ចរាចរណ៍
រថយន្តដឹកកម្មករ រ៉េចង្កូតទៅបុកដើមឈើទាំងព្រឹក បណ្ដាលឱ្យរងរបួសមនុស្សជាច្រើននាក់
គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងទាំងព្រឹកម៉ោង៦ មានរថយន្តម៉ាកហ៊ីយ៉ាន់ដាយ បានរ៉េចង្កូតទៅបុកដើមឈើ ដែលបណ្ដាលឲ្យកម្មករ កម្មការិនីរោងចក្ររងរបួសជាច្រើននាក់ នៅចំណុចភូមិច្បារច្រុះ ឃុំក្រាំងចេក ស្រុកឧដុង្គ។
នៅព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១វេលាម៉ោង០៦ព្រឹក នៅលើផ្លូវលំ ត្រង់ចំណុចភូមិច្បារច្រុះ ឃុំក្រាំងចេក ស្រុកឧដុង្គ បង្កឡើងរថយន្តដឹកកម្មករ១គ្រឿង ( មិនដឹងចំនួនអ្នកជិះលើរថយន្ដ ..) ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស គ្មានស្លាកលេខ បើកបរដោយឈ្មោះ ថុល ឆៃ ភេទប្រុស អាយុ២២ឆ្នាំ នៅភូមិត្បែង ឃុំរុងរឿង ស្រុកថ្ពង ដោយធ្វើដំណើរពីទិសខាងជើងទៅទិសខាងត្បូង លុះដល់ចំណុចខាងលើបានរ៉េចង្កូតទៅបុកដើមឈើ មូលហេតុនៅមិនទាន់ដឹង។
ព័ត៌មានបឋមនៅពេលនេះ តាមការបញ្ជាក់ពីកម្លាំងនគរបាលក្រោយទទួលបានព័ត៌មាន ជំនាញបានចុះទៅកាន់គោលដៅនិងបានជួយសង្គ្រោះបន្ទាន់ ក្នុងនោះ កម្មករ កម្មការិនី រងរបួសមានចំនួន ២១នាក់ ស្រី ០៩ នាក់ ក្នុងនោះរបួសធ្ងន់ចំនួន ០៦ នាក់ស្រី កម្លាំងនគរបាលកំពុងបន្តជួយជនរងគ្រោះផ្សេងទៀត។ បច្ចុប្បន្នជនរងគ្រោះ បានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យឯកជន និងមន្ទីរពេទ្យបង្អែកស្រុកឧដុង្គ៕
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ
សូមចុចអាន៖ បុរសម្នាក់ជិះម៉ូតូរេចង្កូតដួល ត្រូវរថយន្តទៅពីក្រោយកិនស្លាប់ភ្លាមៗ
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់