ចរាចរណ៍
រថយន្តស៊េរីទំនើបម៉ាក Rolls Royce បេីកបុកមនុស្សរបួសធ្ងន់៤នាក់ ហេីយបេីកចូលភូមិគ្រឹះបាត់
មនុស្សប្រុស-ស្រីចំនួន៤នាក់បានរងរបួសធ្ងន់និងស្រាល ដោយសារតែត្រូវរថយន្តស៊េរីទំនើបម៉ាក Rolls Royce បើកបុកម៉ូតូទំហឹងរបួសហើយរថយន្តបង្កបើករត់ទៅចូលភូមិគ្រឹះបាត់។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះកេីតឡេីងនៅវេលាម៉ោង១២ និង១៥ នាទីយប់ ឈានចូលថ្ងៃទី២៣ ខែមិថុនា ឆ្នា២០២១ ត្រង់ចំណុចស្តុប ប៉េកាសេ តាមបណ្ដោយមហាវិថីព្រះមុនីវង្ស កែងផ្លូវព្រះអង្គឌួង សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មាន នៅកន្លែងកើតហេតុ បានឲដឹងថា រថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក Rolls Royce ពណ៌ស មិនចាំស្លាក់លេខ ធ្ធ្វើដំណើរតាមបណ្ដោយមហាវិថី ព្រះមុនីវង្ស ទិសដៅពីត្បូងទៅជើង ដោយល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានបុរស នារី ចំនួន៤នាក់បើកបរម៉ូតូមួយគ្រឿងម៉ាក HONDA DREAM ស៊េរី ឆ្នាំ២០១៥ ពណ៌ ខ្មៅ ស្លាកលេខ 1CT- 6477 ធ្វើដំណើរ តាមបណ្ដោយ សហព័ន្ធ រុស្ស៊ី ទិសដៅ ពីលិចទៅកើត បើកឆ្លងស្តុប P KC ដល់ពាក់កណ្តាលក៏ត្រូវបានរថយន្ត ម៉ាក Rolls Royce បុកចំពាក់កណ្តាលម៉ូតូពេញទំហឹងខ្ទាតមនុស្សចេញពីម៉ូតូ បណ្តាល ឲ្យ បុរស ម្នាក់ និង នារី ចំនួន ៣នាក់រងរបួសធ្ងន់ និង និងម៉ូតូរងការខូចខាតផងដែរ ភ្លាមៗ នោះ រថយន្តបង្កក៏បន្តបន្ថែមល្បឿនបើករត់គេចខ្លួនចេញពីកន្លែងកើតហេតុបាត់តែម្ដង។

ដោយភ្លាមៗ កម្លាំងសម្ថកិច្ចខណ្ឌដូនពេញចេញធ្វើការអន្តរាគម៍រួចបន្ត ររាយការណ៍ទៅសមត្ថកិច្ចជំនាញ ផ្នែក ចរាចរណ៍ ចុះមកធ្វើការ ត្រួតពិនិត្យ ផងដែរ ។ ក្រោយ ពេល កើតហេតុ កម្លាំងនគរបាលខណ្ឌដូនពេញ សហការជាមួយកម្លាំងនគរបាលខណ្ឌជ្រោយចង្វារ តាមរកឃេីញហេីយរថយន្ត នៅក្នុងភូមិគ្រឹះមួយកន្លែងផ្ទះលេខ២៨២ ផ្លូវកែវចិន្តា ក្នុងសង្កាត់ជ្រោយចង្វារ តែសមត្ថកិច្ចកំពុងរងចាំគោលការណ៍ពីថ្នាក់លេី ដេីម្បីយកអ្នកបេីកបរ និងរថយន្តមកដោះស្រាយតាមនីតិវិធី ច្បាប់៕
អត្ថបទ ៖ រស្មី





-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២១ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ