បច្ចេកវិទ្យា
ទោះបីស្ថានភាពនៃជំងឺកូវីដ-១៩ កំពុងមានការវាយលុកខ្លាំង ប៉ុន្តែរថយន្តទាំង៣ម៉ូដែលនេះ នៅតែមានទិន្នន័យលក់ដាច់ខ្ពស់
ជំងឺឆ្លងកូវីដ-១៩ បានមានផលប៉ះពាល់ជាខ្លាំងដល់សេដ្ឋកិច្ចពិភពលោក។ ឧស្សាហ៍កម្មមួយចំនួនបង្ខំចិត្តបិទទ្វារ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ។
នេះគឺជាពេលវេលាដ៏លំបាកមួយសម្រាប់គ្រប់អាជីវកម្ម ហើយវាពិតជាពិបាកណាស់ក្នុងការធ្វើឲ្យសេដ្ឋកិច្ចត្រឡប់ដូចដើមវិញ។ ទោះជាយ៉ាងណាក៏ដោយក៏នេះជាឪកាសមួយសម្រាប់អ្នកដែលមានគម្រោងចង់ទិញរថយន្តថ្មីកំឡុងពេលកូវីដ-១៩នេះ ព្រោះរថយន្តអាចជាតម្រូវការចាំបាច់ឬជួយសម្រួលដល់លោកអ្នកក្នុងស្ថានភាពបែបនេះផងដែរ។ ខាងក្រោមនេះជារថយន្ត៣ម៉ូដែល ដែលមានភាពស្រស់ស្អាតរៀងៗខ្លួនប៉ុន្តែមានតម្លៃប្រហាក់ប្រហែលគ្នា។ យើងខ្ញុំនឹងលើកយកលក្ខណៈពិសេសៗរវាងរថយន្ត MG HS, Toyota Corolla Cross និង Ford Territory។

១. រថយន្តMG HSគឺមានបណ្តោយប្រវែង4,574 mm, ទទឹងប្រវែង1,876 mm, កម្ពស់1,664 mm, ប្រវែងគម្លាតពីកង់មុខទៅកង់ក្រោយ2,720 mm និងកម្ពស់ផុតដីប្រវែង174mm។ រថយន្តMG HSបានដាក់លក់ក្នុងតម្លៃ$43,000 ដែលលោកអ្នកនឹងទទួលបានរថយន្តដ៏ប្រណីតដែលបំពាក់ដោយបច្ចេកវិទ្យាថ្មីទំនើប, ការសន្សំសំចៃ, ភាពទាន់សម័យ និង ភាពទូលាយរថយន្តរថយន្ត។ MG HSបានឌីស្សាញដោយម៉ាស៊ីនតួបូចំណុះ1.5Tផ្តល់នូវកម្លាំង148hp និងកម្លាំងបង្វិល250Nmដែលវាមានកម្លាំងខ្លាំងជាងរថយន្តFord Territory និង Toyota Corolla Cross។ ផ្នែកខាងក្នុងរថយន្តMG HSបានបំពាក់ដោយស្បែកសុទ្ធពណ៌គ្រីមនិងមានការរចនាយ៉ាងល្អឥតខ្ចោះដែលធ្វើឲ្យរថយន្តនេះកាន់តែប្រណីត។



២. រថយន្តToyota Corolla Crossមានបណ្តោយប្រវែង4,460 mm ទទឹងប្រវែង1,825 mm កម្ពស់1,620 mm។ វាមានប្រវែងគម្លាតពីកង់មុខទៅកង់ក្រោយ2,640 mm និងកម្ពស់ផុតពីដីប្រវែង165 mm។ រថយន្តToyota Corolla Crossបានដាក់លក់ក្នុងតម្លៃពិសេស$46,900 រួមនឹងការបំពាក់ដោយម៉ាស៊ីន1.8-liter ៤ស៊ីឡាំង ផ្តល់នូវកម្លាំង138hpរួមនឹងប្រអប់លេខអូតូ(CVT) ហើយជាប្រភេទប៉ុងមួយ។ រថយន្តToyota Corolla Crossវាគួរតែសាកសមសម្រាប់ការបើកបរនៅក្នុងក្រុង។

៣. រថយន្តFord Territoryមានបណ្តោយប្រវែង4,580 mm, ទទឹងប្រវែង1,936 mm, កម្ពស់ប្រវែង1,674 mm ហើយម៉ូដែលនេះ មានប្រវែងគម្លាតពីកង់មុខទៅកង់ក្រោយ2,716 mm និងកម្ពស់ផុតពីដីប្រវែង180 mm៕ រថយន្តនេះមានទំហំធំជាងរថយន្តMG HS និង Toyota Corolla Crossបន្តិច ប៉ុន្តែវាក៏មានជួរតម្លៃខ្ពស់ជាងដែរគឺ$49,900។ វាបានបំពាក់ដោយម៉ាស៊ីនEcoboost 1.5L ដែលផ្តល់នូវកម្លាំង143PS និងកម្លាំងបង្វិល225Nm ហើយវាបានរចនាជាមួយនឹងផ្នែកខាងក្នុងពណ៌ខ្មៅដែលជាពណ៌ស្រូបកម្តៅបន្តិច ប៉ុន្តែវាល្អសម្រាប់លោកអ្នកដែលមានសត្វចិញ្ចឹម ឬកូនតូចដែលវាមិនសូវជាពិបាកសម្អាត។


លោកអ្នកអាចសម្រេចចិត្តនូវប្រភេទរថយន្តដែលអ្នកចង់បាន។ វាមានន័យថាមិនមែនគ្រាន់តែម៉ាក ឬ ម៉ូដែលទេដែលអ្នកត្រូវគិត ប៉ុន្តែអ្នកក៏ត្រូវគិតពីលក្ខណៈពិសេសនៃរថយន្តនីមួយៗផងដែរ។ ប្រសិនបើអ្នកកំពុងស្វែងរករថយន្តថ្មីដែលសាកសមសម្រាប់ការងារប្រចាំថ្ងៃ និងប្រាក់ចំណូលរបស់អ្នក រថយន្ត៣ម៉ូដែលខាងលើអាចជាជម្រើសល្អសម្រាប់លោកអ្នក៕

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត