ចរាចរណ៍
ក្នុងថ្ងៃតែមួយមានករណីគ្រោះថ្នាក់ចរាចរណ៍ពីរផ្សេងគ្នានៅស្រុកព្រះនេត្រព្រះ ស្លាប់មនុស្ស២នាក់
លោកវរសេនីយ៍ឯក មាស ប្ញទ្ធី អធិការនគរបាលស្រុកព្រះនេត្រព្រះបានឲ្យដឹងថា ករណីទី១បានកើតឡើងនៅវេលាម៉ោង៧និង២០នាទីយប់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ នៅចំណុច លើកំណាត់ផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិរហាល ឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដោយម៉ូតូបុកជាមួយគោយន្តពេញទំហឹងបណ្តាលឲ្យស្លាប់១នាក់ និងរងរបួសធ្ងន់១នាក់ ។

លោកវរសេនីយ៍ឯកបានបញ្ជាក់ថា អ្នកបើកគោយន្តកន្ត្រៃ ឈ្មោះ ផាត ប៊ុននី ភេទប្រុសអាយុ៤៣ឆ្នាំ រស់នៅភូមិរហាល ឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បើកពីកើតទៅលិចលុះបើក មកដល់ចំណុចកើតហេតុបានបត់ឆ្លងផ្លូវទៅខាងឆ្វេងដៃ ដើម្បីប្តូរទិស ស្របពេលនោះមានម៉ូតូម៉ាក ហុងដាឌ្រីម C125 ពណ៍ខ្មៅសេរីឆ្នាំ២០២០ ពាក់ផ្លាកលេខ បន្ទាយមានជ័យ 1V-7980 បើកដោយឈ្មោះ រស់ សាវង្ស ភេទប្រុសអាយុ៥៣ឆ្នាំ រស់នៅភូមិជើងវត្ត ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ សង្ស័យស្រវឹង និងមានអ្នករួមដំណើរ ឈ្មោះ ហួត ស្រួចភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅភូមិប៉ោយស្វាយ ឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បានបុកគោយន្តកន្ត្រៃពេញទំហឹងកណ្ដាលឲ្យគោយន្តឲ្យក្រឡាប់ អ្នកបើកម៉ូតូរងរបួសធ្ងន់ ក្រោយមកបានស្លាប់នៅមន្ទីរពេទ្យបង្អែកខេត្ត មិត្តភាពកម្ពុជា-ជប៉ុន នៅស្រុកមង្គលបូរី និងអ្នករួមដំណើររងរបួសធ្ងន់។

លោកបានបញ្ជាក់ឲ្យដឹងបន្តថា មូលហេតុបណ្តាលមកពីអ្នកបើកគោយន្តប្តូរគន្លងខ្វះការប្រុងប្រយ័ត្ន ចំណែកអ្នកបើកម៉ូតូមានល្បឿនលឿន សង្ស័យមានជាតិស្រវឹង។
ករណីទី២កើតឡើងនៅផ្លូវជាតិលេខ៦ ចម្ងាយ៥០ម៉ែត្រខាងកើតប៉ុស្តិ៍រដ្ឋបាល ឃុំរហាល ស្ថិតក្នុងភូមិរហាល ឃុំរហាល ស្រុកព្រះនេត្រព្រះ រវាងរថយន្តបុកជាមួយគោយន្តកន្ត្រៃ នៅវេលាម៉ោង៣ទាបភ្លឺ ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ បណ្តាលឲ្យស្លាប់១នាក់ នៅមន្ទីរពេទ្យ ។

លោកវរសេនីយ៍ឯក មាស ប្ញទ្ធី អធិការនរបាលស្រុកព្រះនេត្រព្រះ បានឲ្យដឹងថា មុនពេលកើតហេតុរថយន្តម៉ាកHINO ពណ៌ ស ពាក់ផ្លាកលេខ ភ្នំពេញ3B-8905 អ្នកបើករត់បាត់បើកពីកើតទៅលិចមកដល់ចំណុចកើតហេតុ បានបើកទៅបុកគោយន្តកន្ត្រៃដែលកំពុងបើកស្របទិសគ្នានៅពីមុខ បុកគោយន្តកន្ត្រៃពីក្រោយពេញទំហឹង បណ្តាលឲ្យឈ្មោះ ម៉ោញ មេន ភេទប្រុសអាយុ២៣ឆ្នាំ នៅភូមិថ្មី ឃុំផ្កាឈូក ស្រុកអង្គរជុំ ខេត្តសៀមរាប រងរបួសធ្ងន់ ក្រោយមកបានស្លាប់នៅមន្ទីរពេទ្យបង្អែកខេត្ត មិត្តភាព កម្ពុជា ជប៉ុន នៅស្រុកមង្គលបូរី ។

លោកបានបន្តថា មូលហេតុបណ្តាលមកពីអ្នកបើករថយន្តមានល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ។រថយន្តនិងគោយន្តកន្ត្រៃកម្លាំងជំនាញ បានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រះនេត្រព្រះ ដើម្បីរងចាំធ្វើការដោះស្រាយ នៅពេលក្រោយ ចំណែកសពជនរងគ្រោះទាំអស់ត្រូវបានក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ ៖ វ៉ាន់ ណាង

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?