Connect with us

ព័ត៌មានជាតិ

ប៉ុន្មាន​ថ្ងៃនេះ ជួប​លេខ​ចម្លែក​(+370) និង (+381) តេចូលដាក់ចុះវិញភ្លាមៗ កុំ​ខល​ទៅ​វិញ​ឲ្យ​សោះ

បានផុស

នៅ

នាពេលថ្មីៗនេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានរកឃើញថាមានប្រជាពលរដ្ឋជាច្រើន បានទទួលការតេចូលពីលេខក្រៅប្រទេសដែលមានក្បាលលេខ (+370) និង (+381) ដែលជនខិលខូចគ្រាន់តែតេចូលហើយ ដាក់ចុះវិញភ្លាមៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការស្រាវជ្រាវបឋម នាយកដ្ឋានរកឃើញថានេះជាប្រភេទបោកប្រាស់ (Scam) ស្រដៀងគ្នានឹងការបោកប្រាស់ call back ដែលទាមទារឱ្យជនរងគ្រោះយកលេខទូរសព្ទរបស់ខ្លួនតេទៅលេខក្រៅប្រទេសមួយចំនួននោះ ដែលបញ្ហានេះក៏ធ្លាប់បានកើតឡើងក្នុងប្រទេសកម្ពុជាយើងរួចមកហើយ។

ជាមួយការបោកប្រាស់នេះ អ្នកប្រើប្រាស់នឹងត្រូវខាតបង់លុយជាច្រើននៅពេលដែលពួកគេបានយកលេខទូរសព្ទរបស់ខ្លួនតេទៅលេខនោះ ដោយសារតម្លៃសេវាគឺមានតម្លៃថ្លៃ ហើយទឹកប្រាក់និងត្រូវបានកាត់យកពីគណនីទូរសព្ទជនរងគ្រោះដោយស្វ័យប្រវត្តិ។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមណែនាំប្រជាពលរដ្ឋទាំងអស់កុំតេទៅលេខក្រៅប្រទេសដែលមិនស្គាល់ ជាពិសេសប្រសិនបើបងប្អូនទទួលបានសារមានដូចជា ការឈ្នះរង្វាន់ ការលក់ទំនិញថោកក្រោមតម្លៃទីផ្សារ សូមបងប្អូនកុំធ្វើការឆ្លើយតបព្រោះនេះគឺជាការបោកបញ្ឆោតរបស់ក្រុមក្រុមជនខិលខូចតែប៉ុណ្ណោះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍២២ ម៉ោង មុន

ស្នងការរាជធានី ចេញមុខបំភ្លឺបន្ទាប់ពីគណនីហ្វេសប៊ុកមួយបង្ហោះសាររកយុត្តិធម៌ពីករណីគ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

លើកដំបូង! រុស្ស៊ី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង ៣គ្រាប់ វាយប្រហារ អ៊ុយក្រែន

សេដ្ឋកិច្ច២៣ ម៉ោង មុន

រថភ្លើងល្បឿនលឿនដែលទិញពីជប៉ុន បើកទទួលកក់សំបុត្រដឹកភ្ញៀវ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

សន្តិសុខសង្គម២៣ ម៉ោង មុន

បុរសម្នាក់ចូលព្រៃកាប់ឈើ ក្នុង​តំបន់​ហាមឃាត់ជាន់មុីន​បណ្តាល​ឲ្យដាច់ជើង​ម្ខាងរបួសធ្ងន់

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ត្រាំ ប្រាប់ទៅ ហ្សេលេនស្គី ថា លោកមិនដូរចិត្តឡើយ លើបញ្ហាសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម