Connect with us

ចរាចរណ៍

រថយន្ត​ដាច់​ហ្វ្រាំង បុក​រះ​រថយន្ត ម៉ូតូ និង បុក​ចូល​ផ្ទះ​ពលរដ្ឋ​អស់​ជា​ច្រើន​ខ្នង

បានផុស

នៅ

រថយន្តធុន​ធំ​បើក​ក្នុង​ល្បឿន​លឿន​ដាច់​ហ្វ្រាំង​រេច​ង្កូ​ច​បុក​រះ​រថយន្ត ម៉ូតូ​២​គ្រឿង ផ្ទះ​ប្រជាពលរដ្ឋ និង​តូប​លក់​ឥ​វ៉ាន់ បណ្តាល​ឲ្យ​រង​ការ​ខូច​ខាត់​សម្ភារៈ​យ៉ាងច្រើន ​កាលពីវេលា​ម៉ោង៦​និង​២០​នាទី​ល្ងាច​ថ្ងៃទី​៧ ខែមិថុនា ឆ្នាំ២០២១ នៅ​ចំណុច​ចន្លោះ​បង្គោលគីឡូម៉ែត្រ ១៩-២០ នៅលើ​ផ្លូវ​លេខ​៥៨ ស្ថិតនៅភូមិ​ជោគជ័យ ឃុំអូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នគរបាល​មូលដ្ឋាន​បាន​ប្រាប់​ឲ្យ​ដឹងថា មុនពេល​កើត​ហេតុ​ មាន​រថយន្ដ​ធុន​ធំ​១​គ្រឿង​ម៉ាក់ ហ៊ីយ៉ាន​ដាយ ពាក់​ស្លាក​លេខ​ កំពង់ចាម 3A-9059​បើកបរដោយឈ្មោះ ឃុន ប៊ុននីប្រុស ភេទ​ប្រុស អាយុ​២៨​ឆ្នាំ នៅ​ភូមិ​ពោ​ចាន់​ដាំ ឃុំ​ស្វាយ​សន្ធោ ស្រុក​ព្រៃវែង ខេត្ដ​ព្រៃវែង​ បើក​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន លុះ​មកដល់​ចំណុចកើតហេតុ រថយន្ដបាន​ដាច់​ហ្វ្រាំង​ក៏រេ​ចង្កូត​ទៅបុក​រថយន្ដ​ម៉ាក​កា​ម៉ា​រី​សេរី​ចាស់​ស្លាក​លេខ​ ត7863 ភ ព​2 ច្រាសទិស​គ្នា​ អ្នកបើក​មានឈ្មោះ អូន ហ៊ុ​ច ភេទ​ប្រុស អាយុ​៣២​ឆ្នាំ នៅ​ភូមិ​ជោគជ័យ ឃុំ​អូរ​បី​ជាន់ ស្រុក​អូជ្រៅ ខូចខាត​១​ចំហៀង​ខាងឆ្វេង និងបន្តទៅ​បុក​រៀន​ដាក់​ដប​សាំង រួច​បុក​ម៉ូតូ​ម៉ា​កវេ​វ​១១០​ ពណ៌​ខ្មៅ ឈប់​ចាក់​សាំង​ពាក់​ស្លាក​លេខ​កំពង់ចាម 1E 7253 មាន​ម្ចាស់​ឈ្មោះ សួន សឿង ភេទ​ប្រុស អាយុ​៦៥​ឆ្នាំ នៅ​ភូមិ​ជោគជ័យ ឃុំ​អូរ​បី​ជាន់ ស្រុកអូរជ្រៅ និង​ម៉ូតូ​មួយគ្រឿង​ទៀត​ម៉ាក​ដ្រី​ម​125 សេរី​ឆ្នាំ​២០១៩​ពាក់ស្លាក​លេខ បន្ទាយមានជ័យ1T 6649 ឈប់​ទុក​មុខផ្ទះ និង​បាន​បន្ត​បុក​ផ្ទះ​ពលរដ្ឋ រង​ខូចខាត​ធ្ងន់ម្ចាស់​ឈ្មោះ ឃុន ខុម ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ នៅ​ភូមិ​ជោគជ័យ ឃុំ​អូរ​បី​ជាន់ និង​ផ្ទះ​ឈ្មោះ ទេព សុ​ខុម ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ខូចខាត​អស់​ឈើ និង​ស័ង្កសី​បន្តិចបន្តួច តូប​លក់​ទូរទស្សន៍​ម្ចាស់​ឈ្មោះ ស៊ុម វាសនា ភេទ ប្រុស​អាយុ២៧​ឆ្នាំ​នៅ​ភូមិ​ជោគជ័យ ឃុំ​អូរ​បី​ជាន់ ខូចខាត​ធ្ងន់​ទាំង​សម្ភារៈ និង​តូប​កាត់សក់​ម្ចាស់​ឈ្មោះ គយ សេងហួ ភេទ​ប្រុសអាយុ​២៥​ឆ្នាំ នៅ​ភូមិ​បា​លិ​លេ​យ្យ​២ ក្រុង​ប៉ោយប៉ែត។

ក្រោយពី​កើ​ត​ហេតុ​ម្ចាស់​រថយន្ត​បង្ក បាន​ចុះ​ពី​រថយន្ត​គេចខ្លួន​បាត់ស្រមោល។ ​ចំពោះ​វត្ថុតាង​ទាំងអស់ ក្រោយពី​ធ្វើ​ការវាស់វែង​រួច ត្រូវបាន​សមត្ថកិច្ចរ​ក្សា​ទុក​នៅ​អធិការនគរបាល​ស្រុក និង​កំពុង​ស្រាវជ្រាវ​រក​ម្ចាស់​រថយន្ត​បង្កដើ​ម្បី​យកមក​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕

អត្ថបទ ៖ វ៉ាន់ ណា​ង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

ឆ្នេរ​ប្រណិត​ដំបូង​គេ​នៅ​ខេត្ត​កែប ​ប្រកាស​​បើក​ការដ្ឋាន​សាងសង់​ គ្រោង​ប្រើប្រាស់​ពេល​ពីរ​ឆ្នាំ​បញ្ចប់​​គម្រោង​អភិវឌ្ឍ

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃណែនាំឱ្យអាជ្ញាធររាជធានី ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ និងរៀបចំសណ្តាប់ធ្នាប់សាធារណៈ

ព័ត៌មានជាតិ៨ ម៉ោង មុន

សហជីព​គាំទ្រវិធានការ​របស់ក្រសួងការងារ​ ក្នុងការពង្រឹងការធ្វើអធិការកិច្ចតាមរោងចក្រ សហគ្រាស ដើម្បីធានាការផ្តល់អត្ថប្រយោជន៍ពេញលេញដល់កម្មករនិយោជិត

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថាន៖ គុណភាពខ្យល់នៅកម្ពុជាល្អ មិនប៉ះពាល់សុខភាព ខណៈប្រទេសជិតខាងមានជាតិពុលខ្លាំង

សេចក្ដីជូនដំណឹង៩ ម៉ោង មុន

ឥឡូវនេះ ប្រជាជនកម្ពុជាអាចធ្វើដំណើរកម្សាន្តដ៏រីករាយនៅទីក្រុងឌូបៃជាមួយ Emirates

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

មួយថ្ងៃផឹកភេសជ្ជៈប៉ូវកម្លាំង៣ទៅ៤ដប បុរសចិនវ័យ៣០ឆ្នាំ កើតជំងឺរលាកសន្លាក់ហ្គោដធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ត្រាំ ចេញបញ្ជាដាក់ទោសប្រហារជីវិត អ្នកណាសម្លាប់មន្ត្រី និងជនអន្តោប្រវេសន៍ដែលប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម

Sokha Hotels

ព័ត៌មានពេញនិយម