Connect with us

បច្ចេកវិទ្យា

ក្រសួងប្រៃសណីយ៍ ណែនាំគន្លឹះសំខាន់ៗសម្រាប់ការពារខ្លួននឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត

បានផុស

នៅ

ការបោកបន្លំតាមអ៊ីនធឺណិត នៅតែជាក្ដីកង្វល់សម្រាប់មនុស្សគ្រប់រូប ដូច្នេះវាមានសារៈសំខាន់ណាស់ក្នុងការការពារខ្លួនអ្នក និងព័ត៌មានផ្ទាល់ខ្លួន។ ដើម្បីអាចការពារខ្លួនពីឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានប្រាប់ពីគន្លឹះសំខាន់ៗមួយចំនួនដូចខាងក្រោម៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១. ប្រើពាក្យសម្ងាត់ខ្លាំង (Use Strong Passwords) មិនត្រូវចែករំលែកពាក្យសម្ងាត់ជាមួយនរណាម្នាក់ និងតែងតែប្រើពាក្យសម្ងាត់ដែលវែង និងស្មុគស្មាញ។ ប្រើពាក្យសម្ងាត់ដែលពិបាកលួច ត្រូវកំណត់យ៉ាងតិចចាប់ពី១២ តួអក្សរឡើងទៅ ដែលក្នុងនោះមានទាំងអក្សេធំ និងតូច រួមជាមួយលេខ និងសញ្ញា(Symbols) ផងដែរ។ ឧទាហរណ៍ P@$$word1231, Th3r3Ar3N0L1m1ts1, MyC@tL0vesTuna1 ។

២. ការអាប់ដេតប្រព័ន្ធប្រតិបត្តិការ (Keep Software Updated) តាមរយៈការអាប់ដេត (Updated) ជាញឹកញាប់នូវប្រព័ន្ធប្រតិបត្តិការ (OS or Android) និងកម្មវិធី (Application) របស់កុំព្យូទ័រ ទូរសព្ទ និងថេប្លេត (Tablet) ចុងក្រោយបំផុតជានិច្ច អ្នកអាចរុករកគេហទំព័រដោយដឹងថា អ្នកត្រូវបានការពារដោយមុខងារសុវត្ថិភាពដែលទាន់សម័យបំផុត។

៣. ប្រយ័ត្នចំពោះការប៉ុនប៉ងបន្លំ (Beware of Phishing Attempts) ខណៈពេលដែលប្រភេទនៃការបន្លំមួយចំនួនមានលក្ខណៈជាក់ស្តែង ប៉ុន្តែខ្លះទៀតមានលក្ខណៈស្មុគស្មាញពិបាកនឹងស្មានដឹងថាពិត ឬមិនពិត និងហាក់ដូចជាគ្មានគ្រោះថ្នាក់។ សូមកុំចុចលើតំណភ្ជាប់ពីមនុស្សដែលអ្នកមិនស្គាល់ ហើយកុំផ្តល់ព័ត៌មាន ឬទិន្នន័យផ្ទាល់ខ្លួនទៅនរណាម្នាក់ឱ្យសោះ ដែលអាចជាហានិភ័យធ្វើឱ្យគេអាចក្លែងបន្លំអ្នកបាន។

៤. ស្វែងយល់អំពីព័ត៌មានបច្ចកវិទ្យា (Learn about information technology) ដោយសារប្រភេទមេរោគថ្មីត្រូវបានបង្កើតឡើង ហើយវិធីថ្មីៗនៃការបោកប្រាស់មនុស្សកាន់តែសម្បូរបែប ដូចនេះអ្នកគរតែស្រាវជ្រាវអំពីអត្ថបទព័ត៌មានតាមអ៊ីនធឺណិតរៀងរាល់សប្តាហ៍ប្រសិនបើមានពេល ដើម្បីយល់ដឹងអំពីវិធីថ្មីៗដែលអាចការពាររូបអ្នកបាន។

៥. ប្រើកម្មវិធីសុវត្ថិភាពដែលអាចទុកចិត្តបាន (Use reliable security software) ដើម្បីការពារខ្លួនអ្នកពីឧក្រិតកម្មតាមអ៊ី​នធឺណិតបានមួយផ្នែកទៀតអ្នកគួរតែប្រើប្រាស់កម្មវិធីកំចាត់មេរោគដែលមានអាជ្ញាបណ្ណត្រឹមត្រូវ ដើម្បីទទួលបានការការពារប្រឆាំងនឹងការគំរាមកំហែងផ្នែកសុវត្ថិភាពតាមអ៊ីនធឺណិតដូចជាមេរោគកុំព្យូទ័រផ្សេងៗជាច្រើនផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៥ នាទីutes មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ២៦ នាទីutes មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៣៤ នាទីutes មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ១ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

ព័ត៌មានជាតិ២ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម