Connect with us

បច្ចេកវិទ្យា

ក្រសួងអប់រំ ត្រៀមរៀបចំសន្និសីទ និងពិព័រណ៍បច្ចេកវិទ្យាអប់រំលើកទី១ និងធំបំផុតនៅកម្ពុជានាខែក្រោយ

បានផុស

នៅ

នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ និងកីឡា បានដឹកនាំប្រជុំស្តីពីការរៀបចំសន្និសីទ និងពិព័រណ៍បច្ចេកវិទ្យាអប់រំលើកទី១ ដែលធំបំផុតនៅកម្ពុជា ដោយចាប់ផ្តើមថ្ងៃទី១៧ ដល់ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមក្រសួងអប់រំ កម្មវិធីនេះ ធ្វើឡើងក្រោមប្រធានបទ “មាគ៌ាកម្ពុជាឆ្ពោះទៅកាន់ការអប់រំឌីជីថល” ជាព្រឹត្តិការណ៍បច្ចេកវិទ្យាសម្រាប់ការអប់រំលើកទី១ និងធំបំផុតនៅកម្ពុជា មានលំនាំ តាម EdTech Asia Summit និងមានសកម្មភាពចម្រុះ ដូចជា បទអន្តរាគមន៍ជាយុទ្ធសាស្ត្រពីអ្នកជំនាញជាតិ និងអន្តរជាតិ វេទិកាពិភាក្សា និងចែករំលែកចំណេះដឹង ការតាំងពិព័រណ៍បច្ចេកវិទ្យាអប់រំ កម្មវិធីប្រកួតប្រជែងគ្រូបង្រៀនដែល ប្រើប្រាស់បច្ចេកវិទ្យាអប់រំប្រកបដោយភាពច្នៃប្រឌិតបំផុតរបស់កម្ពុជាប្រចាំឆ្នាំ២០២៥ និងការប្រកួតប្រជែង សមត្ថភាពឌីជីថលដែលអ្នកចូលរួមទាំងអស់អាចវាស់ស្ទង់សមត្ថភាព និងចំណេះដឹង ឌីជីថលរបស់ខ្លួននៅក្នុងព្រឹត្តិការណ៍នេះបាន។

ចំពោះគោលបំណងសំខាន់ នៃការរៀបចំកម្មវិធីនេះ ដើម្បីប្រមូលផ្ដុំសហគមន៍ដែលមកពីស្ថាប័នចម្រុះរួមមាន អ្នកបង្កើតគោលនយោបាយ អ្នកឯកទេសអប់រំ អ្នកឯកទេសព័ត៌មានវិទ្យា អ្នកច្នៃប្រឌិតបច្ចេកវិទ្យាអប់រំ អ្នកដឹកនាំផ្នែកឧស្សាហកម្ម និងអ្នកពាក់ព័ន្ធផ្សេងទៀតដើម្បីជំរុញការចែករំលែក ចំណេះដឹង ការច្នៃប្រឌិត និងការសហការគ្នាដើម្បីដោះស្រាយបញ្ហាប្រឈម និងចាប់យកឱកាសក្នុងការរួម បញ្ចូលបច្ចេកវិទ្យាទៅក្នុងប្រព័ន្ធអប់រំ ដើម្បីលើកកម្ពស់ និងធ្វើទំនើបកម្មអប់រំតាមរយៈបច្ចេកវិទ្យា។

ក្នុងឱកាសនេះ រដ្ឋមន្ត្រីក្រសួងអប់រំ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះវឌ្ឍនភាពរបស់ក្រុមការងាររៀបចំសន្និសីទ និងភាគីពាក់ព័ន្ធទាំងអស់ ដែលទទួលបានផ្លែផ្កាជាច្រើន និងសូមឱ្យបន្តសហការគ្នាឱ្យបានកាន់តែសកម្មក្នុងការរៀបចំព្រឹត្តិការណ៍សន្និសីទនេះឱ្យដំណើរការទៅដោយរលូន និងជោគជ័យតាមការគ្រោងទុក។ លោក ហង់ជួន ណារ៉ុន បានផ្តល់អនុសាសន៍ ឱ្យក្រុមការងារត្រូវមានភាពជាម្ចាស់លើរាល់ដំណាក់កាលនៃកម្មវិធី ជាពិសេសសូមឱ្យរៀបចំជាការប្រកួតវីដេអូខ្លីស្តីពី ព្រឹត្តិការណ៍ពិព័រណ៍ EdTech រយៈពេល២ថ្ងៃនេះក្នុងចំណោមអ្នកចូលរួមឱ្យបានផុសផុល ដើម្បីជំរុញការផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងមានការចូលរួមគាំទ្រពីគ្រប់មជ្ឈដ្ឋាន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទីutes មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

ព័ត៌មានជាតិ១ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថាន ប្រកាសបន្តធ្វើបុណ្យកោងកាងសន្តិភាពរៀងរាល់ឆ្នាំ ដើម្បីរក្សាព្រៃកោងកាង និងបរិស្ថានកម្ពុជា

ព័ត៌មានជាតិ៣ ម៉ោង មុន

តើបាតុកម្មដែលរៀបចំដោយពលករមួយក្ដាប់តូចនៅកូរ៉េ អាចតំណាងឱ្យពលរដ្ឋខ្មែរនៅកូរ៉េដែរឬទេ?

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

Sokha Hotels

ព័ត៌មានពេញនិយម