ចរាចរណ៍
រថយន្តដឹកដីបើកបញ្ច្រាសផ្លូវ ត្រូវបុរសម្នាក់ជិះម៉ូតូប៉ះដៃចង្កូត ខ្ទាតទៅបុករថយន្តស្ទូចចតស្ងៀមបណ្ដាលឲ្យបោកក្បាលស្លាប់ភ្លាមៗ
ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូប៉ះដៃចង្កូតជាមួយរថយន្តបែនដឹកដីដែលបើកបញ្ច្រាសផ្លូវហើយបានខ្ទាតទៅបុករថយន្តស្ទូចចតស្ងៀមបោកក្បាលស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ៥ និង៣០នាទីល្ងាច ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ៥០ម៉ែត្រ ក្នុងភូមិបាគួ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ វី វាសនា ភេទប្រុស អាយុ៣២ឆ្នាំមុខរបរជាងភ្លើង ស្នាក់នៅភូមិស្ពានថ្ម សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូម៉ាកduke ធុនធំ ពណ៌សលាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1CZ-0003 ធ្វើដំណើរតាមបណ្ដោយផ្លូវ៥០ម៉ែត្រ ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន គ្រានោះក៏មានរថយន្តបែនដឹកដីមួយគ្រឿងមិនចាំស្លាកលេខធ្វើដំណើរបញ្ច្រាសផ្លូវ ធ្វើឲ្យជនរងគ្រោះគេចប៉ះដៃចង្កូត ដួលអូសជិត២០ម៉ែត្រ ទៅបុករថយន្តស្ទូចកំពុងចតស្ងៀម នៅចិញ្ចើមផ្លូវ បណ្ដាលឲ្យបោកក្បាលនិងរថយន្តស្លាប់យ៉ាងអាណោចអាធ័មក្រោមរថយន្ត។ ចំណែករថយន្តបែនដឹកដីបានបន្តដំណើរទៅមុខគេចបាត់ស្រមោល។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់នឹងសហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌដង្កោ ធ្វើការវាស់វែងយករថយន្តស្ទូចនិងម៉ូតូជនរងគ្រោះទៅរក្សាទុករង់ចាំដោះស្រាយពេលក្រោយ។ រីឯសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ ៖ សុខា


-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង