ចរាចរណ៍
Breaking News៖ រថយន្តកុងតឺន័រ២គ្រឿងបុកគ្នាស្លាប់អ្នកបើកបរម្នាក់
គ្រោះថ្នាក់ចរាចររវាងរថយន្តកុងតឺន័រ២គ្រឿងបុកគ្នាបណ្ដាលឱ្យ តៃកុងម្នាក់ស្លាប់បាត់បង់ជីវិត ស្ថិតនៅបណ្ដោយផ្លូវជាតិលេខ៤ ស្ថិតក្នុង ភូមិបឹងត្រាច ឃុំចំការហ្លួង ស្រុកកំពង់សិសា ខេត្តព្រះសីហនុ នៅម៉ោង ៦៖៣៥ នាទី ព្រឹកថ្ងៃទី ១៨ ខែមិថុនានេះ។
ក្រោយកើតហេតុភ្លាមគេឃើញកម្លាំងសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុដើម្បីការពារនិងជួយសម្រួលចរាចរណ៌។

សមត្ថកិច្ចបានឲ្យដឹងថាករណីនេះបានកើតឡើង រវាង រថយន្តផ្ទុកកុងទីន័រក្បាលពណ៌សលាយបៃតង និងរថយន្តផ្ទុកកុងទីន័រ ពណ៌ស ក្នុងទិសដៅពីបញ្ច្រាសទិសគ្នា។
បុរសរងគ្រោះដែលស្លាប់ឈ្មោះ លី រ៉ាវី អាយុ ៣៣ឆ្នំា មានទីលំនៅ ឃុំជីរោទ៍ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ស្លាប់នៅនឹងកន្លែង ហេីយអ្នករួមដំណេីរក្នុងរថយន្តHINO ចំនួន ២នាក់រងរបួសមានឈ្មោះ ១-ឆាយ ឡែន ភេទស្រី អាយុ៣៥ឆ្នំា មានទីលំនៅខេត្តព្រៃវែង រងរបួសស្រាល ត្រូវជាប្រពន្ធអ្នកបេីកបរខាងលេី។ ២-ឯល សុខហេង ភេទប្រុស អាយុ ១៦ឆ្នំា មានទីលំនៅខេត្តព្រៃវែង រងរបួសស្រាល។ អ្នករងរបួសទាំងពីរត្រូវបានបញ្ចូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល។
បច្ចុប្បន្នកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថស្នាក់ការសន្តិសុខ៤០២សហការជាមួយកម្លាំងអធិការនគរបាលស្រុកកំពង់សិលា បានការពារនៅទីតាំងកើតហេតុ និងរៀបចំសណ្តាប់ធ្នាប់សម្រួលចរាចរណ៍ឱ្យអ្នកដំណើរឆ្លងកាត់៕

អត្ថបទ៖ ស៊ុយ ចាន់ធា

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត