Connect with us

ចរាចរណ៍

ស្លាប់​រហូត​៥​នាក់ ក្នុងករណី​គ្រោះថ្នាក់​ចរាចរ​ណ៏​នៅ​ថ្ងៃ​ចន្ទ​នេះ​

បានផុស

នៅ

​តាម​របាយការណ៍​រប​ស់​អគ្គ​ស្នងការ​នគរ​បាល​ជាតិ​បាន​ឲ្យ​ដឹង​ថា សម្រាប់​ថ្ងៃ​ច័ន្ទ ទី​១៧ ខែឧសភា ឆ្នាំ​២០២១ នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន​០៩ លើក ក្នុង​នោះ​ស្លាប់​ចំនួន​០៥ នាក់ របួស​ចំនួន​១៦ នាក់ ក្នុងនោះ​របួសធ្ងន់​ចំនួន​០៧ នាក់ ដែល​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​នៅតាម​រាជធានី ខេត្ត ចំនួន​០៦​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំណែក​រយៈពេល​១៣៧​ថ្ងៃ ដោយ​គិត​ចាប់ពី​ថ្ងៃទី​០១ ខែមករា ដល់​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០២១​នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០០៤​លើក ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​៥៧៥ នាក់ របួស​ចំនួន​១៤៤១​នាក់ របួសធ្ងន់​ចំនួន​៨២៨ នាក់​។

លោក​ឧ​ត្ត​ម​សេនី​យ៍​ឯក ឆាយ គឹម​ខឿន អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​បាន​ឲ្យ​ដឹង​ដែរ​ថា រយៈពេល​១៣៧​ថ្ងៃ​នេះ​ដែរ មាន​យានយន្ត​ល្មើស​ចំនួន​៨០៦៩០​គ្រឿង ត្រូវ​បាន​ពិនិត្យ និង​ពិន័យ ក្នុងនោះ ម៉ូតូ​ចំនួន​៥៨៧៥៨ គ្រឿង និង​រថយន្ត​គ្រប់​ប្រភេទ​ចំនួន​២១៩៣២ គ្រឿង ក្នុងនោះ​រថយន្ត​តូច​ចំនួន​១៦៩៥៣ គ្រឿង និង​រថយន្ត​ធំ​ចំនួន​៤៩៧៩ គ្រឿង​។

លោក​ឧ​ត្ត​ម​សេនី​យ៏​ឯក ឆាយ គឹម​ខឿន បាន​ឲ្យ​ដឹង​ទៀតថា សម្រាប់​ថ្ងៃទី​១៧ ខែឧសភា នេះដែរ នគរបាល​ចរាចរ​ណ៍​ទូទាំងប្រទេស​បាន​ត្រួតពិនិត្យ និង​ផាកពិន័យ​យានយន្ត​សរុប​ចំនួន​៤២៧ គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន​២៧១ គ្រឿង និង​រថយន្ត​គ្រប់​ប្រភេទ​ចំនួន​១៥៦ គ្រឿង​។

​ក្នុងចំណោម​ម៉ូតូ​ល្មើស​ទាំង​២៧១ គ្រឿង​នោះ បើកបរ​ដោយ​អត់​មួកសុវត្ថិភាព​ចំនួន​២៣៩ នាក់​, បើកបរ​ល្មើស​សញ្ញា​ចំនួន​៣១ គ្រឿង​, បើកបរ​ដោយ​អត់​ស្លាក​លេខ​ចំនួន​០១ គ្រឿង​។

​ចំណែក​រថយន្ត​ទាំង​១៥៦ គ្រឿង​នោះ មាន​រថយន្ត​តូច​ចំនួន​១១៥ គ្រឿង និង​រថយន្ត​ធំ​ចំនួន​៤១ គ្រឿង ហើយ​ក្នុងចំណោម​យានយន្ត​ទាំងនោះ មាន​ល្មើស​ល្បឿន​ចំនួន​៣០ គ្រឿង​, អត់​មាន​ប័ណ្ណបើកបរ​ចំនួន​០៤ នាក់​, ល្មើ​សញ្ញា​ចំនួន​០៤ គ្រឿង​, បើកបរ​អត់​ដាក់​ខ្សែក្រវ៉ាត់​ចំនួន​៩០ នាក់​, លើស​ចំណុះ​ចំនួន​០១ គ្រឿង​, ស្រវឹង​០៤ នាក់​, អត់​ស្លាក​លេខ​ចំនួន​១៥ គ្រឿង និង​បើកបរ​ប្រើ​ទូរ​សព្ទ​ចំនួន​០៥​នាក់​, ឆៀក​០១ នាក់ និង​អាជីវកម្ម​០២ គ្រឿង​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន

សន្តិសុខសង្គម៦ ម៉ោង មុន

ថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ចាត់វិធានការលើព្រះសង្ឃមួយអង្គក្រោយបែកធ្លាយវីដេអូអង្គុយសារសងជាមួយនារីម្នាក់

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អាមេរិក បញ្ជាក់​ថា​នឹង​មិនប្រគល់​អាវុធ​នុយក្លេអ៊ែរឲ្យ​ទៅ​អ៊ុយក្រែនវិញ​ទេ

ជីវិតកម្សាន្ដ៣ ម៉ោង មុន

Jonathan អ្នកដឹកនាំសម្ដែងបានកែរប្លង់មួយចំនួន នឹងធ្វើការបកស្រាយ បីចំណុចធំក្នុងMVបទ”សែកមន្ត”

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ភ្ញាក់ផ្អើលជាថ្មី! ក្រុមហ៊ូធី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង វាយប្រហារអ៊ីស្រាអែល

Sokha Hotels

ព័ត៌មានពេញនិយម