Connect with us

បច្ចេកវិទ្យា

google ប្រកាសទាញ​ខ្សែកាបក្រោមដីភ្ជាប់អាមេរិក​ទៅ​អាស៊ី​ប៉ាស៊ីហ្វិក​តាម​រយៈកោះ​តៃវ៉ាន់

បានផុស

នៅ

Google ប្រកាសថា គេ​ទទួលបានការយល់ព្រមពីអាមេរិក ក្នុងដំណើរការទាញ​ខ្សែកាប​ក្រោម​ដី​ភ្ជាប់​ទៅ​កាន់​កោះ​តៃវ៉ាន់​ផ្ទាល់​ហើយ។

នេះ​ជា​គម្រោង​បង្កើន​សមត្ថភាព​ជា​អតិបរមា​របស់Google នៅ​តំបន់​អាស៊ីប៉ាស៊ីហ្វិក​ក្រោម​ការ​គំាទ្រ​របស់​អាមេរិក។

ដោយ​ត្រូវ​បាន​បើកដៃ​ដោយ​ក្រសួងយុត្តិធម៌អាមេរិក ហ្គូហ្គលបាន​ចាប់​ដំណើរការ​បណ្ដាញ​ខ្សែកាបអុបទិក​កម្រិតបាតសមុទ្រជា​បណ្តោះ​អាសន្ន ភ្ជាប់​ពី​សហរដ្ឋអាមេរិកទៅអាស៊ី​តាមរយៈកោះ​តៃវ៉ាន់។

ហ្គូហ្គោល បាន​ឆ្លៀត​ធ្វើសំណើរ​នេះ​ឡើង ដោយ​អះអាង​ពី​សមត្ថភាព​របស់​ខ្លួន​ក្នុង​ការ​គ្រប់គ្រង​លើ​អុបទិក​បាន និង​ត្អូញ​អំពី​បន្ទុក​ស្វែងរក​ការងារ​បន្ថែម​ឲ្យ​​ពលរដ្ឋ​ខណៈ​វិបត្តិ​សេដ្ឋកិច្ច។
ហ្គូហ្គោលថាខ្លួនត្រូវការសមត្ថភាព​ភ្ជាប់បន្ថែម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមហ៊ុន​បានដាក់ពាក្យសុំនៅថ្ងៃទី ២ ខែមេសាដោយនិយាយថាខ្លួនត្រូវការ “បន្ទាន់” ។

សក្តានុពលនៃប្រព័ន្ធអុបទិចថ្មីនេះ អាចឈានដល់សមត្ថភាពអតិបរមានៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកក្នុងរយៈពេលត្រឹម​ ៦ ខែខាងមុខនេះ។

នាយកដ្ឋានយុត្តិធម៌ និងគាំទ្រដោយនាយកដ្ឋានសន្តិសុខនិងការពារជាតិអាមេរិក បានយល់ព្រម។

ហ្គូហ្គោល បានប្រកាសកាលពីចុងខែមីនាថា ខ្លួននឹងបញ្ឈប់ជាបណ្តោះអាសន្ននូវវីដេអូទាំងអស់នៅលើយូធ្យូបព្រោះការប្រើប្រាស់កើនឡើង។

ក្រុមហ៊ុននេះ ធ្វើប្រតិបត្តិការខ្សែកាបទាំងនៅលើដីនិងសមុទ្រក្រោមដើម្បីធានាបាននូវសេវាកម្មរហ័ស។ កាលពីឆ្នាំមុនក្រុមហ៊ុននេះបានដាក់ឱ្យដំណើរការនូវខ្សែបណ្តាញEquianoដែលជាបណ្តាញខ្សែកាបពីទ្វីបអាហ្វ្រិកឆ្ពោះទៅអឺរ៉ុប។

ប្រែសម្រួល៖ចម្រើនតារា

ចុចអាន៖អ្វីជា Pinterest? វាមានប្រយោជន៍យ៉ាងណាខ្លះ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញ​ប្រកាស​ទទួលស្គាល់ និង​បញ្ចូល​សមាជិក​ថ្មី គណបក្សប្រជាជនកម្ពុជា ឃុំរលាំងចក ស្រុកសំរោងទង

របាំត្រុដិ​
ព័ត៌មានជាតិ១០ ម៉ោង មុន

បណ្ឌិត​ ហ៊ឺ​ វីរៈ​ អញ្ជេីញ​ជា​អធិបតី​​ក្នុង​ពិធី​បេីក​វគ្គ​បង្រៀន​​របាំត្រុដិ​ និង​របាំឆៃយ៉ាំ​ នៅ​ស្រុក​កំពង់ត្រឡាច​ ខេត្ត​កំពង់ឆ្នាំង​

ស្រុកសំឡូត
ព័ត៌មានជាតិ១១ ម៉ោង មុន

ស្រុកសំឡូតមានសក្ដានុពលផ្នែកកសិកម្ម ៧៧ ភាគរយនៃកំណើនប្រជាពលរដ្ឋទូទាំងស្រុក

កម្មការិនី
ព័ត៌មានជាតិ១១ ម៉ោង មុន

កម្មការិនីក្នុងវិស័យកាត់ដេរ៖ រាជរដ្ឋាភិបាល និងក្រសួងការងារ តែងលើកកម្ពស់សិទ្ធិ ឱកាសការងារ និងអត្ថប្រយោជន៍ជាអាទិភាពដល់ស្ត្រីគ្រប់រូប

ព័ត៌មានជាតិ១២ ម៉ោង មុន

អ្នកស្រាវជ្រាវសង្គម៖ ស្រ្តីត្រូវបានលើកកម្ពស់នៅក្នុងវិស័យការងារ និងទទួលបានកិច្ចគាំពារពេញលេញ

Sokha Hotels

ព័ត៌មានពេញនិយម