Connect with us

ចរាចរណ៍

​គោយន្ត​កន្ត្រៃ​បុក​​ម៉ូតូ​ រថយន្តបុក​ និង​គោយន្ត​កន្ត្រៃ​២​កន្លែង​ផ្សេងគ្នា​ទៀត បណ្តាល​ឲ្យ​ស្លាប់​២​នាក់​ក្នុង​ថ្ងៃ​តែ​មួយ

បានផុស

នៅ

បន្ទាយមានជ័យ ៖ ក្នុងស្រុក​ព្រះ​នេ​ត្រះ​មាន​គោយន្ត​កន្ត្រៃ​បុក​និង​ម៉ូតូ រថយន្តបុក​និង​គោយន្ត​កន្ត្រៃ​២​កន្លែង​ផ្សេងគ្នា​បណ្តាល​ឲ្យ​ស្លាប់​២​នាក់​ក្នុង​ថ្ងៃ​តែ​១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​វរសេនីយ៍ឯក មាស ប្ញ​ទ្ធី អធិការ​នគរបាល​ស្រុក​ព្រះនេត្រព្រះ បាន​ឲ្យ​ដឹងថា ​កន្លែង​ទី​១​នៅវេលា​ម៉ោង​៧​និង​២០​នាទី​យប់​ថ្ងៃទី​២ ខែមិថុនា ឆ្នាំ​២០២១ នៅ​ចំណុច លើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ស្ថិតក្នុង​ភូមិ​រហាល ឃុំ​រហាល ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដោយ​ម៉ូតូ​បុក​ជាមួយ​គោយន្ត​ពេញទំហឹង​បណ្តាល​ឲ្យ​ស្លាប់​ម្នាក់​និង​រងរបួស​ធ្ងន់​ម្នាក់។

លោក​វរសេនីយ៍​ឯកមាស ប្ញ​ទ្ធី បាន​បញ្ជាក់​ថា ​អ្នក​បើក​គោយន្ត​កន្ត្រៃ ឈ្មោះ ផាត ប៊ុន​នី ភេទ​ប្រុស​អាយុ​៤៣​ឆ្នាំ រស់នៅ​ភូមិ​រហាល ឃុំ​រហាល ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បើក​ពី​កើ​តទៅ​លិច​លុះ​បើក មកដល់​ចំណុច​កើតហេតុ​ខាងលើ​បាន​បត់​ឆ្លងផ្លូវ​ទៅខាង​ឆ្វេង​ដៃ ដើម្បី​ប្តូរ​ទិស ស្របពេលនោះ​មាន​ម៉ូតូ​ម៉ាក ហុងដា​ទ្រី​ម C125 ពណ៌ខ្មៅ​ស៊េរី​ឆ្នាំ​២០២០​ពាក់​ផ្លាកលេខ បន្ទាយមានជ័យ 1V-7980 បើក​ដោយ​ឈ្មោះ រស់ សាវង្ស​ ភេទ​ប្រុស ​អាយុ៥៣​ឆ្នាំ ​រស់នៅ​ភូមិ ជើងវត្ត ឃុំ​ព្រះនេត្រព្រះ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ សង្ស័យ​ស្រវឹង​និង​មាន​អ្នក​រួម​ដំណើរ ឈ្មោះ ហួត ស្រួច​ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ រស់នៅ​ភូមិ​ប៉ោយ​ស្វាយ ឃុំ​រហាល ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បើក​ពី​លិចទៅ​កើត​បាន​បុក​ចំ​និង​គោយន្ត​កន្ត្រៃ​ពេញទំហឹង​កណ្ដាល​​ឲ្យ​គោយន្ត​ឲ្យ​ក្រ​ឡប់ អ្នក​បើក​ម៉ូតូ​រង​របួស​ធ្ងន់ ក្រោយមក​បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត មិត្តភាព​កម្ពុជា​-​ជប៉ុន នៅ​ស្រុក​មង្គល​បូរី និង​អ្នករួមដំណើរ​រងរបួស​ធ្ងន់​។​លោក​បានបញ្ជាក់​ឲ្យ​ដឹង​បន្តថា មូលហេតុ​បណ្តាលមកពី អ្នកបើក​គោយន្ត​ប្តូរ​គន្លង​ខ្វះ​ការប្រុងប្រយ័ត្ន ចំណែក​អ្នកបើក​ម៉ូតូ​មាន​ល្បឿន​លឿន សង្ស័យ​មាន​ជាតិ​ស្រវឹង​។ កន្លែង​១​ទៀត​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ចម្ងាយ​៥០​ម៉ែត្រ​ខាងកើត​ប៉ុស្តិ៍​រដ្ឋបាល ឃុំ​រហាល​ស្ថិតក្នុង​ភូមិ​រហាល ឃុំ​រហាល ស្រុក​ព្រះនេត្រព្រះ រវាង​រថយន្តបុក​ជាមួយ​គោយន្ត​កន្ត្រៃ នៅវេលា​ម៉ោង​៣​ទៀបភ្លឺ ថ្ងៃទី ២​ខែមិថុនា ឆ្នាំ​២០២១ បណ្តាល​ឲ្យ​ស្លាប់​ម្នាក់ នៅ​មន្ទីរពេទ្យ។

លោក​វរសេនីយ៍ឯក មាស ប្ញ​ទ្ធី អធិការ​ន​របាល​ស្រុក​ព្រះនេត្រព្រះ បាន​ឲ្យ​ដឹងថា ​មុន​ពេល​កើតហេតុ​នោះ​រថយន្ត​ម៉ាក​HINO ​ពណ៌​ស​ ពាក់​ផ្លាកលេខ ភ្នំពេញ​3B-8905​ អ្នក​បើក​រត់​បាត់​បើក​ពី​កើ​តទៅ​លិច​មកដល់​ចំណុច​កើតហេតុ​បាន​បើក​ទៅ​បុក​និង​គោយន្ត​កន្ត្រៃ​ដែល​កំពុង​បើក​ស្រប​ទិស​គ្នា​នៅ​ពីមុខ​បុក​គោយន្ត​កន្ត្រៃ​ពីក្រោយ​ពេញទំហឹង បណ្តាល​ឲ្យ​ឈ្មោះ​ម៉ោញ មេន ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ នៅ​ភូមិ​ថ្មី ឃុំ​ផ្កាឈូក ស្រុក​អង្គរជុំ ខេត្តសៀមរាប រង​របួស​ធ្ងន់ ក្រោយមក​បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត មិត្តភាព កម្ពុជា ជប៉ុន នៅ​ស្រុក​មង្គល​បូរី។

គេ​ដឹង​ថា ​អ្នក​បើករថយន្ត ឈ្មោះ​ជឿន វាសនា ភេទ​ប្រុស​ អាយុ​ប្រហែល២៩​ឆ្នាំ នៅ​ខេត្តកំពង់ចាម រត់​គេច​ខ្លួន​បាត់។ ​លោក​បាន​បន្ត​ថា ​មូលហេតុ បណ្តាល​មក​ពី​អ្នក​បើករថយន្ត​មាន​ល្បឿន​លឿន​ខ្វះ​ការប្រុងប្រយ័ត្ន។​ រថយន្ត​និង គោយន្ត​កន្ត្រៃ​កម្លាំង​ជំនាញ បាន​យក​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រះនេត្រព្រះ ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ នៅពេល​ក្រោយ ចំណែក​សព​ជនរងគ្រោះ​ទាំ​អស់​ត្រូវ​បាន​ក្រុម​គ្រួសារ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

ដោយ ៖ វ៉ាន់ ណា​ង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣១ នាទីutes មុន

Duterte ត្រូវរាយការណ៍ថា បាន​ចាប់​បញ្ជូន​ទៅ​តុលាការ​ឡាអេ ខណៈប្រជាជន​ក្នុង​ប្រទេស​ផ្តើម​តវ៉ា​ទ្រង់ទ្រាយធំ​

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រី​ការបរទេស​អ៊ុយក្រែន​និង​អាមេរិក​កំពុងចរចា​​និង​អះអាងថា មានការរីកចម្រើន​ទៅមុខ​​

សន្តិសុខសង្គម២ ម៉ោង មុន

ប្រទះ​ឃើញ​សាកសព​បុរស​ម្នាក់ កប់​ក្រោម​ដើម​ត្នោត ក្នុង​ដី​វាលស្រែ

ព័ត៌មានជាតិ២ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌ​ឫស្សីកែវ នឹង​ចាត់​វិធានការ​រដ្ឋបាល​ បើ​ម្ចាស់​អាជីវកម្ម​ដាយ​ត្រី​ខុសច្បាប់​មិនរុះ​រើ​ និងសហការ

ព័ត៌មានជាតិ៤ ម៉ោង មុន

ស្អែក ក្រសួងយុត្តិធម៌ នឹងចាប់ផ្ដើមបូកសរុបលទ្ធផលការងារវិស័យយុត្តិធម៌ឆ្នាំចាស់ និងដាក់ទិសដៅការងារឆ្នាំថ្មី

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ 

សន្តិសុខសង្គម២៤ ម៉ោង មុន

ឆ្លង​ចរន្តអគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​៣ខ្នង ​នៅខណ្ឌ​ដង្កោ​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

មន្ត្រីអាមេរិកមួយចំនួន ចាប់ផ្តើមស្តាយក្រោយ ដែលបោះឆ្នោតឲ្យលោក ត្រាំ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

អតីត​ប្រធានាធិបតី​ហ្វីលីពីន លោក Duterte ត្រូវ​​បាន​ចាប់​ខ្លួន ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ

Sokha Hotels

ព័ត៌មានពេញនិយម