ចរាចរណ៍
ប្រញាប់ចូលធ្វើការ សន្តិសុខម្នាក់បើកបរម៉ូតូបុកដើមឈើស្លាប់
កោះកុង ៖ បុរសវ័យ៥២ឆ្នាំម្នាក់ ព្រោះតែដល់ម៉ោងចូលបម្រើការងារជាសន្តិសុខនៅកាស៊ីណូ ក្បែរព្រំដែនចាំយាម បើកបរម៉ូតូលឿនពេកជ្រុលទៅបុកដើមឈើស្លាប់ខ្លួនឯងនៅនឹងកន្លែង។
លោក ជា សារិន អធិការនគរបាលស្រុកមណ្ឌលសីមា ឱ្យដឹងនៅរសៀលថ្ងៃទី២១ មេសាថា ជនរងគ្រោះឈ្មោះ ឈុន លី អាយុ៥២ឆ្នាំ មុខរបរជាកងសន្តិសុខក្រុមហ៊ុនLYP Group ទីលំនៅបច្ចុប្បន្ននៅភូមិ២ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
លោកអធិការនគរបាលស្រុកមណ្ឌលសីមា ប្រាប់ពីមូលហេតុដែលបណ្តាលឲ្យបុរសម្នាក់នេះស្លាប់នៅនឹងកន្លែង ក៏ព្រោះតែរូបគាត់ដល់ម៉ោងចូលបម្រើការងារ ទើបបើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកដើមឈើកាលពីវេលាម៉ោង៦.០០នាទីព្រឹក នៅចំនុចបណ្តោយផ្លូវមួយកន្លែងក្នុងភូមិ៣ ឃុំប៉ាក់ខ្លង។ ក្រោយធ្វើកំណត់ហេតុរួច កម្លាំងជំនាញបានប្រគល់សពទៅឲ្យក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។

លោកអធិការ ថ្លែងដែរថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍ កងកម្លាំងនគរបាលស្រុកមណ្ឌលសីមា តែងចុះអនុវត្តរឹតបន្តឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកជារៀងរាល់ព្រឹកទៅតាមគោលដៅនីមួយៗ មានទាំងការអប់រំណែនាំ និងការផាកពិន័យចំពោះបុគ្គលដែលល្មើសគោរពច្បាប់បានត្រឹមត្រូវ។

ទោះយ៉ាងណា ពលរដ្ឋ ជាពិសេសកម្មករ កម្មការិនី នៅតែបំពានមើលស្រាលអាយុជីវិតរបស់ខ្លួន ខ្លះមិនពាក់មួកសុវត្ថិភាព បើកបរហួសល្បឿនកំណត់ វ៉ាជែងគ្នាក្នុងស្ថានភាពគ្រោះថ្នាក់ និងដឹកជញ្ជូនលើសកំណត់ទម្ងន់ជាដើម៕
អត្ថបទ ៖ សិរីវឌ្ឍនៈ



-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ