Connect with us

បច្ចេកវិទ្យា

ជំនាញ​ទីផ្សារ​ឌីជីថល៖ ឧបករណ៍​ធ្វើតេស្ត​គេហទំព័រ website testing

បានផុស

នៅ

ការ​ផ្លាស់ប្ដូរ​តូច​បំផុត​មួយ អាច​ធ្វើ​ឲ្យ​មាន​ភាព​ខុស​គ្នា​ធំ​បំផុត នៅ​ពេល​និយាយ​អំពី​ការ​សាកល្បង​ក្នុង​ចំណោម​ឧបករណ៍​ទីផ្សារ​ឌីជីថល។

មាន​Tool​ ជា​ច្រើន​ជា​ឧបករណ៍​ដែល​ជួយ​សាកល្បង​ឬ​បង្កើន​ប្រសិទ្ធភាព​គេហទំព័រ​របស់​យើង​បាន​យ៉ាង​វេទមន្ត ​ដូចជា៖

១ ឧបករណ៍ Unbounce 

Unbounce គឺ​ជា​ឧបករណ៍​ដ៏​អស្ចារ្យ​មួយ សម្រាប់​កែសម្រួល​ការ​បោះពុម្ព​ទំព័រ​ថ្មីៗ​លើ​អនឡាញ ហើយ​លក្ខណៈ​ពិសេស​អស្ចារ្យ​បំផុត​មួយ​របស់​វា គឺ​ងាយស្រួល​ក្នុង​ការ​ប្រើ​វេទិកា​នេះ​ដើម្បី​បង្កើត​គេហទំព័រ​ថ្មី​បាន។

ទោះបី​ជា​យើង​មិនមែន​ជា​អ្នក​ចេះ​ឌីស្សាញ​ម៉ូដ​វែបសាយ​ច្រើន តែ​ក៏​អាច​ប្រើ​គំរូ​មួយ​ចំនួន​ដែល​បញ្ចូល​សម​នឹង​រចនាប័ទ្ម​ដែល​យើង​ចង់​បាន។

Unbounce អាច​ផ្ញើ​ចរាចរណ៍​នៃ​អត្ថបទ​យើង ទៅ​ទី​ចុះ​ចត​ជាក់លាក់​មួយ​ដើម្បី​បង្កើន​ការ​សន្ទនា​អំពី​រឿង​ដែល​យើង​សរសេរ ឬ​ជំរុញ​ការ​នាំ​មុខ​គេ​ផ្នែក​មាតិកា​ ដែល​យុទ្ធនាការ​ផ្សព្វផ្សាយ​របស់​យើង នឹង​ទទួល​បាន​អត្ថប្រយោជន៍​ច្រើន​ហួស​ស្មាន

២ ឧបករណ៍ Oracle Maxymiser

Maxymiser គឺ​ជា​ឧបករណ៍​មួយ​ដែល​ហួស​ពី​អាណាចក្រ​នៃ​ការ​ចុះចត​លើ​គេហទំព័រ។ ដំណោះស្រាយ​សូហ្វវែរ​កម្រិត​សហគ្រាស​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​សាកល្បង​នូវ​ទិដ្ឋភាព​ជា​ច្រើន​នៃ​គេហទំព័រ​ទាំង​ដំណើរការ​និង​តេស្ត​ផ្សេងៗ​នា​ក្នុង​ពេល​ដំណាល​គ្នា។ Maxymiser ក៏​អនុញ្ញាត​ឲ្យ​យើង​អាច​បែងចែក​អ្នកណា​ដែល​ចង់​ផ្ញើ​ទៅ​ការ​ធ្វើ​តេស្ត​នីមួយៗ ហើយ​បង្កើត​បាន​ជា​បទពិសោធន៍​ដ៏​ល្អ​សម្រាប់​អ្នកទស្សនា​គេហទំព័រ​របស់​ឲ្យ​ត្រឡប់​មក​វិញ​ម្តង​ទៀត។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

៣ VWO

ទោះបី​ជា​ការ​ធ្វើ​តេស្ត​គេហទំព័រ បាន​ក្លាយ​ជា​រឿង​ស្មុគស្មាញ​ក៏​ដោយ ក៏​មិន​អាច​ខ្វះ​បាន​ដដែល ព្រោះ​ការ​ធ្វើតេស្ត​បាន​ជួយ​ឲ្យ​គេហទំព័រ​យើង​កំណត់​នូវ​ចំណងជើង​និង​រូបភាព​ណា​ល្អ ដើម្បី​បង្កើត​កំណែ​និង​តំណ​សម្រាប់​អ្នកទស្សនា​ចូល​មើល​សាកល្បង។ Tool VWO ជា​វេទិកា​ជួយ​បាន​យ៉ាង​ឆាប់​រហ័ស​និង​ងាយ​ស្រួល​ក្នុង​ការ​ជំរុញ​ជោគជ័យ​ឆ្ពោះ​ទៅ​រក​ទស្សនិកជន​ថ្មីៗ​ជានិច្ច និង​ធ្វើ​ឲ្យ​មាន​ស្តង់ដារ​លើ​គេហទំព័រ​តាម​ក្រឹត្យ​របស់Google ។ 

៤ កម្មវិធីHotjar

វេទិកា​របស់ Hotjar ផ្ដល់​នូវ​កំណត់ត្រា​ជាក់ស្ដែង​នៃ​សកម្មភាព​និង​អាកប្បកិរិយា​អ្នក​ទស្សនា​នៅ​នឹង​កន្លែង វិភាគ​និង​ផ្ដល់​យោបល់​ជួយ​អ្នក​ឲ្យ​យល់​ពី​ឥរិយាបថ​របស់​អ្នក​ប្រើប្រាស់​គេហទំព័រ​ និង​ទទួល​បាន​នូវ​មតិ​ប្រតិកម្ម​របស់​ពួកគេ តាម​រយៈ​ឧបករណ៍​ស្ទង់មតិ​ទំនើប

Hotjar បំពេញ​បន្ថែម​ទិន្នន័យ និង​ការ​យល់ដឹង​ពី​ឧបករណ៍​វិភាគ​គេហទំព័រ​តាម​បែប​ប្រពៃណី​ដូចជា Google Analytics ហើយ​ឥឡូវ វា​ជា​សេវាកម្ម​ឈាន​មុខ​គេ​ក្នុង​ឧស្សាហកម្ម​ទីផ្សារ​ឌីជីថល និង​ងាយស្រួល​ប្រើ ដែល​រួមបញ្ចូល​ការ​វិភាគ​លក្ខណៈ​អ្នក​ប្រើ​និង​ឧបករណ៍​ផ្តល់​យោបល់​ដល់​គេហទំព័រ​គ្រប់​ប្រភេទ៕

ប្រែសម្រួល៖ សុភា

ប្រភព ៖GeGGO/CNBC

ចុចអាន៖ការ​ពិត​ពី Youtube ដែល​យើង​មិន​សូវ​បាន​ដឹង

ចុចអាន៖សម្រង់​សម្ដី​អស្ចារ្យ​ទាំង៥ ដែល​ធ្វើ​ឲ្យ​យើង​ច្បាស់​ពី​បច្ចេកវិទ្យា​ជាង​ពី​មុន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម