Connect with us

ចរាចរណ៍

រថយន្ត​កុងតឺន័រ ទៅ​បុក​រថយន្ត​ដឹកទំនិញ​ធុន​ធំ ធ្វើ​ឲ្យ​រេ​ចង្កូត​ចូល​ផ្ទះ​លក់​បាយ ​

បានផុស

នៅ

គ្រោះថ្នាក់​ចរាចរណ៍​មួយ​ ដែល​បង្ក​ដោយ​រថយន្ត​កុង​តឺន័រ បើកបរ​ខ្វះ​ការប្រុងប្រយ័ត្ន មិន​ប្រកាន់​ស្តាំ បាន​រ៉េ​ចង្កូត​ទៅ​បុក​រថយន្ត​ធុន​ធំ​ហ៊ីយាន់​ដា​យ​(​វេ​អង​) ដឹកទំនិញ​បណ្តាល​ឲ្យ​ចូល​ផ្ទះ​លក់​បាយ​មួយកន្លែង តែ​សំណាងល្អ ម្ចាស់ផ្ទះ​គ្រាន់តែ​រង​របួស​ស្រាល​ប៉ុណ្ណោះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ករណី​គ្រោះថ្នាក់​ចរាចរណ៍​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៥:០០​នាទី​ព្រឹក នៅ​ថ្ងៃទី​​២៦ ខែឧសភា ឆ្នាំ​២០២១ នៅ​លើ​ផ្លូវជាតិ​លេខ​១ ចន្លោះ​គីឡូម៉ែត្រ 104.105 ស្ថិត​ក្នុង​ភូមិ​ធ្លក ឃុំ​ក្រោលគោ ស្រុក​ស្វាយជ្រំ ខេត្ត​ស្វាយរៀង​។

យោងតាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​កុងតឺន័រ​១​គ្រឿង ពណ៌​ខៀវ ពាក់​ស្លាក​លេខ​ភ្នំពេញ 3E -5705 ធ្វើដំណើរ​ពី​ទិសដៅ​ពី​កើ​តទៅ​លិច​យ៉ាង​លឿន លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ ក៏​រេច​ង្កូ​ចមក​ខាងស្តាំ​បុក​រថយន្ត​ធុន​ធំ ហ៊ីយាន់​ដា​យ (​វេ​អង​) ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 3A-7439 ធ្វើដំណើរ​ពី​ទិសដៅ​ពី​លិច​ទៅ​កើត​បញ្ច្រាស​ទិស​គ្នា បណ្តាល​ឲ្យ​រថយន្ត​វេ​អង​រេ​ចង្កូត​ចូល​ផ្ទះ​លក់​បាយ​មួយ​កន្លែង​ ខ្ទេច​អីវ៉ាន់​លក់ដូរ តែ​សំណាងល្អ​មិន​បង្ក​គ្រោះ​ដល់​ជីវិត​នោះ​ទេ គ្រាន់តែ​ម្ចាស់ផ្ទះ​លក់​បាយ​រង​របួស​ស្រាល​ប៉ុណ្ណេះ ហើយ​រថយន្ត​កុងតឺន័រ​មិនទាន់​អស់​ល្បឿន​បន្ត​ទៅ​បុក​តូប​លក់ដូរ​គេ​ទុកចោល​មួយទៀត ទើប​រថយន្ត​អស់​ល្បឿន​ទៅមុខ​លែងរួច​។​

សមត្ថកិច្ច​បន្តទៀតថា ជនរងគ្រោះ​មានឈ្មោះ អន សី​យុន នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ រីឯ​អ្នកបើកបរ​រថយន្ត​ទាំង​២​ក្រោយពី​បង្កហេតុ​រួច​បាន​ចុះ​ពី​រថយន្ត​រត់គេចខ្លួន​បាត់ស្រមោល​ឈឹង បន្សល់ទុក​រថយន្ត​នៅ​កន្លែងកើតហេតុ​ហើយ​សមត្ថកិច្ច​យក​រថយន្ត​មក​រក្សាទុក​ដើម្បី​រង់ចាំ​ដោះស្រាយ​គ្នា​ពេល​ក្រោយ​៕​

អត្ថបទ៖ ភក្ដី

សូមចុចអាន៖ ​រថយន្តដឹកមាន់ បើក​បំពានភ្លើងស្តុបទៅបុកម៉ូតូ រួចបន្តបុក​រថយន្ត VIGO ចុងក្រោយ​ព្រលះផ្ទះពលរដ្ឋបន្ថែម១ខ្នង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

ឆ្នេរ​ប្រណិត​ដំបូង​គេ​នៅ​ខេត្ត​កែប ​ប្រកាស​​បើក​ការដ្ឋាន​សាងសង់​ គ្រោង​ប្រើប្រាស់​ពេល​ពីរ​ឆ្នាំ​បញ្ចប់​​គម្រោង​អភិវឌ្ឍ

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃណែនាំឱ្យអាជ្ញាធររាជធានី ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ និងរៀបចំសណ្តាប់ធ្នាប់សាធារណៈ

ព័ត៌មានជាតិ៨ ម៉ោង មុន

សហជីព​គាំទ្រវិធានការ​របស់ក្រសួងការងារ​ ក្នុងការពង្រឹងការធ្វើអធិការកិច្ចតាមរោងចក្រ សហគ្រាស ដើម្បីធានាការផ្តល់អត្ថប្រយោជន៍ពេញលេញដល់កម្មករនិយោជិត

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថាន៖ គុណភាពខ្យល់នៅកម្ពុជាល្អ មិនប៉ះពាល់សុខភាព ខណៈប្រទេសជិតខាងមានជាតិពុលខ្លាំង

សេចក្ដីជូនដំណឹង៩ ម៉ោង មុន

ឥឡូវនេះ ប្រជាជនកម្ពុជាអាចធ្វើដំណើរកម្សាន្តដ៏រីករាយនៅទីក្រុងឌូបៃជាមួយ Emirates

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

មួយថ្ងៃផឹកភេសជ្ជៈប៉ូវកម្លាំង៣ទៅ៤ដប បុរសចិនវ័យ៣០ឆ្នាំ កើតជំងឺរលាកសន្លាក់ហ្គោដធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ត្រាំ៖ អាមេរិក​នឹង​ដាក់​ទណ្ឌកម្ម​រុស្ស៊ី​បន្ថែម​ទៀត បើ ពូទីន មិន​ព្រម​ចូល​តុចរចា​សន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម