Connect with us

បច្ចេកវិទ្យា

NEW HONDA CLICK125i និង HONDA CLICK150i ដែល​គ្រប់គ្នា​ទន្ទឹងរង់ចាំ​ បាន​​ដាក់លក់​ជា​ផ្លូវការ​នៅ​ថ្ងៃទី​០៦ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ​តទៅ

បានផុស

នៅ

​ក្រុមហ៊ុន អិន ស៊ី អិ​ច ជា​ក្រុមហ៊ុន​តែមួយគត់​ ដែល​ទទួល​បាន​សិទ្ធិ​ក្នុង​ការ​ផលិត​និង​ដំឡើង ម៉ូតូ​ម៉ាក​ហុងដា និង​ជា​ក្រុមហ៊ុន​លក់​ម៉ូតូ​ឈានមុខ​គេ​ប្រចាំ​នៅ​ប្រទេស​កម្ពុជា បាន​ដាក់​លក់​ជា​ផ្លូវការ​ម៉ូតូ​ម៉ាក HONDA CLICK #DUAL SPORT IDEAL ស៊េរី​ថ្មី នៅ​ថ្ងៃ​ទី​០៦ ខែ​វិច្ឆិកា ឆ្នាំ​២០២០​នេះ​តទៅ។

ដើម្បី​បំពេញ​នូវ​តម្រូវការ​របស់​អតិថិជន ក្រុមហ៊ុន​បាន​ដាក់​លក់​ម៉ូតូ HONDA CLICK ស៊េរី​ថ្មី​ទាំង​២​ស៊េរី ​ក្នុង​ពេល​តែ​១​មួយ គឺ HONDA CLICK125i & HONDA CLICK150i​។ កាន់តែ​អស្ចារ្យ ជាមួយ​កំពូល​ម៉ូតូ​អូ​តូ​បែប​ស្ព័​រទាំង​ពីរ​ស៊េរី បង្ហាញ​នូវ​អនុភាព​គ្មាន​គូ​ប្រៀប​ជាមួយ​ការ​រចនា​កាន់តែ​ស្ព័​រ បង្កើត​នូវ​ភាព​ឥត​ខ្ចោះ​លើសលប់​ ដែល​មនុស្ស​គ្រប់គ្នា​ប៉ងប្រាថ្នា​។ ចង់​ដឹង​ថា HONDA CLICK ទាំង​២​ស៊េរី​មាន​អ្វី​ប្លែក តោះ​មក​មើល​ទាំងអស់គ្នា៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

NEW HONDA CLICK125i ថ្មី​!

​រចនា​បែប PARAMETRIC កាន់តែ​ទំនើប​ទាន់សម័យ បង្កើន​ភាព​ទាក់ទាញ​ជាមួយ​ភាព​លេច​ធ្លោ​ដ៏​អស្ចារ្យ​។ អនុភាព​ម៉ាស៊ីន 125cc ឆ្ពោះទៅមុខ​ដោយ​ភាពជឿជាក់​។ តែម​ថ្មី​! រចនា​បែប PARAMETRIC GRAPHIC បង្កើន​ភាព​ស្ព័​រ​រស់​រវើក​សាក​សមជា​មួយ​តួ​ម៉ូតូ ផ្តល់នូវ​អារ​ម្ម​ណ៍​កាន់តែ​ក្លៀវក្លា រំលេច​ជាមួយ​ភ្លើង​កន្ទុយ​ក្រោយ LED ទំនើប​ផ្តល់​ពន្លឺ​ភ្លឺ​ច្បាស់​គ្រប់​កាលៈទេសៈ​។

NEW HONDA CLICK150i ថ្មី​!

​កំពូល​ម៉ូតូ​អូ​តូ​បែប​ស្ព័​រ​កម្លាំង 150cc អនុភាព​ខ្លាំង​លើសលប់។ រចនា​ថ្មី​រំលេច​ដោយ PREMIUM CONTRAST COLORS នៅ​ដៃចង្កូត​ខាងមុខ ចំហៀង​ក្រោម និង កាង​ក្រោយ ធ្វើ​ឲ្យ​ម៉ូតូ​កាន់តែ SPORTY កាន់តែ​រស់​រវើក​។​

FULL DIGITAL METER ទំនើប​ឈានមុខ​គេ​ជាមួយ​ប្រព័ន្ធ​វៃឆ្លាត​បង្ហាញ​ច្បាស់​ពី​ដំណើរការ​គ្រប់​មុខងារ​ដូចជា មាត្រដ្ឋាន​រង្វាស់​ល្បឿន ភ្លើង​សញ្ញា SMART KEY ភ្លើង​សញ្ញា​បង្ហាញ​ពី​ស្ថានភាព​ម៉ាស៊ីន ភ្លើង​សញ្ញា​ឈប់សម្រាក នាឡិកា ចម្ងាយ​ចរ និង​អត្រា​ប្រើប្រាស់​ប្រេងសាំង ជាដើម​។ ផ្តល់​ភាព​ងាយ​ស្រួល​ដល់​អ្នកប្រើប្រាស់​ជា​មួយ​នឹង​បច្ចេកវិទ្យា HONDA SMART KEY បញ្ជា​ដោយ​តេ​ឡេ អាច​បង្ហាញ​នូវ​ទីតាំង​របស់​ម៉ូតូ និង​ផ្តល់​នូវ​សុវត្ថិភាព​ខ្ពស់​។ កាន់​តែ​មាន​ទំនុក​ចិត្ត​ ក្នុង​ការ​ធ្វើដំណើរ​ជាមួយ HONDA CLCICK150i ដែល​បំពាក់​ហ្វ្រាំង​ប្រភេទ DISC BRAKE រចនា​បន្ថែម​ជាមួយ CALIPER ពណ៌​ក្រហម ព្រម​ជា​មួយ​បច្ចេកវិទ្យា COMBINED BRAKE ដំណើរការ​រួមបញ្ចូល​គ្នា​ទាំង​កង់​មុខ​និង​កង់​ក្រោយ​សម្រួល​ដល់​ការគ្រប់គ្រង និង បញ្ឈប់​ម៉ូតូ​។

HONDA CLICK ទាំងពីរ​ស៊េរី​ក៏​មាន​ច្រើន​ពណ៌​សម្រាប់​ជ្រើសរើស​

HONDA CLICK 125i មាន​៣​ពណ៌​គឺ ពណ៌​ក្រហម ពណ៌​ស និង ពណ៌​ខ្មៅ

HONDA CLICK150i មាន​៣​ពណ៌​គឺ ពណ៌​ស ពណ៌​ខៀវ និង ពណ៌​ខ្មៅ​

​សម្រាប់​យុវ​ជន​សម័យថ្មី​ដែល​កំពុង​ស្វែងរក​ប្រភេទ​ម៉ូតូ​អូ​តូ​បែប​ស្ព័​រ​ទំនើប កម្លាំង​ខ្លាំង HONDA CLICK ទាំងពីរ​ស៊េរី​គឺ​ពិត​​ជា​ជម្រើស​ដ៏​ល្អ​បំផុត​សម្រាប់​លោកអ្នក​។​

​គួរ​បញ្ជាក់​ដែរ​ថា​ អតិថិជន​ទាំងអស់ អា​ចរក​ទិញ​បាន​នៅ​គ្រប់​បណ្ដា​ហាង​លក់​ម៉ូតូ​ហុងដា​ទាំងអស់​ទូទាំង​ប្រទេស ចាប់ពី​ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ​តទៅ​។ ​សម្រាប់​ព័ត៌មាន​បន្ថែម​៖ 010 922 922 ឬ ចូលទៅ​កាន់​គេហទំព័រ

Honda CLICK 125i https://bit.ly/34yghj

Honda CLICK 150i https://bit.ly/2I5TBmM

អត្ថបទពាណិជ្ជកម្ម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ផន ស្រីពី
ជីវិតកម្សាន្ដ២០ វិនាទី មុន

ផន ស្រីពី មោទនភាព ព្រោះបានរួមចំណែកការងារសង្គម និងស្វែងយល់ពីប្រវត្តិសាស្រ្តជាតិ នៅខេត្តស្ទឹងត្រែង

ជីវិតកម្សាន្ដ៧ នាទីutes មុន

តារា​ថៃច្រើននាក់ រត់ប្រាសអាយុចេញពី​ខុនដូ ​ បន្ទាប់ពីគ្រោះ​រញ្ជួយ​ដី​វាយប្រហារអគារខ្ពស់​ៗ​

សន្តិសុខសង្គម៣៦ នាទីutes មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៤១ នាទីutes មុន

កសិករចិញ្ចឹមគោបាយជិត ៣០០ក្បាល ផ្ដាំកសិករផ្សេងឱ្យងាកមកចិញ្ចឹមគោប្រភេទនេះ ព្រោះងាយស្រួលចិញ្ចឹម

ព័ត៌មានជាតិ៥៥ នាទីutes មុន

១៧ ខេត្តក្នុង​ចំណោម ២៥ រាជធានីខេត្ត ​បញ្ចប់​ចុះ​​តាមដាន​ការ​អនុវត្ត​យានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

សន្តិសុខសង្គម៣៦ នាទីutes មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម