ចរាចរណ៍
ស្លុតចិត្តណាស់! ស្ត្រីម្នាក់ដាច់ជើងស្តាំ និងមនុស្ស២នាក់ផ្សេងទៀត រងរបួសធ្ងន់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍
ស្វាយរៀង ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ ស្ត្រីម្នាក់ដាច់ជើងស្តាំម្ខាង ទើនៅម៉ូតូ មើលទៅគួរឲ្យរន្ធត់ចិត្ត និងមនុស្សប្រុស-ស្រី២នាក់ផ្សេងទៀតរងរបួសធ្ងន់ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង០០នាទី នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ នៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ១៣៣/១៣៤ ស្ថិតក្នុងភូមិព្រៃសម្ភ័រ ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

យោងតាមសមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុមានម៉ូតូមួយគ្រឿងម៉ាក HONDA DREAM C125 ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ស្លាកលេខស្វាយរៀង 1Q-3600 បើកបរដោយឈ្មោះ រឿន ចិត្ត ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ រស់នៅភូមិខ្នុរ ឃុំរមាំងថ្កោល ស្រុកស្វាយទាប បានធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត រងរបួសធ្ងន់សន្លប់(ពាក់មួកសុវត្ថិភាព)។
ប្រភពបានបន្តទៀតថា លុះមកដល់កន្លែងកើតហេតុខាងលើ បានជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀត ម៉ាក HONDA DREAM ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1HC-7762 ចំពីចំហៀងខាងស្តាំ ក្នុងទិសបញ្ច្រាស់ទិសគ្នាពីកើតទៅលិច បើកបរឈ្មោះ សោម សាម៉ុន ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិព្រៃបឹង ឃុំម៉ឺនជ័យ ស្រុករំដួល ខេត្តស្វាយរៀង រងរបួសធ្ងន់ (ដាច់ជើងខាងស្តាំ) មិនពាក់មួកសុវត្ថិភាព និងអ្នករួមដំណើរម្នាក់ឈ្មោះ ឌុល យ៉ាទី ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិទួលទ្រា ឃុំជ្រុងពពេល ស្រុករំដួល រងរបួសធ្ងន់ (មិនពាក់មួកសុវត្ថិភាព)។

ចំពោះករណីនេះដែរ អ្នករងរបួសបានបញ្ជូលទៅព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង រីឯមធ្យោបាយទាំងពីរគ្រឿងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយទាប ដើម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕
ដោយ ៖ ភក្ដី


-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
សន្តិសុខសង្គម៤ ម៉ោង ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ