ចរាចរណ៍
យានយន្តសរុបចំនួន៤៧៩ គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យយានយន្តនៅថ្ងៃនេះ
តាមរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១នេះ នគរបាលចរាចរណ៏ទូទាំងប្រទេស បានត្រួតពិនិត្យ និងផាកពិន័យយានយន្តសរុបចំនួន៤៧៩ គ្រឿង ដែលក្នុងនោះ មានម៉ូតូចំនួន២៨១ គ្រឿង និងរថយន្តគ្រប់ប្រភេទចំនួន១៩៨ គ្រឿង។

តាមរបាយការណ៍ដដែលបញ្ជាក់ថា ក្នុងចំណោមម៉ូតូល្មើសទាំង២៨១គ្រឿងនោះ បើកបរដោយអត់មួកសុវត្ថិភាពចំនួន២៦៥ នាក់, បើកបរល្មើសសញ្ញាចំនួន០៣ គ្រឿង,បើកបរដោយអត់ស្លាកលេខចំនួន១០ គ្រឿង និងបើកបរប្រើទូរស័ព្ទចំនួន០៣ នាក់។ ចំណែករថយន្តទាំង១៩៨ គ្រឿងនោះ មានរថយន្តតូចចំនួន១៣១ គ្រឿង និងរថយន្តធំចំនួន៦៧ គ្រឿង ហើយក្នុងចំណោមយានយន្តទាំងនោះ មានល្មើសល្បឿនចំនួន១៣ គ្រឿង, អត់មានប័ណ្ណបើកបរចំនួន០៨ នាក់, ល្មើសសញ្ញា០១គ្រឿង, អត់ខ្សែក្រវាត់ចំនួន១៣៤នាក់, លើសចំណុះចំនួន១០ គ្រឿង, ស្រវឹង០២នាក់, អត់ស្លាកលេខចំនួន១៤ គ្រឿង, បើកបរប្រើទូរសព្ទចំនួន១១ នាក់, អត់ឆៀក០២ នាក់ និងអាជីវកម្មចំនួន០៣ គ្រឿង។

ដោយឡែករយៈពេល១៣១ ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១នេះ មានយានយន្តល្មើសចំនួន៧៨៤២៦ គ្រឿង ត្រូវបានពិនិត្យ និងពិន័យ។ ក្នុងនោះ ម៉ូតូចំនួន៥៧៣៥០ គ្រឿង និងរថយន្តគ្រប់ប្រភេទចំនួន២១០៧៦ គ្រឿង ក្នុងនោះរថយន្តតូចចំនួន១៦៣៥៤ គ្រឿង និងរថយន្តធំចំនួន៤៧២២ គ្រឿង។

ទាក់ទងករណីនេះ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិបានឲ្យដឹងដែរថា សម្រាប់ថ្ងៃអង្គារ ទី១១ ខែឧសភា នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន០៧លើក ក្នុងនោះធ្វើឲ្យមនុស្សស្លាប់ចំនួន០៤ នាក់ របួសចំនួន១១ នាក់ ក្នុងនោះរបួសធ្ងន់ចំនួន០៧នាក់ ហើយករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅតាមរាជធានី ខេត្ត ចំនួន០៥។

ចំណែករយៈពេល១៣១ ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងសរុបចំនួន៩៦៥ លើក ធ្វើឲ្យមនុស្សស្លាប់ចំនួន៥៥៣ នាក់ របួសចំនួន១៣៤៨ នាក់ របួសធ្ងន់ចំនួន៧៩៤នាក់៕
ដោយ ៖ កោះកែវ


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ