ចរាចរណ៍
ភេទទីបីម្នាក់ បើករថយន្ត បោះពួយលឿនជ្រុលទៅបុកចំណតរថយន្តក្រុង និងបង្គោលភ្លើងស្តុប ខូចខាតយ៉ាងដំណំ
បុរសភេទទីបីម្នាក់ សង្ស័យស្រវឹងស្រាបើករថយន្តកាមរីមួយបោះពួយលឿនដូចហោះ ជ្រុលចង្កូតបុកចំណតរថយន្តក្រុងនិងបោកបង្គោលភ្លើងស្តុបបណ្តាលឱ្យធ្លាក់ភ្លើងស្តុបរាយពេញផ្លូវ និងចំណត់រថយន្តក្រុងខូចខាតស្ទើរទាំងស្រុង ឯរថយន្តរងការខូចខាតយ៉ាងដំណំ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០១និង ២០ នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចស្តុបព្រៃជីសាក់ តាមបណ្ដោយផ្លូវសហព័ន្ធរុស្សី ភូមិព្រៃជីសាក់ ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។


តាមប្រភពពីប្រជាពលរដ្ឋឃើញហេតុការណ៍នេះ បានឱ្យដឹងថាមុនកើតហេតុគេឃើញបុរសភេទទីបី ម្នាក់សង្ស័យស្រវឹងស្រានឹងខូចចិត្ត ដោយនៅក្នុងរថយន្តសុទ្ធតែកំប៉ុងស្រាជាច្រើនកំប៉ុង និងបើករថយន្ត camryមួយគ្រឿងពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ2AX-5549ធ្វើដំណើរតាមបណ្ដោយផ្លូវតាកន ឆ្លងមកផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីជើងទៅត្បូងឆ្ពុះទៅទិសខាងកើត លឿនដូចហោះ លុះដល់ចំណុចកើតហេតុខាងលើបួងចង្កូតបត់មិនទាន់ជ្រុលទៅបុករថយន្តក្រុងពេញទំហឹងបណ្ដាលឱ្យខូចខាតស្ទើរទាំងស្រុងចំណែករថយន្តបានបោកផ្ទប់នឹងបង្គោលភ្លើងស្តុបធ្លាក់ស្តុបរាយពេញផ្លូវ ចំណែករថយន្តខូចខាតយ៉ាងដំណំ។ ចំណែកអ្នកបើកបររថយន្តបានគេចខ្លួនចេញពីកន្លែងកើតហេតុបាត់។



ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយគ្នាតាមផ្លូវច្បាប់៕
អត្ថបទ៖ សុខា
សូមចុចអាន៖ រថយន្តដាច់ហ្វ្រាំង បុករះរថយន្ត ម៉ូតូ និង បុកចូលផ្ទះពលរដ្ឋអស់ជាច្រើនខ្នង

-
សន្តិសុខសង្គម៤ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ