Connect with us

បច្ចេកវិទ្យា

ក្រសួងប្រៃសណីយ៍ រៀបចំ​ផ្សព្វផ្សាយនិងជំរុញការប្រើប្រាស់ ក្របខណ្ឌសមត្ថភាពអក្ខរកម្មឌីជីថល ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន ជាលើកទី២

បានផុស

នៅ

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ​បានរៀបចំ​សិក្ខាសាលា​ផ្សព្វផ្សាយនិងជំរុញការ​ប្រើប្រាស់​ ក្របខណ្ឌសមត្ថភាពអក្ខរកម្មឌីជីថល ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន (អ.ឌ.ប.ព.) នាថ្ងៃទី១២ ខែវិច្ឆិកានេះ នៅសណ្ឋាគារឆ្នេរសុខា ខេត្តព្រះសីហនុ ដោយមានការចូលរួមពីតំណាង​ក្រសួង-ស្ថាប័នរាជរដ្ឋាភិបាល តំណាងគ្រឹះស្ថានអប់រំ អង្គការ​ក្រៅរដ្ឋាភិបាល និងវិស័យឯកជន ប្រមាណ ៧០នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះជាលើកទី២ ហើយ ដែលសិក្ខាសាលានេះ ត្រូវបានរៀបចំឡើង បន្ទាប់ពី ក្របខណ្ឌសមត្ថភាពអក្ខរកម្មឌីជីថល ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន ត្រូវបាន​ប្រកាស​ឲ្យប្រើប្រាស់​ កាលពីខែមិថុនា​ ឆ្នាំ២០២៤ ក្រោមកិច្ចសហការរវាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងអង្គការយូណេស្កូ។

លោក ជុន វ៉ាត រដ្ឋលេខាធិការ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ មានប្រសាសន៍ថា សិក្ខាសាលាលើកទី២ នេះ រៀបចំឡើង ដោយផ្តោតជាសំខាន់​ចំពោះការផ្សព្វផ្សាយ​​​ដល់អ្នកបច្ចេកទេស គឺអ្នកដែលធ្វើការពាក់ព័ន្ធនឹងការរៀបចំកម្មវិធីសិក្សា កម្មវិធីផ្សព្វផ្សាយនានា​ ​ពី​ការអនុវត្តនិងបញ្រ្ជាបការប្រើប្រាស់​ក្របខណ្ឌនេះ​ទៅក្នុងប្រព័ន្ធអប់រំផ្លូវការ និងក្រៅផ្លូវការ។ ​

លោក ជុន វ៉ាត រដ្ឋលេខាធិការ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍

លោករដ្ឋលេខាធិការ បានបន្ថែមថា ក្របខណ្ឌសមត្ថភាព​ អ.ប.ឌ.ព. ត្រូវបានរៀបចំឡើង ដើម្បី​ឆ្លើយតប​ទៅ​នឹង​គោលនយោបាយ សេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា​​ ក្របខណ្ឌរដ្ឋាភិបាល​ឌីជីថល និង​យុទ្ធសាស្រ្តបញ្ចកោណ​ដំណាក់កាល​ទី១ ​​របស់​រាជរដ្ឋាភិបាល​​នីតិកាល​ទី៧ នៃរដ្ឋសភា​ ដែលផ្តោតសំខាន់លើការអភិវឌ្ឍ​មូលធនមនុស្ស​ឌីជី​ថល​ ទាំង​ការអភិវឌ្ឍ​ធនធាន​ជំនាញឌីជីថល​ និងការលើកកម្ពស់​សមត្ថភាពប្រើប្រាស់របស់​ប្រជាពលរដ្ឋ​ទូទៅ ដើម្បីចាប់​យក​និងប្រើប្រាស់​​​បច្ចេកវិទ្យា​ក្នុងប្រតិបត្តិការ​សេដ្ឋកិច្ច​និងសង្គម។

សូមបញ្ជាក់ផងដែរថា ក្រៅពីការរៀបចំសិក្ខាសាលាផ្សព្វផ្សាយ និងជំរុញការប្រើប្រាស់ក្របខណ្ឌសមត្ថភាព អ.ប.ឌ.ព កន្លងមក ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ក៏បានដាក់ចេញនូវ​កម្មវិធីជាច្រើន​ដើម្បីជំរុញ​ការលើកកម្ពស់​គុណវុឌ្ឍិ​នៃការអប់រំ​មុខជំនាញបច្ចេកវិទ្យាឌីជីថល ដែលមានដូចជាកម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល កម្មវិធីជំនួយហិរញ្ញប្បទាន ការរៀបចំផែនទីចង្អុលផ្លូវជំនាញឌីជីថល ការរៀបចំកសាងមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ និងការរៀបចំមជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជីថល៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៣ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៣ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៤ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម