Connect with us

ចរាចរណ៍

រថយន្ដFUSOបើកបុករថយន្ដកាមរីបាឡែនកៀបជាប់មនុស្ស៥នាក់

បានផុស

នៅ

មនុស្សម្នាក់បាន​ស្លាប់ និង៤​នាក់ទៀតត្រូវ​កៀប​ជាប់​ក្នុង​រថយន្ត ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រវៀង​រថយន្ដកាមរី​បា​ឡែ​ន​មួយគ្រឿង​ ត្រូវ​រថយន្ត​ប្រភេទ​ដឹកទំនិញ​ធុន​យក្ស​បុក​ចំ​ពី​ចំហៀង​ពេញទំហឹង កាលពី​វេលា​ម៉ោង​១១និង២០នាទី​យប់​ ថ្ងៃទី​១៦ ខែ​មិថុនា ឆ្នាំ២០២១​នៅ​ចំណុច​ស្តុប ណតប្រីត តាមបណ្ដោយផ្លូវ២០០៤ កែង​ផ្លូវណតប្រីត ក្នុង​សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។

រថយន្ត​បង្ក ម៉ាក​FUSO​ ក្បាល​ពណ៌​ក្រហម​ ពាក់​ស្លាក​លេខ​ព្រះសីហនុ​3A-2426 ។ ដោយឡែក​រថយន្ត​រង​គ្រោះម៉ាកកាមរី​បា​ឡែ​ន​ ពណ៌​ស្ករ​ ពាក់​ស្លាក​លេខ​ភ្នំពេញ 2AA-8975 មានគ្នា៥នាក់ ជា​លក្ខណៈ​គ្រួសារ ស្លាប់ម្នាក់​ និង​របួសធ្ងន់​ស្រាល​មិន​ស្គាល់​អត្តសញ្ញាណ​នោះទេ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម​ប្រភពព័ត៌មានឲ្យដឹងថា នៅមុន​កើតហេតុ រថយន្ត​រងគ្រោះមាន​សមាជិក​៥​នាក់ បូក​ទាំង​តៃកុង ( លក្ខណៈ​គ្រួសារ ) បើកបរ​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​២០០៤ ក្នុងទិសដៅ​ពី​លិចទៅ​កើត ខណៈ​ដល់​ចំណុចកើតហេតុ ជា​ចំណុចស្តុប​បំបែក​ជា​៤​នោះ ស្រាប់តែ​រថយន្ត​បង្ក ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​ណត​ប្រីត ក្នុងទិសដៅ​ពីជើង​ទៅ​ត្បូង ក្នុង​ល្បឿន​លឿន ដោយ​មិនបាន​បង្អង់​ល្បឿន ក៏​ជ្រុល​បុក​រថយន្ត​រងគ្រោះ​ទាំង​កំរោល បណ្តាលឲ្យស្ត្រី​ចំណាក់​ម្នាក់ ( អង្គុយ​នៅ​កាប៊ីន​មុខ​ផ្នែក​ខាងស្តាំ ) ត្រូវ​កៀប​ស្លាប់​ក្នុង​រថយន្ត និង​៤​នាក់​ផ្សេងទៀត ​កៀប​ជាប់​ដូចគ្នា រងរបួស​ធ្ងន់​ស្រាល ។

បន្ទាប់ពី​កើតហេតុ កម្លាំងសមត្ថកិច្ច និង​ពលរដ្ឋ​អ្នកដំណើរ​ដែល​បានឃើញ​ហេតុការណ៍បាន​ជួយ​អន្តរាគមន៍ យក​មនុស្ស​ដែលជាប់​ក្នុង​រថយន្តចេញមក​ខាងក្រៅ ដើម្បី​យកទៅ​សង្គ្រោះ​ផងដែរ ។ ក្រោយ​ការយក​មនុស្ស​ចេញពី​រថយន្ត​បាន​ហើយ​នោះ ពួកគេត្រូវ​បានដឹក​តាម​រថយន្ត​សង្គ្រោះ​យក​ទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ ។

យ៉ាងណាមិញ ក្រោយ​កើតហេតុ សមត្ថកិច្ច​ជំនាញ​ចុះ​អន្តរាគមន៍​ធ្វើការ​វាស់វែង​អូស​យក​រថយន្ត​ទាំង​២​គ្រឿង ទៅ​រក្សាទុកនៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ រងចាំ​ដោះស្រាយ​ទៅតាម​ផ្លូវច្បាប់​នៅពេល​ក្រោយ ។ ក្នុងនោះ ព្រូរថយន្ត​២​នាក់ ក៏ត្រូវបាន​ឃាត់​ទៅជា​មួយ​ផងដែរ ខណៈ​តៃកុងរថយន្ដបង្កបាន​រត់​គេចខ្លួនបាត់​ស្រមោល៕​

អត្ថបទ ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ នាទីute មុន

ហេតុការណ៍បំផ្ទុះ​គ្រាប់បែក​អត្តឃាត​​កក្រើក​ឡើង​ជាថ្មី​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​

ព័ត៌មានជាតិ៧ នាទីutes មុន

មន្ត្រីជាន់ខ្ពស់ លើកទឹកចិត្តសមាជិក ប.ស.ស មានជំងឺស្រាលៗ ទៅពិគ្រោះនៅពេទ្យឯកជន ឬ មណ្ឌលសុខភាព កាត់បន្ថយការកកស្ទះ

ព័ត៌មានជាតិ៩ នាទីutes មុន

លោក ស សុខា អំពាវនាវរួមគ្នាអភិរក្សប្រាសាទបុរាណបន្ទាយឆ្មា ដែលជាសម្បត្តិជាតិដ៏មានតម្លៃ

ព័ត៌មានអន្ដរជាតិ១៣ នាទីutes មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រៀម​ខ្លួនប្រគល់​ទឹក​ដី​ដូរ​យក​សន្តិភាពហើយ

SME ចិន
ព័ត៌មានអន្ដរជាតិ១៥ នាទីutes មុន

ចិនពង្រឹងការគាំទ្រដល់ SMEs ដើម្បីពង្រីកខ្លួនទៅក្រៅប្រទេស

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

សន្តិសុខសង្គម១ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ត្រឹម​២០ថ្ងៃ​សោះ លោកត្រាំ​ចេញ​បទ​បញ្ជាប្រតិបត្តិ​​​លើស​ប្រធានា​ធិបតី​មុន​ៗ​ «ហៅ​មិនឮ»​​

Sokha Hotels

ព័ត៌មានពេញនិយម