Connect with us

បច្ចេកវិទ្យា

ហុងដា ឌ្រីមស៊េរីថ្មី​ បង្ហាញវត្តមានស្របពេលបុណ្យភ្ជុំបិណ្ឌធ្វើមហាជនមានការភ្ជាក់ផ្អើល និងផ្ទុះការចាប់អារម្មណ៍ជាខ្លាំង

បានផុស

នៅ

កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ក្រុមហ៊ុន ហុងដា អិន ស៊ី អិច បានរៀបចំមហាព្រឹត្តការណ៍សម្ពោធជាផ្លូវការនៅម៉ូតូ ហុងដា Dream ស៊េរីថ្មីរបស់ខ្លួនដែលពោរពេញដោយភាពប្រណិតឥតខ្ចោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គួរបញ្ជាក់ឲ្យឃើញថា Honda Dream នៅតែស្ថិតនៅក្នុងបេះដូងនៃប្រជាជនកម្ពុជាគ្រប់ជំនាន់ ហើយនៅតែឈរកំពូលតារាងលេខ១ ក្នុងការលក់ ជាច្រើនឆ្នាំជាប់ៗគ្នានៅលើទីផ្សារ។

ដោយមានការគាំទ្រពីសំណាក់អតិថិជនជាច្រើននៅទូទាំងប្រទេស និងដើម្បីជាការឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងក្រុមហ៊ុនបានបង្ហាញនៅវត្តមាន​ Honda DREAM ដែលមានការផ្លាស់ប្តូរថ្មីកាន់តែប្រណិត ជាមួយបច្ចេកវិទ្យាទំនើបទាន់សម័យ ក្រោមគោលគំនិត EMPOWER TOMORROW” ដែលបានបង្ហាញពីការរួមបញ្ចូលនៃភាពប្រណីតឥតខ្ចោះ និង ភាពអង់អាចមោះមុត នឹងនាំយើងឆ្ពោះទៅមុខជានិច្ច បង្កើតនូវស្នាដៃថ្មីប្រកបដោយគុណតម្លៃជាទីមោទនៈ។

យើងឃើញថា Honda DREAM ស៊េរីថ្មី នៅតែរក្សាភាពប្រណីតតាមរយះការរចនានូវតែមថ្មីដែលរួមបញ្ចូលគ្នាដោយធាតុផ្សំដ៏មានតម្លៃ មាស ផ្លាទីនឹម និងចំណិតពេជ្របែប ៣ជ្រុង ។

លោក បេ​ន កៀ​ស្រ៊ី​ថា​ណា​កន (Ben Kiasrithanakorn), ប្រធាន​ក្រុមហ៊ុន N.C.X បាន​មានប្រសាសន៍ថា ជាការពិតណាស់ Honda Dream តែងតែទទួលបានចំណាត់ថ្នាក់លេខ១ នៅក្នុងបេះដូងប្រជាជនកម្ពុជា។

ហើយឆ្នាំនេះ កាន់តែពិសេស មិនត្រឹមតែការចនាដ៏ប្រណីត តែ Honda Dream សេរីថ្មី កាន់តែពិសេសជាមួយនឹង កម្លាំងម៉ាស៊ីនកាន់តែខ្លាំង និងស្ទុះល្អ។ ក្រុមហ៊ុន តែងតែយកចិត្តទុកដាក់ទៅលើតម្រូវការរបស់អតិថិជន យើងជឿថា ការអភិវឌ្ឍថ្មីនេះ នឹងបំពេញតម្រូវការរបស់អតិថិជនបានយ៉ាងពេញលេញ។

ក្នុងនោះផងដែរយើងសង្កេតឃើញថា មហាព្រិត្តិការណ៌ដ៏អស្ចារ្យនេះ ក៏បានបង្ហាញនូវវត្តមានអ្នកតំណាងផលិតផល Honda Dream ស៊េថ្មី​ គឺរាជនីក្រមា កញ្ញា មាន សូនីតា និងកីឡាប្រដាល់ពោរពេញដោយសមត្ថភាព លោក អេ អាម៉ារីន ភូថង ធ្វើឱ្យអតិថិជនមានការភ្ញាក់ផ្អើល និងស្ញើចសរសើរ ក៏ដូចចាប់អារម្មណ៍ជាខ្លាំងលើវត្តមានអ្នកទាំងពីរ។

អតិថិជន​ទាំងអស់​អាច​រក​ទិញ​បាន​នៅ​គ្រប់​បណ្ដា​ហាង​លក់​ម៉ូតូ​ហុងដា​ទាំងអស់​នៅ​ទូទាំងប្រទេសចាប់ពី​ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ នេះ​តទៅ​។​

​លេខ​ទំនាក់ទំនង​សម្រាប់​ព័ត៌មាន​បន្ថែម​៖ 010 922 922

Web : https://www.ncxhonda.com/motorcycles/kh/AND125MDS_CA

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១២ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៣ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៤ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម