Connect with us

ចរាចរណ៍

រថយន្តដឹកមាន់ បើក​បំពានភ្លើងស្តុបទៅបុកម៉ូតូ រួចបន្តបុក​រថយន្ត VIGO ចុងក្រោយ​ព្រលះផ្ទះពលរដ្ឋបន្ថែម១ខ្នង

បានផុស

នៅ

ខេត្តបាត់ដំបង÷ រថយន្តដឹកទំនិញ១គ្រឿង បើកបរក្នុងល្បឿនលឿនបម្រុង​ឆ្លងកាត់ភ្លើងស្តុប ដោយបំពានក៏ជ្រុលបុកម៉ូតូ១គ្រឿង បណ្តាលឲ្យបេុីងនិងជ្រុលបន្តទៅបុកផ្ទះពលរដ្ឋ១ខ្នងទៀតបណ្តាលឲ្យខូចខាតយ៉ាងដំណំ។

សមត្ថកិច្ចឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះកើតឡើងនៅវេលាម៉ោងជាង៣:០០នាទីរសៀលថ្ងៃទី២៤ខែឧសភាឆ្នាំ២០២១ត្រង់ចំណុចភ្លើងស្តុបបាណន់ ក្នុងសង្កាត់វត្តគរក្រុងបាត់ដំបងខេត្តបាត់ដំបង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមការរៀបរាប់ពីសាក្សីនៅចំណុចកើតហេតុបាននិយាយថា មុនកើតហេតុគេបានឃើញរថយន្តបង្កដែលមានដឹកមាន់ផងបើកបរយ៉ាងលឿនដូចហោះក្នុងទិសដៅពីលិចមកកើតលុះដល់ទីតាំងកើតហេតុបានបុកស្ត្រីម្នាក់ជិះម៉ូតូប៉ើងរួចបានទៅបុករថយន្តតូច១គ្រឿងទៀតដែលធ្វើដំណើរកាត់ទទឹងពីជើងទៅត្បូងមិនតែប៉ុន្តែចុងក្រោយបានបង្កើនល្បឿន​បម្រុង​បើកគេច ក៏បានរ៉េចង្កួតទៅបុកចូលផ្ទះរបស់ប្រជាពលរដ្ឋ១ខ្នងថែមទៀត ទើបរថយន្តទៅមុខលែងរួចតែម្តង។

សមត្ថកិច្ចបន្តថា រថយន្តបង្កម៉ាកហ៉ីយ៉ាន់ដាយពណ៌សពាក់ស្លាកលេខភព៣E.២២៦៤ អ្នកបើកបរក្រោយពេលកើតហេតុ បានបើកទ្វារថយន្តហក់ចុះដាក់មេផាយបាត់ស្រមោលតែម្តង។ ចំណែកភាគីខាងរថយន្តម៉ាកVIGOពណ៌ស្ករពាក់ស្លាកលេខភព២L.៩៥៤៤ បើកបរដោយស្ត្រីឈ្មោះយឹម.សារឿនអាយុ៤១ឆ្នាំ រស់នៅក្នុងឃុំឈើទាលស្រុកបាណន់ខេត្តបាត់ដំបង និងស្ត្រីម្នាក់ទៀតម្ចាស់ម៉ូតូសេរី២០១៧ មិនស្គាល់ឈ្មោះរងរបួសធ្ងន់។

ករណីខាងលើក្រោយកើតហេតុភ្លាមៗ សមត្ថកិច្ចជំនាញនៃអធិការស្រុកបានចុះទៅវាស់វែងធ្វើកំណត់ហេតុនិងនាំយកវត្ថុតាងពាក់ព័ន្ធទាំងអស់ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ខេត្តរងចាំភាគីបង្កចូលដោះស្រាយនៅពេលក្រោយ

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម