ចរាចរណ៍
រថយន្តក្រឡុកស៊ីម៉ងត៍ បើកកិនអ្នកជិះកង់ម្នាក់បណ្តាលឲ្យស្លាប់ភ្លាមៗ នៅភូមិស្វាយដង្គំ
មនុស្សម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ដោយសាររថយន្តក្រឡុកស៊ីម៉ងត៍បើកលឿនដូចហោះមកកិនចំពីលើ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏សែនរន្ធត់បានកើតឡើងនៅវេលាម៉ោង០៩:០០នាទីព្រឹក នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១។
បង្កឡើងដោយរថយន្ដក្រឡុកស៊ីម៉ងត៍ បើកកិនអ្នកជិះកង់ បណ្ដាលឲ្យស្លាប់ភ្លាមៗ ត្រង់ចំណុចផ្លូវបំបែកលូទឹកស្អុយ ស្ថិតក្នុងភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។ មន្ត្រីប៉ូលិសចរាចរណ៍បានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ឈ្មោះ ប៉ៅ ជុំ ភេទស្រី អាយុ៥៧ឆ្នាំ មុខរបរ អ្នកលាងចាន រស់នៅភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប(ជាស្ត្រីមេម៉ាយកូន០៤)។
រីឯជនបង្កពុំស្គាល់អត្តសញ្ញាណ បើកបររថយន្ដក្រឡុកស៊ីម៉ងត៍ម៉ាក ISUZU ពណ៌ស ពាក់ស្លាកលេខ សៀមរាប 5A:0065 (រត់គេចខ្លួនបាត់)។ បច្ចុប្បន្នសពជនរងគ្រោះ ត្រូវបានកូនៗដឹកយកទៅធ្វើបុណ្យតាមប្រពៃណី នៅវត្ដស្វាយដង្គំ។ ចំណែកឯរថយន្ដបង្ក និងកង់ជនរងគ្រោះ ត្រូវបាននគរបាលចរាចរណ៍ យកទៅរក្សាទុកនៅស្នងការនគរបាលខេត្តសៀមរាប រង់ចាំជនបង្កចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់៕
អត្ថបទ៖ គឿនវេត
សូមចុចអាន៖ រថយន្តដឹកកម្មករ រ៉េចង្កូតទៅបុកដើមឈើទាំងព្រឹក បណ្ដាលឱ្យរងរបួសមនុស្សជាច្រើននាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ចរាចរណ៍២៣ ម៉ោង ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ