បច្ចេកវិទ្យា
Defender ស៊េរីថ្មី ២០២៥ មកលើកនេះពិតជាអស្ចារ្យមិនធម្មតា
ក្រុមហ៊ុន RMA Cambodia ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខរថយន្ត Land Rover បានរៀបចំកម្មវិធីដ៏អស្ចារ្យមិនធ្លាប់មាន “Beyond Boundaries Night” សម្រាប់អតិថិជនរបស់ Defender។

គោលបំណងគឺដើម្បីបង្ហាញឱ្យឃើញពីភាពអស្ចារ្យ មោះមុត រឹងមាំ និងភាពស៊ីវិល័យ របស់កំពូលរថយន្ត Off Road & On-Road បែប Luxury គឺរថយន្ត Defender – Plug-In Hybrid Electric Vehicle ស៊េរីឆ្នាំ ២០២៥។ ហើយដើម្បីញ៉ាំងឲ្យ កម្មវិធីនេះកាន់តែមានភាពឱឡារឹកថែមទៀត ក្រុមការងាររបស់ Land Rover Cambodia-RMA បានរៀបចំយ៉ាងម៉ត់ចត់បំផុតសម្រាប់ភ្ញៀវកិត្តិយស ដែលមានវត្តមាននៅក្នុងកម្មវិធីនេះ
ដើម្បីធានាបាននូវបទពិសោធន៍ល្អឥតខ្ចោះ។ តាំងពីជំហ៊ានដំបូងនៃការឈានចូលក្នុងកម្មវិធីនេះ ភ្ញៀវកិត្តិយសទទួលបានអារម្មណ៍មួយប្លែក រំភើប និងភ្ញាក់ផ្អើល ជាមួយនឹងការតាំងបង្ហាញកំពូលរថយន្ត Defender ២០២៥ ថ្មីស្រឡាង អមជាមួយនិងមុខម្ហូបដ៏ពិសេសប្រភេទ Omakase រៀបចំដោយចុងភៅដ៏ល្បីឈ្មោះ រួមជាមួយការសម្តែងពិសេសអំពីការកាត់ត្រី ធូណា ហើយ Menu នីមួយៗ គឺត្រូវបានបង្កើតឡើង យ៉ាងសម្រិតសម្រាំង សម្រាប់តែភ្ញៀវកិត្តិយសដែលបានចូលរួមកម្មវិធីនេះតែប៉ុណ្ណោះ។

គួរបញ្ញាក់ផងដែរថា រថយន្ត Defender ស៊េរីឆ្នាំ ២០២៥ នេះបានបំពាក់នូវ Features ថ្មីៗដើម្បីអ្នកប្រើប្រាស់បើកបរប្រកបដោយសុវត្តិភាព ផាសុខភាព និងប្រណិតភាព។ រថយន្ត Defender ២០២៥ ក៏បំពាក់ជាមួយនឹង បច្ចេកវិទ្យាដ៏ទំនើបចុងក្រោយរបស់ Land Rover គឺ Plug-In Hybrid ជាបច្ចេកវិទ្យាដែលធ្វើឲ្យរថយន្តបើកបរបានកាន់តែឆ្ងាយ កាន់តែរលូន និងកាន់តែស្ទុះជាងមុន ហើយបច្ចេកវិទ្យានេះអាចឲ្យអ្នកប្រើប្រាស់អាចជ្រើសរើសបាន ៣ជម្រើសគឺ ប្រភេទអគ្គីសនីសុទ្ធ (EV MODE), ប្រើប្រាស់សាំងសុទ្ធ (SAVE MODE) ឬក៏ សាំង និងអគ្គីសនី (PARALLEL HYBRID MODE) ហើយមុខងារនេះគឺសន្សំសំចៃសាំង ព្រោះវាអាចគណនាដោយឆ្លាស់គ្នាជាមួយអគ្គីសនី និងសាំង។

លោកស្រី ហ៊ុំ សោភ័ណវតី ប្រធានគ្រប់គ្រងទូទៅ លេនវ៉ូវើ ខេមបូឌា បានបញ្ជាក់ទៀតថា រាល់ការជាវរថយន្តពី លេនវ៉ូវើ ខេមបូឌា អតិថិជននឹងទទួលបានការផ្តល់ជូនយ៉ាងពិសេសដូចជា៖
• ទទួលបានការធានាលើគ្រឿងបន្លាស់ រយៈពេល 3 ឆ្នាំ ឬស្មើនឹង 100,000KM
• ទទួលបានការធានាលើអាគុយ (Hybrid) រយៈពេល 6 ឆ្នាំ ឬស្មើនឹង 100,000KM
• ទទួលបានសេវាថែទាំ និងប្ដូរប្រេងម៉ាស៊ីនរយៈពេល 5 ឆ្នាំ ឬស្មើនឹង 65,000KM
• សេវារថយន្តជួសជុលចល័តសម្រាប់លោកអ្នក 24 ម៉ោង រៀងរាល់ថ្ងៃ
• ផ្តល់ជូនរថយន្តប្រើប្រាស់បណ្តោះអាសន្ន កំឡុងពេលជួសជុល
• អាចបន្ថែមការធានា 2ឆ្នាំ EXTENDED WARRANTY 2 YEARS









-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២៤ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?