Connect with us

បច្ចេកវិទ្យា

ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ

បានផុស

នៅ

សូមស្វាគមន៍ទូរស័ព្ទថតក្នុងទឹកដំបូងគេនៅក្នុងប្រទេសកម្ពុជា! កាលពីថ្ងៃទី12 ខែកុម្ភៈ 2025 ក្រុមហ៊ុន OPPO ប្រចាំប្រទេសកម្ពុជាបានដាក់សម្ពោធជាផ្លូវនូវស្មាតហ្វូនស៊េរីថ្មី OPPO Reno13 Series 5G ជាមួយមុខងារថតក្នុងទឹក (IP69) ព្រមទាំងបំពាក់ដោយ AI Editor ជាច្រើនប្រចាំឆ្នាំ 2025 ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំពោះមហាព្រឹត្តិការណ៍ដ៏អស្ចារ្យនេះបានប្រារព្ធឡើងនៅសណ្ឋាគារ Hyatt Regency ក្រោមការយោងចូលរួមពីភ្ញៀវកិត្តិយសពិសេស ព្រះនាងតូច ជេនណា និងទូតសុច្ឆន្ទៈតំណាងក្រុមហ៊ុន OPPO ព្រមទាំងវត្តមានតារាប្រុសស្រីល្បីៗជាច្រើនរូបញុំាងឲ្យបរិយាកាសកាន់តែឱឡារិក។

OPPO បានបើកបង្ហាញស្មាតហ្វូនស៊េរីទំនើប Reno13 Series រហូតដល់ទៅ 3 ម៉ូដែលរួមមាន ៖ Reno13 F | Reno13 5G | Reno13 Pro 5G សុទ្ធតែជាទូរស័ព្ទដែលមានសមត្ថភាពអាចថតរូបក្នុងទឹកបាន ជាមួយបច្ចេកវិទ្យាការពារទឹកកម្រិត IP69 ធន់នឹងទឹក 2m រយៈពេល 30នាទី និងធន់ទឹកក្តៅកម្រិត 80អង្សារទៀតផង។ OPPO Reno13 Series 5G បំពាក់មកនូវមុខងារថតរូប AI Livephoto ដែលផ្តល់នូវភាពងាយស្រួលដោយអាចថតរូបភាពមានចលនាបានរហូតដល់ 3វិនាទី ព្រមទាំងអាចរើសប្លង់រូបភាពថ្មីដែលអ្នកគិតថាល្អចេញពីរូបដែលអ្នកបានថតរួចហើយថែមទៀតផង

ជាងនេះទៀត OPPO Reno13 Series បំពាក់មកជាមួយ AI ជាច្រើនសម្រាប់ជំនួយលើគុណភាពនៃការថតរូបឲ្យកាន់តែស្អាតដូចជា ៖

  • AI លុបចំណាំងផ្លាត ឬ Remove Reflection លុបចំណាំងផ្លាតចេញពីរូបភាព និងរក្សាគុណភាពរូបឲ្យនៅតែច្បាស់
  • AI បង្កើនភាពច្បាស់ ឬ Enhance Clarity ធ្វើឲ្យគុណភាពរូបចាស់ៗត្រលប់មកជាច្បាស់
  • AI បំបាត់ព្រាល ឬ Unblur ស្តារគុណភាពរូបពីព្រាលមកជាច្បាស់ស្អាតឡើងវិញ
  • AI លុបរូបភាព ឬ AI Eraser លុបនូវមនុស្ស និងវត្ថុដែលមិនត្រូវការបានស្អាត និងលឿនជាងគេ

ក្រៅពីនេះក៏មាន AI Note, AI Document, AI Reply, AI Recording Summary ដែលជំនួយដល់ការប្រើប្រាស់ប្រចាំថ្ងៃ។

OPPO Reno13 F តម្លៃ $299 | OPPO Reno13 5G តម្លៃ $499 | OPPO Reno13 Pro 5G តម្លៃ $699 កក់ចាប់ពីថ្ងៃនេះដល់ថ្ងៃទី15 កុម្ភៈ ថែមជូននូវកាដូជាច្រើនរួមមាន ៖

  • ប្រអប់កាដូពិសេស
  • OPPO Care+
  • ស៉ីមកាតលេខពិសេសតម្លៃ $168
  • បណ្ណធានា ​1ឆ្នាំ និងសេវាថែទាំ

OPPO Reno13 F មានលក្ខណៈសម្បត្តិ ៖

  • MediaTek Helio G100
  • RAM 8GB + ROM 256GB
  • Battery 5800mAh + 45W SUPERVOOC
  • កាមេរ៉ាមុខ 32MP | កាមេរ៉ាក្រោយ 50MP + 8MP + 2MP

OPPO Reno13 5G មានលក្ខណៈសម្បត្តិ ៖

  • MediaTek Dimensity 8350
  • RAM 12GB + 256GB
  • Battery 5600mAh + 80W SUPERVOOC
  • កាមេរ៉ាមុខ 50MP | កាមេរ៉ាក្រោយ 50MP + 8MP + 2MP

OPPO Reno13 Pro 5G មានលក្ខណៈសម្បត្តិ ៖

  • MediaTek Dimensity 8350
  • RAM 12GB + ROM 512GB
  • Battery 5800mAh + 80W SUPERVOOC
  • កាមេរ៉ាមុខ 50mAh | កាមេរ៉ាក្រោយ 50MP + 50MP + 8MP
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជ័យ ចាប
ជីវិតកម្សាន្ដ២០ ម៉ោង មុន

កវីនិពន្ធល្បីខាងកំណាព្យ​ បណ្ឌិត ជ័យ​ ចាប​ ​ធ្លាក់ខ្លួនឈឺធ្ងន់​ចូលសង្គ្រោះបន្ទាន់

ព័ត៌មានជាតិ២៣ ម៉ោង មុន

ស្ពានឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ទៅ​ផ្លូវល្បឿន​លឿន​​ភ្នំពេញ-បាវិត​​ វឌ្ឍនភាព​​​សម្រេច​​​បាន​​ជាង ៥%

ព័ត៌មានជាតិ១៤ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ត្រាំ ប្រាប់​ភ្នាក់ងារ​រដ្ឋាភិបាល​ថា «មុន​រើស​បុគ្គលិក​ម្នាក់ ត្រូវ​បញ្ឈប់​៤នាក់​​សិន»

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ដាណឺម៉ាក ព្រមានថា ៥ឆ្នាំទៀត រុស្ស៊ី អាចបញ្ឆេះសង្គ្រាមធំនៅអឺរ៉ុប

Sokha Hotels

ព័ត៌មានពេញនិយម