បច្ចេកវិទ្យា
រដ្ឋ ព្រមានជាថ្មីដល់ក្រុមហ៊ុនប្រតិបត្តិទូរស័ព្ទចល័តដែលភ្ជាប់គម្រោងអ្នកប្រើប្រាស់ស្វ័យប្រវត្តិ
និយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក.) បានធ្វើការព្រមានជាថ្មីដល់ក្រុមហ៊ុនប្រតិបត្តិទូរស័ព្ទចល័តដែលភ្ជាប់គម្រោង ឬសេវាកម្មជូនអ្នកប្រើប្រាស់ស្វ័យប្រវត្តិ ដោយគ្មានការយល់ព្រមជាមុនពីអតិថិជន ដោយចាត់ទុកថា ការអនុវត្តបែបនេះផ្ទុយពីលក្ខខណ្ឌនៃការអនុញ្ញាត។
ការដាស់តឿន បន្ទាប់ពីក្នុងពេលថ្មីៗនេះ ន.ទ.ក. បានរកឃើញភាពមិនប្រក្រតី និងបានធ្វើការផាកពិន័យប្រតិបត្តិករទូរស័ព្ទចល័តមួយចំនួនជាបន្តបន្ទាប់ពាក់ព័ន្ធនឹងការភ្ជាប់គម្រោង ឬសេវាកម្មដោយស្វ័យប្រវត្តិ (auto-subscription) ជូនអ្នកប្រើប្រាស់ ដោយគ្មានការយល់ព្រមជាមុនពីអ្នកប្រើប្រាស់។

សេចក្តីជូនដំណឹងរបស់ ន.ទ.ក. ចុះថ្ងៃទី០៤ ខែតុលា ឆ្នាំ ២០២៤ សង្កត់ធ្ងន់ថា៖«ការអនុវត្តនេះ គឺផ្ទុយពីលក្ខខណ្ឌនៃការអនុញ្ញាតរបស់ ន.ទ.ក. និងអាជ្ញាបណ្ណរបស់ប្រតិបត្តិករទូរស័ព្ទចល័ត និងបទប្បញ្ញត្តិពាក់ព័ន្ធជាធរមាន ព្រមទាំងបានបង្កឱ្យមានបន្ទុកហិរញ្ញវត្ថុ និងការខកចិត្តក្នុងចំណោមអ្នកប្រើប្រាស់ដែលរងផលប៉ះពាល់»។
បន្ថែមពីនេះ ន.ទ.ក. អំពាវនាវដល់អ្នកប្រើប្រាស់សេវាទូរស័ព្ទចល័តទាំងអស់រាយការណ៍មកកាន់លេខទូរស័ព្ទ ៦៧៨៩ នៅរៀងរាល់ម៉ោងធ្វើការ ឬផ្ញើសារមកកាន់អ៊ីម៉ែល [email protected] ឬ តាមរយៈហ្វេសប៊ុក ក្នុងករណីមានការភ្ជាប់គម្រោង ឬសេវាកម្មទូរស័ព្ទចល័ត ឬសេវាកម្មបន្ថែមដោយស្វ័យប្រវត្តិដោយគ្មានការយល់ព្រមជាមុនពីអ្នកប្រើប្រាស់។
វិធានការរបស់ ន.ទ.ក. ដើម្បីធានាបាននូវប្រសិទ្ធភាពនៃការពង្រឹងការអនុវត្តបទប្បញ្ញត្តិពាក់ព័ន្ធនឹងការប្រកួតប្រជែងស្របច្បាប់ និងស្មោះត្រង់ និងកិច្ចការពារអ្នកប្រើប្រាស់ក្នុងវិស័យទូរគមនាគមន៍ ព្រមទាំងចូលរួមការទប់ស្កាត់សកម្មភាពមិនប្រក្រតី ។

ន.ទ.ក. នឹងបន្តតាមដាននិងចាត់វិធានការយ៉ាងតឹងរ៉ឹងបំផុត ស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន និងលក្ខខណ្ឌនៃការអនុញ្ញាតនិងអាជ្ញាបណ្ណ ចំពោះប្រតិបត្តិករទូរស័ព្ទចល័តណាដែលបានប្រព្រឹត្តខុសដោយគ្មានការរើសអើង ដោយសមភាព និងដោយពុំមានការលើកលែងឡើយ៕

-
សន្តិសុខសង្គម២០ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២០ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច