Connect with us

ចរាចរណ៍

សង្ស័យស្រវឹងស្រា បុរសជនជាតិចិន​បើករថយន្ត​ធ្លាក់ចូល​ច្រាំងទន្លេ​ក្រោម​ស្ពាន​ជ្រោយចង្វារ​​

បានផុស

នៅ

បុរស​ជនជាតិ​ចិន​ម្នាក់​បើ​ក​រថយន្ត​ក្នុង​ល្បឿន​លឿន​សង្ស័យ​ស្រវឹង​រេ​ចង្កូត​ធ្លាក់​ចូល​ច្រាំងទន្លេ​ក្រោម​ស្ពាន​ជ្រោយចង្វារ សំណាងល្អ​មិន​ធ្លាក់​ដល់​ទឹក ​និង​មិន​របួស​ដល់​មនុស្ស​។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​២និង​២០នាទី​រំលងអាធ្រាត្រ ឈានចូល​ថ្ងៃទី​៧ ខែ​មិថុនា​ ឆ្នាំ២០២១ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​បេតុង សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ម៉ាក​តូយ៉ូតា​ព្រូស ពណ៌​ផ្ទៃមេឃ ​ពាក់​ស្លាក​លេខ​ភ្នំពេញ 2AP-4985 បើកបរ​ដោយ​បុរស​ជន​ជាតិ​ចិន​ម្នាក់ ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​បេតុង ក្នុងទិសដៅ​ពី​កើតមក​លិច ក្នុង​ល្បឿន​លឿន​ មិន​ប្រយ័ត្ន បាន​រេ​ចង្កូត​ធ្លាក់​ចូល​ច្រាំងទន្លេ ចំណុច​ក្រោម​ស្ពាន​ជ្រោយចង្វារ សំណាងមិន​ធ្លាក់​ដល់​ទឹក​និង​មិន​រងរបួស​ដល់​មនុស្ស​។

បន្ទាប់ពី​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋាន បាន​ចុះ​មកដល់កន្លែងកើតហេតុ ​ដោយ​ពិនិត្យ​ជុំវិញ​កន្លែង​កើតហេតុមិន​ប៉ះពាល់​ដល់​ទ្រព្យសម្បត្តិ​រដ្ឋ ក៏​ឲ្យ​ម្ចាស់​ស្ទូច​រថយន្ត​យកទៅ​ជួសជុល​ដោយ​ខ្លួនឯង​៕​

អត្ថបទ ៖ សុខា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ នាទីutes មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ១ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ២ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

ព័ត៌មានជាតិ២ ម៉ោង មុន

លើកទី១ក្នុងឆ្នាំថ្មី សម្ដេចធិបតី បំពេញទស្សនកិច្ចនៅហ្វីលីពីន ដើម្បីផ្ដល់សន្ទុះទំនាក់ទំនងប្រទេសទាំងពីរ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ ណែនាំកម្មវិធី App ស្វែងរកការងារនៅបរទេសដោយទំនុកចិត្តខ្ពស់ និងសុវត្ថិភាព

Sokha Hotels

ព័ត៌មានពេញនិយម