Connect with us

បច្ចេកវិទ្យា

ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា

បានផុស

នៅ

កម្មវិធីសម្ពោធ OPPO Find X8 Series បានធ្វើឡើង Raffles Hotel Le Royal ក្រោមការចូលរួមដ៏ខ្ពង់ខ្ពស់របស់ ព្រះនាង ជេនណា | ពេជ្រ វត្តី | ពិធីករ Summer | លោក សេង លន់ (Photographer) | លោក សួង ម៉ារឌី (Photographer) | លោក គីម បូរិន (Photographer) ព្រមទាំងបងប្អូនមិត្តអ្នកសារព័ត៌មានល្បីៗក្នុងស្រុកជាច្រើនស្ថាប័នញុំាងឲ្យបរិយាកាសកាន់តែឱឡារិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណាមិញ ក្រោយបែកគ្នាអស់រយៈ 2 ឆ្នាំសម្រាប់ស្មាតហ្វូនលំដាប់ OPPO Find X8 Series ពិតជាមិនឲ្យគ្រប់គ្នាខកបំណងឡើយ ជាមួយនឹងរូបរាងនិងលក្ខណៈសម្បត្តិផ្សេងៗ៖

  • កាមេរ៉ា
  • ប្រើប្រាស់ជាមួយកាមេរ៉ា Hasselblad គុណភាពលំដាប់ពិភពលោក
  • កាមេរ៉ាមេ និងកាមេរ៉ាពង្រីមុំ 50MP
  • កាមេរ៉ាពិសេស periscope telephoto 50MP មានសមត្ថភាពថតពង្រីករហូតដល់ 120x
  • ឌីហ្សាញ
  • ផ្តល់ជូនជម្រើស 2 ពណ៌ Star Grey និង Space Black ដែលសុទ្ធតែជាពណ៌ទាន់សម័យ និងប្រណីត។
  • បំពាក់ប៊ូតុង Alert Slider ងាយស្រួលក្នុងការបិទបើកសំឡេងរោទិ៍យ៉ាងរហ័សនិងងាយស្រួល។
  • បំពាក់នូវបច្ចេកវិទ្យាការពារជម្រាបទឹក IP68 និង IP69 អាចការពារទឹកនិងធូលី និងអាចធន់ជាមួយទឹកក្តៅសីតុណ្ហភាព 80°C ឯណោះ។
  • OPPO Find X8 មានគែមចង្កាដ៏ខ្លីដែលមានទំហំត្រឹមតែ 1.45mm ធ្វើឲ្យមើលទៅពេញភ្នែក ពេញអេក្រង់ស្ទើរតែគ្មានសល់គែមប៊េស៊ែលទាល់តែសោះ និងកម្រាស់លែនកាមេរ៉ាស្តើងត្រឹមតែ 3mm។
  • អេក្រង់
  • OPPO Find X8 បំពាក់ជាមួយអេក្រង់ពេញភ្នែកទំហំ 6.59” ដែលផ្តល់នូវផាសុកភាពក្នុងការមើលនិងការចាប់កាន់។
  • បំពាក់ជាមួយល្បឿនអូសបញ្ជា 120Hz កម្រិតពន្លឺរហូតដល់ 4500nits បូកបន្ថែម Dolby Vision ផ្តល់ឲ្យអ្នកមានអារម្មណ៍ថារូបភាពច្បាស់ត្រជាក់ភ្នែកខ្លាំងនៅពេលមើលវីដេអូ និងលេងហ្គេម។
  • អេក្រង់ទូរស័ព្ទមានកម្រិតហ្វ្រេកង់ខ្ពស់ជាងគេរហូតដល់ 3840Hz ការពារសុខភាពភ្នែកទោះបីក្នុងកន្លែងមានពន្លឺតិចឬបិទភ្លើងលេងទូរស័ព្ទក៏ដោយ ទទួលស្គាល់គុណភាពដោយ TÜV Rheinland។
  • កម្លាំងម៉ាស៊ីន និងថាមពលថ្ម
  • OPPO Find X8 បំពាក់នូវឈីបដែលបានពិន្ទុខ្ពស់ជាងគេគឺ MediaTek Dimensity 9400 ដែលបន្ថែមល្បឿន CPU និង GPU ជួយឲ្យកម្លាំងប្រតិបត្តិការប្រសើរជាងមុន ហើយសន្សំសំចៃថាមពលថ្មបានល្អជាងមុនផងដែរ។
  • OPPO Find X8 បំពាក់ថាមពលថ្មធំ 5630mAh ជាប្រភេទថ្ម silicon-carbon ជាមួយបច្ចេកវិទ្យាសាកថ្មល្បឿនលឿន 80W និង 50W Wireless ឬឥតខ្សែ។
  • បច្ចេកវិទ្យា AI
  • បំពាក់ AI Image Remaster ដូចជា AI លុបចំណាំងផ្លាត | AI បង្កើតភាពច្បាស់ | AI បំបាត់ព្រាល ព្រមទាំងមុខងារផ្សេងៗជាច្រើនទៀត។
  • បំពាក់មុខងារ AI ជាច្រើនដូចជា AI ឆ្លើយតបសារ, AI សង្ខេបសំឡេង, ជំនួយការ AI សម្រាប់ការកត់ត្រា, OPPO AI Document ។

ឥឡូវនេះសម្រាប់អតិថិជនដែលចង់ទទួលបាននូវបទពិសោធថ្មីជាមួយ OPPO Find X8 Series អាចរកទិញបាននៅគ្រប់ហាងលក់ទូរស័ព្ទដៃចាប់ពីថ្ងៃនេះតទៅនឹងទទួលបានការថែមជូនកាដូជាច្រើនដូចជា ៖

ទិញ OPPO Find X8 តម្លៃ $899 | OPPO Find X8 Pro តម្លៃ $1199 នឹងមានការថែមជូន ៖

▪️ទទួលបានលុយ $100 ត្រលប់មកវិញ (ចាប់ពីថ្ងៃទី 26 វិច្ឆិកា 2024 ដល់ថ្ងៃទី 01 មករា 2025)

▪️ស្រោមការពារទូរស័ព្ទ OPPO ដ៏ប្រណិត

▪️បណ្ណធានារយៈពេល 1ឆ្នាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ២ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៣ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៣ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម៧ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម៧ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១២ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម