ចរាចរណ៍
ម៉ូតូព្រលះគ្នាទាំងព្រលឹម បណ្តាលឲ្យស្ត្រីលក់កាហ្វេម្នាក់ស្លាប់ភ្លាមៗ
ស្ត្រីម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈពេលដែលជិះម៉ូតូ ដឹកកាហ្វេឆ្លងផ្លូវ ក៏ត្រូវម៉ូតូធន់ធំ (ស្ព័រ) បើកយ៉ាងលឿនបុកពាក់កណ្ដាលម៉ូតូពេញទំហឹងពីវេលាម៉ោង ០៦និង ៣០នាទីព្រឹកថ្ងៃទី ២០ខែឧសភា ឆ្នាំ ២០២១ចំណុចខាងមុខច្រកចូល ក្រសួងព័ត៌មាន ស្ថិតនៅតាមបណ្ដោយផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ជនរងគ្រោះដែលស្លាប់នោះឈ្មោះ ទ្រី ស្រីលីន ភេទស្រី អាយុ២៥ឆ្នាំ មិនរបរលក់កាហ្វេ ស្នាក់នៅផ្ទះជួលម្តុំឫស្សីកែវ។ ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា ជារៀងរាល់ថ្ងៃគេឃើញ ស្ត្រីរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកហុងដាស្កុបពីពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1GQ-2244 បានដឹកកាហ្វេឲ្យភ្ញៀវ ដែលកុម្ម៉ង់តាមរយៈប្រព័ន្ធទូរសព្ទ នៅម្តុំមន្ទីរពេទ្យជប៉ុន ដោយបានធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុនីវង្ស បានឆ្លងផ្លូវព្រះមុនីវង្ស ដោយខ្វះការប្រុងប្រយ័ត្ន បានពាក់កណ្តាលផ្លូវក៏ស្រាប់តែមាន បុរសម្នាក់ដែលបើកម៉ូតូធន់ធំ (ស្ព័រ) មួយគ្រឿង ម៉ាក់ កាវ៉ាសាគី Z1000 ពណ៌បៃតង ពាក់ស្លាកលេខ ភ្នំពេញ 1HW-0909 ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុនីវង្ស ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន ដោយខ្វះការប្រុងប្រយ័ត្ន និងបានបើកបុកម៉ូតូស្កុបពី ពាក់កណ្ដាលម៉ូតូពេញទំហឹង បណ្ដាលឲ្យស្ត្រីអ្នកលក់កាហ្វេ បោកក្បាល និង ថ្នល់ស្លាប់ភ្លាមៗតែម្តង។ ចំណែកបុរសម្ចាស់ម៉ូតូធន់ធំ រងរបួសស្រាលត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅប៉ុស្តិ៍នគរបាលវត្តភ្នំ។



ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចជំនាញ បានចុះនៅទីតាំងកើតហេតុយើងបានធ្វើការវាស់វែងយកម៉ូតូទាំងពីរគ្រឿង ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការដោះស្រាយនៅពេលក្រោយ។ ចំណែកសពស្ត្រីរងគ្រោះ ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ ម៉ោង ៥ ទៀបភ្លឺថ្ងៃនេះខេត្តតាកែវបិទភូមិចំនួន៤ ព្រោះផ្ទុះកូវីដ១៩ពាក់ព័ន្ធច្រើនគ្នា

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ