Connect with us

ចរាចរណ៍

នគរបាលខេត្តព្រះសីហនុ រឹតបន្តឹងច្បាប់ចរាចរណ៍ លើអ្នកបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង តេស្តសារធាតុញៀន អ្នកបើករថយន្ត​ធុនធំ

បានផុស

នៅ

កម្លាំង​ជំនាញ នៃការិយាល័យនគរបាលចរាចរណ៍​ផ្លូវ​គោក​​ សហការ​ជាមួយ​កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​ ចុះ​រឹតបន្តឹងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក​ ត្រួតពិនិត្យ​ជាតិ​ស្រវឹង​ និង​ធ្វើ​តេស្ដ​​រក​សារធាតុ​គ្រឿងញៀន​ អ្នកបើកបរ​រថយន្ត​ធុនធំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្ដែងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ ដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ លោក នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង​ លោក​ ម៉ាង​ ស៊ីណេត​ អភិបាល​ នៃ​គណៈអភិបាលខេត្តព្រះសីហនុ​ និងការចង្អុលណែនាំជាប្រចាំរបស់​ លោកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ លោក​វរសេនីយ៍ទោ​ នី​ ចាន់ណារ៉ា​ នាយការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​ ដឹកនាំ​កម្លាំងនគរបាល​ចរាចរណ៍​ផ្លូវ​គោក​​ សហការ​ជាមួយ​កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​ ចុះ​រឹតបន្តឹងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក​ ត្រួតពិនិត្យ​ជាតិ​ស្រវឹង​ និង​ធ្វើ​តេស្ដ​​រក​សារធាតុ​គ្រឿងញៀន​ អ្នកបើកបរ​រថយន្ត​ធុនធំ​ លើផ្លូវជាតិលេខ​៤​ ចន្លោះគីឡីម៉ែត្រ​ ២២០-២២១​ ស្ថិតនៅ​សង្កាត់លេខ​១​ ក្រុង-ខេត្តព្រះសីហនុ។

ជាមួយគ្នាផងដែល កម្លាំងសមត្ថកិច្ច បានធ្វើអប់រំពន្យល់ឲ្យអ្នកបើកបរគ្រប់រូបចូលរួមគោរពច្បាប់ចរាចរណ៍ ជៀសវាងដាច់ខាតការប្រើប្រាស់សារធាតុញៀន បើកបរក្នុងស្ថានភាពស្រវឹង ជាហេតុនាំអោយមានគ្រោះចរាចរណ៍ កើតឡើងដោយជាយកថាហេតុ ក្នុងការត្រួតពិនិត្យវាស់កម្រិតជាតិស្រវឹង និងមិនអនុញ្ញាតិអោយអ្នកបើកបរ ដែលមានជាតិស្រវឹងលើសកម្រិតបន្តបើកបររថយន្ត ដោយត្រូវផ្លាស់ប្តូរអ្នកបើកបរ ដែលរួមដំណើរមកជាមួយគ្នា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម