក្នុងមជ្ឈមណ្ឌល នៅរាជធានីភ្នំពេញ
រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ ក្រុមហ៊ុន សែលកាត ដែលជាក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍ឈានមុខគេរបស់កម្ពុជា បានប្រកាសបើកសម្ពោធ មជ្ឈមណ្ឌលបទពិសោធអតិថិជនដែលបញ្ចូលគ្នារវាង រចនាបទបែបប្រពៃណី ជាមួយនឹងបទពិសោធអតិថិជន ផ្នែកបច្ចេកវិទ្យាដ៏ទំនើប។ នៅក្នុងមជ្ឈមណ្ឌលនេះ គឺសម្រាប់បម្រើសេវាកម្ម ជូនអតិថិជន ក្នុងព្រះរាជាណាចក្រកម្ពុជា នាពេលអនាគត។
![](https://www.kampucheathmey.com/wp-content/uploads/2024/08/image-1547-1024x682.png)
មជ្ឈមណ្ឌលនេះ មានទីតាំងនៅក្នុងអាគារប្រវត្តិសាស្រ្ត រ៉ូយ៉ាល់ រេលវេ ដែលជាមជ្ឈមណ្ឌលដែលបញ្ចូលគ្នារវាង រចនាបទបែបប្រពៃណី ជាមួយនឹងបទពិសោធអតិថិជន ផ្នែកបច្ចេកវិទ្យាដ៏ទំនើប។ នៅក្នុងមជ្ឈមណ្ឌលនេះ មានការបម្រើសេវាកម្មជាច្រើន រួមទាំងសេវាទូរគមនាគមន៍ ធនាគារ សេវាកម្មដំណើរ និងសេវាកម្មផ្សេងៗជាច្រើនទៀត។
លោក Simon Perkins អគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុនក្នុងវិស័យបច្ចេកវិទ្យាទំនាក់ទំនងព័ត៌មាន នៃក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប បានមានប្រសាសន៍ថា “នេះគឺជាឱកាសដ៏សំខាន់មួយ សម្រាប់ក្រុមហ៊ុន សែលកាត ដែលកំពុងបន្តជំរុញនវានុវត្តន៍ និងលើកកម្ពស់បទពិសោធរបស់អតិថិជននៅក្នុងប្រទេសកម្ពុជា”។ “នេះជាព្រឹត្តិការណ៍ដ៏សំខាន់ក្នុងការចូលរួមជាដៃគូរវាងក្រុមហ៊ុន សែលកាត ជាមួយនឹងក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ ដោយរួមបញ្ចូលអគារបេតិកភណ្ឌដ៏ល្បីល្បាញនេះ ជាមួយបទពិសោធអតិថិជន ផ្នែកបច្ចេកវិទ្យាដ៏ទំនើប ដែលជាចក្ខុវិស័យរបស់ក្រុមហ៊ុន ឆ្ពោះទៅអនាគត។ យើងខ្ញុំ មានសេចក្តីរំភើបរីករាយក្នុងការផ្តល់ជូនអតិថិជនរបស់យើងនូវបទពិសោធដ៏នៃសេវាកម្មពិសេស ដែលមានផាសុខភាពបំផុត”។
![](https://www.kampucheathmey.com/wp-content/uploads/2024/08/image-1548-1024x682.png)
មជ្ឈមណ្ឌលទំនើបនេះ មានបរិយាកាសសមសួន ដែលត្រូវបានរចនាឡើង ដើម្បីបំពេញតម្រូវការរបស់អតិថិជនទាំងអស់តាមជម្រើសរបស់ខ្លួនតាមបែបឌីជីថលយ៉ាងរលូន និងមានប្រសិទ្ធភាព។
ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន បានសម្តែងការគាំទ្រចំពោះគម្រោងនេះ ដោយឯកឧត្តមមានប្រសាសន៍ថា “ខ្ញុំសូមលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ក៏ដូចជាក្រុមហ៊ុននានា សូមចូលរួមប្រើប្រាស់សេវាដឹកជញ្ជូនទំនិញ និងធ្វើដំណើរតាមផ្លូវដែកកម្ពុជា ឱ្យបានជាអតិបរមា ដោយហេតុផលចំណេញថវិកាជាមួយនឹងតម្លៃទាបក្នុងការដឹកជញ្ជូន និងធ្វើដំណើរ។ ជាមួយគ្នានេះ ក្រសួងក៏សូមស្នើដល់ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ ធ្វើទំនើបកម្មដោយបំពាក់បរិក្ខារ ឧបករណ៍សុវត្ថិភាពនានា ដើម្បីបង្កើតប្រសិទ្ធភាពដឹកជញ្ជូន ឆ្លើយតបនឹងរបត់ដ៏សំខាន់ក្នុងការប្រតិបត្តិវិស័យដឹកជញ្ជូនតាមផ្លូវដែក ក៏ដូចជាដើម្បីលើកស្ទួយវិស័យផ្លូវដែកនៅកម្ពុជា»។
![](https://www.kampucheathmey.com/wp-content/uploads/2024/08/image-1549-1024x682.png)
អ្នកឧកញ៉ា គិត ម៉េង ប្រធានប្រឹក្សាភិបាលក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បានបន្ថែមប្រសាសន៍ថា «នេះមិនត្រឹមតែជាអគារប៉ុណ្ណោះទេ ប៉ុន្តែជានិមិត្តរូបនៃ បច្ចេកវិទ្យាឌីជីថល និងបេតិកភណ្ឌប្រវត្តិសាស្ត្ររបស់យើងផងដែរ។ យើងនឹងធ្វើឱ្យអគារប្រវត្តិសាស្រ្តដែលបន្សល់ទុក ក្នុងសម័យអាណានិគមបារាំងនេះរស់ឡើងវិញ ដោយមានអ្វីៗរីកចម្រើនសម្បូរបែប ចាប់ពីពេលបច្ចុប្បន្ន រហូតដល់អនាគត»។
ការបើកសម្ពោធជាផ្លូវការមជ្ឈមណ្ឌលបទពិសោធអតិថិជន សែលកាត រេលវេ គឺជាការបោះជំហានឆ្ពោះទៅរកបរិវត្តកម្មឌីជីថល និងសបញ្ជាក់ពីជំហរនៅតែនាំមុខគេ របស់ក្រុមហ៊ុន សែលកាត ផ្នែកនវានុវត្តក្នុងឧស្សាហកម្មទូរគមនាគមន៍។
![](https://www.kampucheathmey.com/wp-content/uploads/2024/08/DSC06252-1024x683.jpg)
អំពីក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក (សែលកាត)
ចាប់ដំណើរការក្នុងឆ្នាំ ១៩៩៧ ក្រុមហ៊ុន សែលកាត គឺជាប្រតិបត្តិករក្នុងស្រុកតែមួយគត់ ដែលបម្រើសេវាកម្មទូរស័ព្ទជូនអតិថិជនយូរជាងគេនៅប្រទេសកម្ពុជា មានប្រវត្តិដ៏យូរលង់ និងល្បីល្បាញ មានការច្នៃប្រឌិតខ្ពស់មុនគេក្នុងទីផ្សារកម្ពុជា និងមានបណ្តាញទូរស័ព្ទចល័តលឿនបំផុតគួរជាទីទុកចិត្ត។ ក្រុមហ៊ុននេះ ជាក្រុមហ៊ុនទូរស័ព្ទចល័តដ៏ធំមួយ ក្នុងប្រទេសកម្ពុជា ដែលមានអតិថិជនជាង ៤លាននាក់ ដែលមានសេវាគ្របដណ្តប់ទូទាំងប្រទេស និងមានបណ្តាញចែកចាយដ៏ធំទូលាយ។
ក្រុមហ៊ុនតែងតែខំប្រឹងផ្តល់សេវាទូរគមនាគមន៍ឱ្យបានល្អក្នុងទីផ្សារកម្ពុជា ដោយធ្វើយ៉ាងណាឱ្យមានភាពច្នៃប្រឌិតខ្ពស់ និងនៅតែបន្តពង្រីកបណ្តាញសេវាគ្របដណ្តប់ដោយប្រសិទ្ធភាពបំផុត។
![](https://www.kampucheathmey.com/wp-content/uploads/2024/08/DSC05544-1024x683.jpg)
អំពីក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប
បង្កើតឡើងក្នុងឆ្នាំ១៩៩១ ដែលជាក្រុមហ៊ុនគ្រប់គ្រងការវិនិយោគជាយុទ្ធសាស្រ្តរបស់ប្រទេសកម្ពុជា ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុបត្រូវបានទទួលស្គាល់ថា ជាក្រុមហ៊ុនវិនិយោគដែលមានសក្តានុពលខ្លាំងបំផុតក្នុងប្រទេស។ ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ជាក្រុមហ៊ុនមេ ដែលមានក្រុមហ៊ុនបុត្រសម្ព័ន្ធជាច្រើនគួរជាទីចំណាប់អារម្មណ៍ មានដូចជា វិស័យធនាគារ និងហិរញ្ញវត្ថុ ក្រុមហ៊ុនធានារ៉ាប់រង ក្រុមហ៊ុនវិនិយោគ ក្រុមហ៊ុនទូរគមនាគមន៍ ក្រុមហ៊ុនថាមពល ក្រុមហ៊ុនដឹកជញ្ជូន ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ និងការកម្សាន្ត សណ្ឋាគារ និងរមណីយដ្ឋាន ក្រុមហ៊ុនផ្នែកវិស័យអប់រំ ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ក្រុមហ៊ុនពាណិជ្ជកម្ម និងតំបន់សេដ្ឋកិច្ចពិសេស៕
![](https://www.kampucheathmey.com/wp-content/uploads/2024/08/DSC05484-1024x683.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2024/08/DSC06594-1024x683.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2024/08/DSC07071-1024x683.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2024/08/DSC07341-1024x683.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2024/08/DSC06273-1024x683.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2024/08/DSC06306-1024x683.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2024/08/DSC06414-1024x683.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2024/08/DSC05704-1024x683.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2024/08/DSC06184-1024x683.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2024/08/DSC06194-1024x683.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2024/08/DSC05649-1024x683.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2024/08/DSC00029-1024x683.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១៤ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៤ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច