សេដ្ឋកិច្ច
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ទទួលបានសិទ្ធិផ្ដាច់មុខក្នុងការនាំចូល និងចែកចាយរថយន្ដ Peugeot នៅកម្ពុជា
ក្រុមហ៊ុន អ អិម អេ ខេមបូឌា បានប្រកាសថា ក្រុមហ៊ុន Stellantis បានផ្ដល់សិទ្ធក្នុងការនាំចូល និងចែកចាយផ្ដាច់មុខ ព្រមទាំងទទួលបានការថែទាំជួសជុល រថយន្ដម៉ាក Peugeot នៅកម្ពុជាចាប់ពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥នេះតទៅ ។

លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) បានមានប្រសាសន៍ថា៖ “ខ្ញុំមានសេចក្តីសោមនស្សរីករាយដែលថ្ងៃនេះគឺជាបរិបទថ្មីមួយទៀតសម្រាប់ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ដែលបានទទួលសិទ្ធិផ្ដាច់មុខក្នុងការនាំចូល និងចែកចាយរថយន្ដ Peugeot នៅប្រទេសកម្ពុជា។ បច្ចុប្បន្ននេះ រថយន្ដ Peugeot មានវត្តមាននៅក្នុងប្រទេសជាច្រើន ប្រមាណជាង ១៤៧ប្រទេស ហើយត្រូវបានគេចាត់ទុកថាជារថយន្ដមួយក្នុងចំណោមរថយន្ដដែលមានវ័យចំណាស់ជាងគេក្នុងសកលលោកដែលមានអាយុ២០០ឆ្នាំជាង។ ដោយឡែកនៅប្រទេសកម្ពុជា រថយន្ដ Peugeot មានប្រជាប្រិយភាពតាំងពីជំនាន់ទសវត្សរ៍ឆ្នាំ ៦០មកម៉្លេះ ដែលប្រជាជនកម្ពុជាបានស្គាល់រថយន្ដនេះច្រើនជាងម៉ាករថយន្ដផ្សេងៗទៀត។ នេះគឺជាមរតកមួយដែលមានភាពល្បីល្បាញក្នុង ទសវត្សរ៍៦០ ហើយក្រុមហ៊ុន អ អិម អេ ខេមបូឌា នឹងនាំយកមរតកមួយនេះត្រលប់មកវិញជាមួយនឹងការប្ដេជ្ញាចិត្តធ្វើឲ្យរថយន្ដម៉ាកPeugeot នេះមានភាពល្បីល្បាញកាន់តែខ្លាំងជាងមុននៅកម្ពុជា។ លោកអគ្គនាយកក៏បានបន្ថែមថា អតិថិជនទាំងអស់កុំមានការបារម្មណ៍ចំពោះការផ្លាស់ប្ដូរនេះ ពីព្រោះថាក្រុមហ៊ុន អ អិម អេ ខេមបូឌា នឹងបន្តផ្ដល់សេវាកម្មជួសជុល និងថែទាំរថយន្ដ Peugeot សម្រាប់អថិតិជនដែលកំពុងប្រើប្រាស់រថយន្ដPeugeot ។ ដូច្នេះ អតិជនទាំងអាចយករថយន្ដ Peugeot របស់ខ្លួនមកធ្វើការថែទាំ និងជួសជុលនៅអគារតាំងបង្ហាញរថយន្ដ Peugeot ដែលមានទីតាំងនៅលើផ្លូវ៦០ម៉ែត្រ មហាវិថីសម្ដេចហ៊ុន សែន កែងផ្លូវឧញ៉ាហ៊ុន នាង។

លោក Daniel Guedez ប្រធានគ្រប់គ្រង ម៉ាកយីហោ និងទីផ្សារ ប្រចាំតំបន់បានមានប្រសាសន៍ថា៖ ខ្ញុំពិតជាមានភាពរីករាយដែលក្រុមហ៊ុន RMA Cambodia និង ក្រុមហ៊ុន Stelltantis បានពង្រីកភាពជាដៃគូរពាណិជ្ជកម្មមួយកម្រិតទៀត ក្នុងការនាំយករថយន្ដម៉ាក Peugeot មកប្រទេសកម្ពុជា។ ក្រុមហ៊ុនទាំងពីរមានការប្ដេជាចិត្តខ្ពស់ក្នុងការពង្រឹងគុណភាពជូនអតិថិជន។

គឺជាការចាប់ផ្ដើមនៃការប្ដេជ្ញាចិត្តនេះ ក្រុមហ៊ុន អ អិម អេ ខេមបូឌា បានបើកទំព័រប្រវត្តិសាស្រ្តថ្មីសម្រាប់រថយន្ដដែលមានវ័យចំណាស់មួយនេះ ដោយនាំចូល រថយន្ដម៉ាក Peugeot 408 មកកាន់ទីផ្សាររថយន្ដកម្ពុជា។ រថយន្ដ Peugeot 408 គឺជាម៉ាករថយន្ដអឺរ៉ុបដែលមានការឌីស្សាញទាក់ទាញ (Allure), ផាសុខភាពនៃការបើកបរ (Emotion), និងគុណភាពខ្ពស់ (Excellence)។

រថយន្ដ Peugeot 408 គឺជារថយន្ដដំបូងគេបំផុតក្នុងត្រកូលរថយន្ដ Peugeot ដែលមានការឌីស្សាញរូបរាងថ្មីទាំងស្រុង។ ជាពិសេសនោះ ការឌីស្សាញមានលក្ខណៈរួមបញ្ចូលគ្នារវាងប្រភេទរថយន្ដ Sedan Hatchback និង SUV ដែលគេចាត់ទុកថាជា រថយន្ដស្ព័របែប Crossover ហើយរថយន្ដនេះមានរូបរាង ប្រណិត អំណាច និងមានផាសុខភាពក្នុងការបើកបរ។ ជាពិសេស ក្រុមហ៊ុន អ អិម អេ ខេមបូឌា នឹងយកចិត្តទុកដាក់លើការពង្រឹងគុណភាព ការផ្ដល់សេវាកម្មថែទាំ និងជួសជុលរថយន្ដប្រកបដោយទំនុកចិត្តខ្ពស់ជូនដល់អតិថិជនចាស់ និងអតិថិជនថ្មីគ្រប់រូប។ អតិថិជន Peugeot ទាំងអស់នឹងមានភាពងាយស្រួលជាងមុនក្នុងការស្វែងរកសេវាកម្មថែទាំ និងជួសជុលរថយន្ដ ដោយក្រុមហ៊ុន អ អិម អេ ខេមបូឌា មានយានដ្ឋានដៃគូជួសជុលរថយន្ដច្រើនកន្លែងគ្រប់ខេត្តក្រុង។









-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៤ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី