ចរាចរណ៍
រថយន្តធុនធំមួយគ្រឿង បានដាច់កន្ទុយសណ្ដោងក្រឡាប់ ខណៈផ្ទុកទំនិញធ្ងន់លើសកំណត់
រថយន្តធុនធំភ្លៅ៥មួយគ្រឿង បានក្រឡាប់បាស់ជើងលើផ្លូវជាតិលេខ ៥ ដោយសារតែការផ្ទុកទំនិញធ្ងន់ហួសកម្រិត បានដាច់កន្ទុយចេញពីក្បាលរថយន្ត សំណាងល្អដែលមិនបង្កគ្រោះថ្នាក់ដល់អ្នកដទៃ។ ហេតុការណ៍នេះកើតឡើងនៅម៉ោង៦ និង ២០នាទីព្រឹក ថ្ងៃទី២៨ ខែមិថុនាឆ្នាំ២៩២១ នៅចន្លោះគីឡូម៉ែត្រលេខ៩២ និង៩៣ ស្ថិតនៅក្នុងភូមិទ្រាជើង ឃុំស្រែថ្មី ស្រុករលាប្អៀរជិតវិទ្យាល័យ ក្រុងកំពង់ឆ្នាំង។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តខាងលើនេះម៉ាកហ៊ីយ៉ាន់ដាយក្បាលរថយន្តពាក់ស្លាកលេខ3- B 5163 កន្ទុយសណ្តោងពាក់ស្លាកលេខ 4 A-2330 ដឹកទំនិញពេញសណ្ដោង និងបានដាច់សណ្ដោងចេញពីក្បាលរថយន្តក្រឡាប់បះ ជើងនៅផ្នែកខាងស្ដាំដៃរបស់ខ្លួន ។
បុរសចំណាស់ម្នាក់ជាអ្នកបើកបររថយន្តនៅកន្លែងកើតហេតុកំពុងអង្គុយមើលរថយន្តរបស់ខ្លួនបាននិយាយឲ្យដឹងថា រថយន្តលោកបានដឹកភេសជ្ជៈរបស់ក្រុមហ៊ុនមួយនៅភ្នំពេញ ធ្វើដំណើរពីប៉ោយប៉ែតទៅភ្នំពេញ ។ លុះមកដល់ចំណុចនេះក៏ស្រាប់តែដាច់កន្ទុយសណ្ដោងចេញពីក្បាលរថយន្ត ក្រឡាប់បះ ជើងតែម្តង ប៉ុន្តែមិនបង្កឲ្យមានគ្រោះថ្នាក់ដល់អ្នកដទៃឡើយ ។
ក្រោយពេលកើតហេតុគាត់បានទូរសព្ទទៅម្ចាស់ក្រុមហ៊ុនភេសជ្ជៈដើម្បីយករថយន្តផ្សេង ១ គ្រឿងទៀត មកសាងទំនិញដឹកទៅគោលដៅ ទើបអាចស្ទូចទាញសណ្ដោងដែលក្រឡាប់នេះយកទៅធ្វើការជួសជុលបាន ។
ករណីសណ្តោងរថយន្តដាច់ចេញពីក្បាលរថយន្តក្រឡាប់បាស់ ជើងបែបនេះ ត្រូវគេសន្និដ្ឋានថា អាចបណ្ដាលមកពីការផ្ទុកទំនិញលើសចំណុះ ទើបបង្កឲ្យសណ្ដោងដាច់ក្រឡាប់បែបនេះ។ ករណីនេះ គឺជាបទពិសោធន៍មួយ សម្រាប់អ្នកបើកបររថយន្តធន់ធ្ងន់ទាំងឡាយគួរតែប្រុងប្រយ័ត្ន ៕
អត្ថបទ៖ ឈៀងថារិទ្ធ
សូមចុចអាន៖ យុវជន២នាក់ជិះម៉ូតូគេចពីក្មេងស្ទាវដេញវាយជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវរបួសធ្ងន់ស្រាល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ