ចរាចរណ៍
បើកលឿនមិនប្រយ័ត្ន រេចង្កូតបុកផ្ទប់ឃឿនថ្មទាំងកំរោល
រថយន្តកាមរីហាយប្រ៊ីតមួយគ្រឿង បើកលឿនមិនប្រយ័ត្នជ្រុលរេចចង្កូតបុកឃឿនថ្ម បណ្តាលឲ្យរងការខូចខាតរថយន្តយ៉ាងដំណំ បង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង២៣និង០០នាទីយប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ ស្ថិតតាមបណ្តោយផ្លូវព្រះមុន្នីវង្ស ចំណុចច្រមុះជ្រូកក្បាលថ្នល់ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។រថយន្តបង្កម៉ាក កាមរីហាយប្រ៊ីតខាងលើ មានពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2F-6118 ។

យោងតាមប្រភពព័ត៌មានឲ្យដឹងថា នៅមុនពេលកើតហេតុ រថយន្តខាងលើបើកបរដោយបុរស់ម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុន្នីវង្ស ក្នុងទិសដៅពីលិចទៅកើត ឆ្ពោះសំដៅឡើងទៅច្រមុះជ្រូកក្បាលថ្នល់ ក្នុងល្បឿនលឿន។ ខណៈដល់ចំណុចកើតហេតុ មិនដឹងថារថយន្តជួបនឹងឧបសគ្គអ្វីស្រាប់តែរេចង្កូតបុកផ្ទប់ឃឿនថ្ម ចំណុចច្រមុះជ្រូកទាំងកំរោលតែម្តង បណ្តាលឲ្យផ្នែកខាងមុខ នៃរថយន្តត្រូវរងការខូចខាតធ្ងន់ធ្ងរ។ ចំណែកឃឿនថ្ម ត្រូវបែករងការខូចខាតអស់មួយចំនួនផងដែរ ។

ភ្លាមៗ បន្ទាប់ពីកើតហេតុ បុរសជាអ្នកបើករថយន្តបង្ក បានបើកទ្វាររត់គេចចេញពីកន្លែងកើតហេតុ បាត់។ ដោយឡែករថយន្ត ត្រូវបានកម្លាំងសមត្ថកិច្ចមូលដ្ឋាន សហការជាមួយជំនាញ ចុះវាស់វែង អូសយកទៅរក្សាទុក នៅការិយាល័យនគរបាលចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយទៅតាមផ្លូវច្បាប់នៅពេលក្រោយ៕
អត្ថបទ ៖ លីហេង



-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២២ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ