ចរាចរណ៍
រថយន្តកាមរីបើកឆ្លងផ្លូវដែកត្រូវរថភ្លើងបុករងការខូចខាតតែមិនមានរបួសដល់មនុស្ស
រថយន្តកាមរីគូទស្វិតមួយគ្រឿងបើកឆ្លងកាត់ផ្លូវដែកខណៈកំពុងស្ទះទៅមុខលែងរួចត្រូវរថភ្លើងបុកបណ្តាលឱ្យរងការខូចខាតយ៉ាងដំណំតែមិនរងរបួសដល់មនុស្ស។
ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២និង៣៥នាទីរសៀល ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ភូមិសាមគ្គី ក្នុងសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថាមុនពេលកើតហេតុគេបានឃើញរថយន្តកាមរីគូទស្វិត ពណ៌ស បានបើកមកដល់ចំណុចកើតហេតុក៏បានឆ្លងកាត់ផ្លូវដែកស្របពេលចរាចរណ៍កំពុងកកស្ទះស្រាប់តែរថភ្លើង បើកមកដល់ ក៏ជ្រុលបុកពេញទំហឹងតែម្តងបណ្តាលឱ្យរងការខូចខាតផ្នែកខាងក្រោយប៉ុន្តែមិនមានមនុស្សរងរបួស។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់ទីតាំងកន្លែងកើត ដោយភាគីទាំងសងខាងមិនចង់វែងឆ្ងាយទើបសម្រេចបញ្ចប់រឿងនៅកន្លែងកើតហេតុដោយគ្មានសំណង និងជួសជុលរៀងៗខ្លួន៕

ដោយ៖សុខា

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានជាតិ១៩ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍១ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ