Connect with us

បច្ចេកវិទ្យា

ជំនាញបង្កើតមាតិកាលើអ៊ិនធើណេតកំពុងត្រូវប៉ាន់ខ្លាំង

បានផុស

នៅ

ស្ទើរតែគ្រប់ក្រុមហ៊ុនទាំងអស់ក្នុងសម័យ​កាលទីផ្សារ​លើអ៊ិនធើណេត ពួកគេ​ត្រូវការជំនួយក្នុងការបង្កើតមាតិកាសម្រាប់ទំព័រផលិតផល ប្លក់។ ល។

ដូច្នេះការចាប់ផ្តើមបង្កើតមាតិការ ឬក្រុមហ៊ុនសរសេរអត្ថបទអាចជាគំនិតអាជីវកម្មដែលរកប្រាក់ចំណេញបានច្រើនសម្រាប់អ្នក។

គេហទំព័រដែលមានប្រជាប្រិយភាព សម្រាប់ស្វែងរកអតិថិជនដំបូងៗ រួមមាន Remote.co, Problogger Jobs និង BloggingPro ។ល។

យើង​ក៏អាចចូលរួមក្នុងក្រុមសរសេរមាតិកានៅលើហ្វេសប៊ុក ដើម្បីផ្សព្វផ្សាយអាជីវកម្មខ្លួនឱ្យកាន់តែទូលំទូលាយផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មានវិធីសាស្ត្រជាច្រើនដែលអាចធ្វើឱ្យអតិថិជនចាប់អារម្មណ៍យើង ដូចជាផ្តល់ជូនការបង្កើនប្រសិទ្ធិភាពក្នុងការទាក់ទាញ ចេះ​ចាប់ពាក្យគន្លឹះ ឬក្រាហ្វិកផ្ទាល់ខ្លួនដែលជាផ្នែកមួយនៃសេវាកម្មមាតិកា​លើអនឡាញ។
ការសរសេរមាតិកាជាអ្វី?
ការសរសេរមាតិកាគឺជាដំណើរការនៃការធ្វើផែនការការសរសេរ កែសម្រួលមាតិកាឱ្យគេហទំព័នានា​សម្រាប់គោលបំណងទីផ្សារឌីជីថល។ សកម្មភាពនេះ អាចរាប់បញ្ចូលទាំងការសរសេរអត្ថបទប្លក់ និងអត្ថបទស្គ្រីបសម្រាប់វីដេអូ និងផតខាស់(សំឡេង)ក៏ដូចជាមាតិកាសម្រាប់វេទិកាជាក់លាក់នានាទៀត មាន ហ្វេសប៊ុក ធ្វីតធ័រ IG ។ល។

ហេតុអ្វីការសរសេរមាតិកាត្រឹមត្រូវមានសារៈសំខាន់?
នៅពេលមនុស្សភាគច្រើន ឮ“ ការសរសេរមាតិកា” ពួកគេគិតថា“ សរសេរអត្ថបទ” តែ​តាមពិតទៅ មាតិកាមានសារៈសំខាន់សម្រាប់គ្រប់ប្រភេទខុសៗគ្នារួមមាន៖

ស្គ្រីបវីដេអូ
ព្រឹត្តិប័ត្រអ៊ីម៉ែល
សុន្ទរកថាគន្លឹះ
បណ្តាញផ្សព្វផ្សាយសង្គម
ចំណងជើងផតខាស់
ចំណងជើងក្រោមរូបភាព​
អធិប្បាយ​គេហទំព័រ
ការពិពណ៌នាវីដេអូយូធ្យូប
ការសរសេរគឺជាមូលដ្ឋានគ្រឹះសម្រាប់ខ្លឹមសារ

ការអនុវត្តល្អបំផុតមួយក្នុងទីផ្សារឌីជីថលគឺពូកែសរសេរ។ អ្នកនិពន្ធ​ឬក្រុមហ៊ុននេះ ត្រូវចេះបង្កើតគ្រោង ជួយមាតិការបស់អ្នកអោយកាន់តែប្រសើរឡើងសម្រាប់ហេតុផលពីរយ៉ាង៖

ទីមួយ បង្កើនល្បឿនដំណើរការសរសេរ។

ទីពីរ នាំឱ្យមានរចនាសម្ព័ន្ធល្អប្រសើរ ហើយគ្មានគ្រោងគ្មានអ្នកណាជឿសម្តីតែមាត់របស់យើងទេ។

នេះគឺជាយុទ្ធសាស្ត្រសំខាន់ៗចំនួន ៣ ដែលគ្រោង​ការធ្វើមាតិកា​បានល្អ៖

១ សំបូរបែប​ហើយ​សប្បាយនិងរីករាយ
មិនថាអ្នកកំពុងសរសេរអំពីការបង្កើតម្ហូប ឬរថយន្តទេ ការសរសេររបស់អ្នកត្រូវការចាប់យកចំណាប់អារម្មណ៍ដោយភាពស្រស់ស្អាត និងពិរោះ ដែលស្អាតជាងក្នុងរូប ដោយប្រើពាក្យគន្លឹះ។

២ ស៊ីសង្វាក់នឹងរូប
ប្រសិនបើមាតិកាខុសឆ្ងាយពីរូបភាពដែលគាំទ្រអ្នកនឹង​បរាជ័យ។

៣ ភាសាទាន់សម័យ​តែមិនជម្លើយ

ភាសាសម្រាយៗ មិនធ្ងន់ជ្រៅ ធ្វើឱ្យ​តម្លៃអត្ថបទបាត់បង់ព្រោះស្រដៀងនិងការសរសេរលងលើបណ្តាញសង្គម។

ដោយ សុភា

ប្រភពbacklinko

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម