ចរាចរណ៍
រថយន្ត និងម៉ូតូបុកគ្នា បណ្ដាលឱ្យយុវជន ២ នាក់រងរបួសធ្ងន់ដាច់ជើង និងបាក់ភ្លៅ
ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តឡិចស៊ីស និងម៉ូតូបុកគ្នាពេញទំហឹងក្នុងទិសដៅបញ្ច្រាស់ បណ្ដាលឱ្យយុវជនម្នាក់ដាច់កំភួនជើងម្ខាងផ្លោងជិត២០ម៉ែត្រទើលើដើមឈើ និងយុវជនម្នាក់ទៀតរងរបួសបាក់ភ្លៅ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង៥និង២០នាទីល្ងាច ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ តាមបណ្តោយផ្លូវជាតិលេខ៧៨ ត្រង់ចំណុចមុខផ្ទះជាងសេង ស្ថិតនៅក្នុងភូមិប្លង់ ឃុំប៉ាតេ ស្រុកអូរយ៉ាដាវ ខេត្តរតន គិរី។
របាយការណ៍សមត្ថកិច្ច បានឱ្យដឹងថា បុរសជនរងគ្រោះឈ្មោះ អួង សាក់ មានស្រុកកំណើតនៅខេត្តព្រៃវែង រងរបួសធ្ងន់ ដាច់កំភួនជើងខាងស្តាំផ្លោងជិត ២០ ម៉ែត្រ ចំណែកបុរសម្នាក់ទៀតឈ្មោះ បឿក អាយុ ២០ ឆ្នាំ របួសបាក់ភ្លៅខាងស្ដាំ។
ក្រោយកើតហេតុម្ចាស់រថយន្តឡិចស៊ីស ព្យាយាមបើករត់គេចចេញពីកន្លែងកើតហេតុ មកដល់ត្រង់ចំណុចភូមិប៉ាអរ ឃុំប៉ាតេ ស្រុកអូរយ៉ាដាវ បានផ្លុងរថយន្តចោលនៅលើចិញ្ចើមផ្លូវជាតិ មិនទទួលខុសត្រូវឡើយ ហើយចុះរត់គេចខ្លួនបាត់ស្រមោល។
ចំណែកជនរងគ្រោះត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ សមត្ថកិច្ចកំពុងស្រាវជ្រាវរកម្ចាស់រថយន្ត ចាត់ការតាមច្បាប់៕ អត្ថបទ៖ វុទ្ធឦសាន
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ