បច្ចេកវិទ្យា
គន្លឹះ៣សំខាន់ៗ ដើម្បីការពារគណនីបណ្តាញសង្គម Facebook, Telegram និង TikTok ឱ្យមានសុវត្ថិភាព
កំណើននៃការប្រើប្រាស់បច្ចេកវិទ្យាក្នុងព្រះរាជាណាចក្រកម្ពុជា កាន់តែច្រើនឡើងជារៀងរាល់ថ្ងៃ ក្នុងពេលដែលចំណេះដឹងស្តីពីហានិភ័យនៅមានកម្រិត ជាហេតុធ្វើឱ្យជនខិលខូចបានឆ្លៀតឱកាស កេងចំណេញពីអ្នកប្រើប្រាស់ តាមរយៈការលួចជ្រៀតចូលកាន់កាប់គណនីបណ្តាញសង្គមរបស់ជនរងគ្រោះ ដើម្បីប្រព្រឹត្តអំពើឆបោកប្រាក់ គំរាមកំហែង លួចទិន្នន័យ និងបទល្មើសផ្សេងៗ។

ដើម្បីឱ្យគណនីបណ្តាញសង្គមលោកអ្នកមានសុវត្ថិភាព ក្រុមការងារបច្ចេកទេសនាយកដ្ឋានការពារសុវត្ថិភាពបច្ចេកវិទ្យាឌីជីថល នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានលើកយកគន្លឹះ ៣សំខាន់ៗ។
គន្លឹះទី១៖ ត្រួតពិនិត្យមើលឧបករណ៍ណាខ្លះដែលបាន loggin ចូលគណនីបណ្តាញសង្គមរបស់លោកអ្នក៖
– ចំពោះគណនី Facebook: ចូលទៅកាន់ Setting -> Password and Security -> Where you’re logged in ដើម្បីពិនិត្យមើលតារាងឧបករណ៍ ឬDevice ណាខ្លះដែលកំពុងloggin ចូលគណនី Facebook របស់លោកអ្នក។
– ចំពោះគណនី Telegram: ចូលទៅកាន់ Setting -> Device ដើម្បីពិនិត្យមើលឧបករណ៍ ឬdevice ណាខ្លះកំពុងloggin ចូលគណនីរបស់លោកអ្នក។
– ចំពោះគណនី TikTok: ចូលទៅកាន់ Setting and Privacy -> Security and Permission -> Manages Devices ដើម្បីពិនិត្យមើលមានឧបករណ៍ ឬDevice ណាខ្លះ loggin ចូលគណនីTikTok របស់លោកអ្នក។

ករណីសង្ស័យ ឬមានឧបករណ៍ដែលកំពុងលួចចូលប្រើប្រាស់គណនីរបស់លោកអ្នកសូមធ្វើការលុប ឬ log out ជាបន្ទាន់។
គន្លឹះទី២. ធ្វើការកំណត់លេខសម្ងាត់ដែលពិបាកទាយ ឬប៉ាន់ស្មាន់ពីការលួចចូលប្រើប្រាស់របស់ជនខិលខូច និងគន្លឹះទី៣. បើកកំណត់មុខងារ Two Factor Authentication ឬ 2- step verificationបន្ថែមលើគណនីបណ្តាញសង្គមរបស់លោកអ្នកដើម្បីការពារឱ្យមានសុវត្ថិភាពខ្ពស់៕

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត