បច្ចេកវិទ្យា
ត្រឹមតែ1ឆ្នាំ realme ទទួលបានសមិតិផលយ៉ាងអស្ចារ្យ Leap to Next Generation
ថ្ងៃទី27 ខែតុលា ឆ្នាំ2020 គឺជាថ្ងៃខួបគម្រប់១ឆ្នាំរបស់ realme ដែលជាម៉ាកដែលផ្តោតទៅលើ កម្លាំងម៉ាស៊ីនខ្លាំង រចនាបថទាន់សម័យ និងការហ៊ានឆ្ពោះទៅមុខ នៅក្នុងទីផ្សារកម្ពុជា។
ក្នុងនាមជាម៉ាកបច្ចេកវិទ្យាដ៏ពេញនិយម ដែលមានអាយុកាលវ័យក្មេងមួយ ដែលមានស្មារតី “ហ៊ានឆ្ពោះទៅមុខ” យកចិត្តទុកដាក់លើការធ្វើឲ្យប្រសើរឡើងផលិតផល ផ្តល់ជូនអ្នកប្រើប្រាស់នៅក្នុងឧស្សាហកម្មនេះនូវចម្លើយដ៏ពេញចិត្ត។ ទន្ទឹមនឹងនេះ ដើម្បីចូលរួមអបអរសាទរខួប ១ ឆ្នាំនៃការចូលមកទីផ្សារកម្ពុជា realme ក៏មានប្រូម៉ូសិនពិសេស ដើម្បីតបស្នងការស្រលាញ់និងការគាំទ្រពីអ្នកប្រើប្រាស់។
ចាប់តាំងពីត្រីមាសទី ៣ នៃឆ្នាំ ២០១៩ realme បានជាប់ចំណាត់ថ្នាក់លេខ ៧ ក្នុងចំណោមម៉ាកស្មាតហ្វូនទូទាំងពិភពលោក និង បានពង្រីកខ្លួនយ៉ាងឆាប់រហ័សទៅក្នុងទីផ្សារចំនួន ៦១ នៅទូទាំងពិភពលោក។ ចាប់តាំងពីចូលទីផ្សារប្រទេសកម្ពុជាក្នុងឆ្នាំ ២០១៩ realme បានអនុវន្តបេសកកម្មដ៏សំខាន់មួយនៃការក្លាយខ្លួនជាអ្នកនាំមុខបច្ចេកវិទ្យា ដែលពេញនិយមជាមួយឆន្ទៈត្រូវតែជោគជ័យរបស់ខ្លួន។ realme នាំមកនូវបច្ចេកវិទ្យាលំដាប់ Flagship បំពាក់លើទូរស័ព្ទរបស់ខ្លួន ដែលមានតម្លៃសមរម្យទៅកាន់យុវវ័យ។ ដូច្នេះហើយ អ្នកប្រើប្រាស់កាន់តែច្រើនអាចទទួលយកបទពិសោធន៍កាន់តែប្រសើរ។ បច្ចេកវិទ្យាឈានមុខគេធ្វើឲ្យ realme បានក្លាយជាយីហោទូរស័ព្ទចល័ត កំពូលទី4 នៅកម្ពុជាយ៉ាងឆាប់រហ័ស។
ក្នុងនាមជា “អ្នកនាំមុខគេ” ខាងបច្ចេកវិទ្យា realme បាននាំមុខគេក្នុងការបញ្ចេញនូវបច្ចេកវិទ្យាថ្មីៗ និង មុខងារពិសេសៗ ដូចជា បច្ចេកវិទ្យាសាកថ្មលឿន 125w UltraDart មុខងារថតហ្វូងផ្កាយ និង កាមេរ៉ា 64MP ដំបូងបង្អស់ដែលស្ថិតក្នុងតម្លៃសមរម្យ ដើម្បីលើកកម្ពស់វឌ្ឍនភាពរួមនៃឧស្សាហកម្មបច្ចេកវិទ្យា។ នៅក្នុងទីផ្សារប្រទេសកម្ពុជា realme បានបញ្ចេញស្មាតហ្វូនលំដាប់កំពូល 5G realme X50 Pro បំពាក់ដោយបច្ចេកវិទ្យាសាកថ្មលឿន 65W SuperDart និង realme C12 ដែលបំពាក់ដោយថាមពលថ្មធំ 6000mAh ដំបូងបង្អស់ -ល-។
ស្របពេលជាមួយគ្នានេះដែរ realme ដែលជាអ្នកនាំមុខគេខាងបច្ចេកវិទ្យា តែងតែជំនះរនាំងតម្លៃ និងបំបែកទម្លាប់នៃការកំណត់តម្លៃស្មាតហ្វូន ដែលធ្វើឲ្យយុវវ័យ ដែលមានថវិកាស្ដួចស្ដើងអាចទទួលយកបទពិសោធន៍បច្ចេកវិទ្យាទំនើបជាមួយស្មាតហ្វូនស្ថិតក្នុងតម្លៃទាប។ បើនិយាយពីការសាកថ្ម realme បាននាំយកបច្ចេកវិទ្យាសាកថ្មលឿន 65W SuperDart Charge ដែលមាននៅលើស្មាតហ្វូនលំដាប់កំពូល មកបំពាក់នៅលើ realme 7 Pro ដែលមានតម្លៃក្នុងចន្លោះពី 300-400 ដុល្លារតែប៉ុណ្ណោះ។ បើនិយាយពីការថតរូប realme 7 ស៊េរី ធ្វើឲ្យគ្រាប់គ្នាកាន់តែចង់បាន កាមេរ៉ា64MP 4គ្រាប់របស់វា ។
ក្រៅពីនេះ realme បានប្រកាសនៅយុទ្ធសាស្ត្រផលិតផល“1+4+N”សម្រាប់ផលិតផល AIoT ecosystem ជាមួយស្មាតហ្វូនជាស្នូលសំខាន់ ក្នុងការបើកទីផ្សារសម្រាប់ឆ្នាំដំបូងនៃផលិតផល AIoT ក្នុងប្រទេសកម្ពុជា ព្រមទាំងបានបង្កើតនូវ ភាពពេញនិយមសម្រាប់យុវវ័យ។
នាពេលបច្ចុប្បន្ននេះ realme បានប្តេជ្ញាចិត្តបង្កើតនូវ AIoT ecosystem ដែលមានភាពពេញលេញ។ វាបាននាំមកនូវផលិតផលផលិតផល AIoT ជាច្រើន ដូចជានាឡិកាឆ្លាតវៃ និងឧបករណ៍សំឡេងឆ្លាតវៃ។ បន្តិចម្តងៗ realme នឹងផលិតផលិតផលឆ្លាតវៃ ជាមួយការរចនាកាន់តែស្រស់ស្អាតទាន់សម័យ និង មុខងារពិសេស គ្រប់កម្រិតតម្លៃ ដែលធ្វើឲ្យជីវិតរបស់យុវវ័យកាន់តែ ស្រស់បំព្រង។ ទើបតែនៅក្នុងខែវិច្ឆិកា realme ត្រៀមនឹងនាំយកនូវនាឡិកាវៃឆ្លាតថ្មីដែលកាន់ថ្មបានយូរ Leap to Next Generation។
realme ដែលមានអាយុកាលត្រឹម ១ឆ្នាំ កំពុងតែមានការលូតលាស់ម្តងបន្តិចៗ នេះក៏ដោយសារតែ ស្មារតី “ហ៊ានឆ្ពោះទៅមុខ” ផលិតផល realme ដែលមានបច្ចេកវិទ្យាថ្មី និង ពេញនិយមនឹងបន្តបង្កើតឡើងកាន់តែច្រើន ។ មិនយូរប៉ុន្មាន ផលិតផល realme នឹងក្លាយជាចំណែកមួយនៅក្នុងការរស់នៅប្រចាំថ្ងៃ ដែលមិនអាចខ្វះបានរបស់អ្នកប្រើប្រាស់នៅកម្ពុជា៕
អត្ថបទពាណិជ្ជកម្ម
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ក្រុមហ៊ុនអាមេរិក ប្រកាសដាក់លក់ថ្នាំចាក់ព្យាបាលជំងឺអេដស៍ក្នុងតម្លៃថោក នៅ១២០ប្រទេស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ស្ពានដីឥដ្ឋ-ថ្មគរ នៅកៀនស្វាយឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
វប្បធម៌ ជំនឿ២ ថ្ងៃ ago
កត់ចំណាំ បើមានប្រជ្រុយនាំសំណាង៣កន្លែងលើរាងកាយ ដូចនាំកំណប់ទ្រព្យមកឲ្យដល់ផ្ទះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
វៀតណាម អនុម័តគម្រោងផ្លូវរថភ្លើងល្បឿនលឿនតម្លៃ ៦៧ពាន់លានដុល្លារ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
ក្រុមហ៊ុនចិនចាប់អារម្មណ៍បោះទុនវិនិយោគ លើវិស័យថាមពលអគ្គិសនីនៅកម្ពុជា
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ទឹកជំនន់នៅភាគខាងត្បូងថៃ រឹតតែធ្ងន់ ឯមនុស្សស្លាប់ កើនច្រើនឡើងៗ